ការដែលសម្តែងសេចក្តីគោរពឱនលំទោនប្រៀបដូចជាកួរស្រូវទុំពេញណែនដោយគ្រាប់បង្អោនកួរចុះមកកាន់ ផែនពសុធា ចំណែកឯការដែលសម្តែងអាការក្រអឺតក្រអោងរឹងត្អឹងឬ ឆ្មើងឆ្មែប្រៀបដូចជាកួរស្រូវស្កកស្កឺដែល ងើបងើយមិនដាក់គ្រាប់ស្ពៀតស្ពែតមានតែសំដីគ្មានសាច់គ្មានគ្រាប់ដូច្នោះ ត្រូវនឹងពាក្យថា
ងើយស្កក ឱនដាក់គ្រាប់ សម្រាប់ជនជាបណ្ឌិតតែងរើសយកវិធីឱនលំទោនដាក់ខ្លួន ពីព្រោះដឹងថា ការដែលសម្តែង ចេញដោយអាការលំអុតឱនអង្គ នឹងបានទទួលសេចក្តីរាក់ទាក់ពីអ្នកផងទាំងពួង និងបានត្រជាក់ចិត្តជាខាង ក្រោយ…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 31, 2009 នៅម៉ោង 10:30am —
មិនមានវិចារ
បើនិយាយអំពីសេចក្តីស្រឡាញ់ ឃើញថា អ្នកណាៗក៏ស្រឡាញ់ខ្លួនដែរ ទោះបីជាទៅបាក់ចិត្តស្រឡាញ់អ្នកណា មួយក៏ដោយ ក៏មិនស្មើនឹងការស្រឡាញ់ខ្លួនដែរ ជាពិសេសប្រុសៗចូលចិត្តប្រើពាក្យពេចន៍ផ្អែមល្ហែមលួងលោម ស្រីដែលខ្លួនស្រឡាញ់ ចំណែកខាងស្រីវិញ បើមានអ្នកណាម្នាក់សរសើរលើកជើងថា ស្អាតយ៉ាងនេះ ស្រស់ យ៉ាងនោះ ច្បាស់ជាត្រេកអរកខិបកខុប ឬប្រសិនបើប្រុសៗនិយាយថា
បងស្រឡាញ់អូន យ៉ាងនេះ ច្បាស់ជាទៅដេកកៀកកើយឬជួយបង្កើតកូនឲ្យប្រុសនោះមិនខាន ពីព្រោះមនុស្សស្រីមានចំណុចខ្សោយមួយ ដែលធ្វើឲ្យមនុស្សប្រុសចាប់ថ្នាក់បាន នោះគឺ…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 27, 2009 នៅម៉ោង 10:30am —
មិនមានវិចារ
នៅលើលោកយើងនេះ មានដងផ្លូវជាច្រើនសម្រាប់មនុស្សដែលត្រូវការធ្វើដំណើរទៅកាន់ទិសដៅដែលខ្លួន ប្រាថ្នានឹងទៅ ផ្លូវនីមួយៗលាតសន្ធឹងទៅកាន់ទិសដៅផ្សេងគ្នា ផ្លូវខ្លះក៏មានរយៈជិត ផ្លូវខ្លះក៏មានរយៈឆ្ងាយ ទោះបីជាមានផ្លូវច្រើនក៏មែនពិត ក៏ប៉ុន្តែថាសម្រាប់អ្នកធ្វើដំណើរគ្រប់គ្នាប្រាកដជាចង់ធ្វើដំណើរទៅកាន់គោល ដៅបានដោយសុវត្ថិភាព មិនចង់ធ្វើដំណើរទៅកាន់គោលដៅដោយមានគ្រោះថ្នាក់នោះទេ ប្រសិនបើអ្នកដំណើរ ណាចង់ធ្វើដំណើរទៅកាន់ទិសដៅដែលខ្លួនមិនស្គាល់ ត្រូវពឹងពាក់អាស្រ័យអ្នកស្គាល់ផ្លូវពិតចង្អុលប្រាប់ផ្លូវឲ្យ ទើបអាចធ្វើដំណើរទៅបាន…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 26, 2009 នៅម៉ោង 3:00am —
មិនមានវិចារ
ការបង្ហាត់បង្ហាញការពិតតោងតែផ្តោតផ្តៅសំដៅទៅរកការពិត មិនផ្តោតទៅរកតួខ្លួនបុគ្គលនេះបុគ្គលនោះទេ ទោះបីជឿឬមិនជឿ ជ្រះថ្លាឬមិនជ្រះថ្លា មិនយកជាប្រមាណឡើយ ពីព្រោះបើជ្រៀងជ្រេទេរទៅរកបុគ្គលនេះ បុគ្គលនោះប្រាថ្នាដើម្បីអូសទាញឲ្យគេបាក់ចិត្តជឿ ឬ ជ្រះថ្លា ការពិតក៏ឃ្លៀងឃ្លាតរវាតរយាល មិនត្រូវចំគោល ដៅ ចំពោះរឿងនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រាកដប្រជាណាស់ ទ្រង់មិនសម្តែងធម៌ដើម្បីផ្គាប់ចិត្តអ្នកណា ឡើយ ប៉ុន្តែទ្រង់សម្តែងប្រាប់គេឲ្យយល់ការពិត លុះគេយល់ការពិតហើយក៏កើតមានសទ្ធាជ្រះថ្លា ប្រាថ្នានឹងរាប់ អានព្រះអង្គ…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 24, 2009 នៅម៉ោង 11:37pm —
មិនមានវិចារ
មនុស្សបាបកម្មក្រាស់ទៅងូតទឹកក្នុងស្ទឹងដែលជឿថាសក្តិសិទ្ធិ មនុស្សធ្វើបាបកម្មគម្រក់ថោកទាបអញ្ជើញទៅ សារភាព ត្រូវបានពិធីករប្រាប់ថាអស់បាបកម្មហើយ ស្តាប់ឮទៅដូចជាងាយស្រួលសម្បើមណាស់ មិនយុត្តិធម៌ សោះចំពោះបាបកម្មដែលបានបង្កកន្លងមក ជនល្មើសត្រូវតែបានទទួលទោសតាមសមគួរដល់ហេតុ ដូចជា ទទួលទោសតាមច្បាប់ គឺ ផាកពិន័យ រឹបអូសទ្រព្យសម្បត្តិ ឃុំឃាំង ដាក់គុក ឬ ប្រហារជីវិត ជនប្រព្រឹត្តបាបកម្ម គម្រក់ថោកទាបត្រូវតែទទួលផលក្តៅផ្សា ប្រសិនបើបាបកម្មអស់រលីងទៅព្រោះងូតទឹកលាងជម្រះ ឬ សារភាព បាបទេ…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 22, 2009 នៅម៉ោង 12:00am —
មិនមានវិចារ
រូបបេះដូងចាត់ជានិមិត្តរូបនៃសេចក្តីស្នេហា ឬ សេចក្តីស្រឡា្ញញ់ កាលបើបេះដូងក្លាយទៅជាពណ៌ស៊ីជម្ពូក្រហម ប្រឿងហើយ ពិភពលោកនេះក៏ស្រស់បំព្រងដោយពណ៌ស៊ីជម្ពូក្រហមច្រាលទ្រទ្រង់នូវពលានុភាពខ្លាំងក្លា សេចក្តីស្រមើស្រមៃដ៏ស្រស់ឆើតឆាយបានចាប់ផ្តើមគូសវាសផែនការអនាគត សេចក្តីឧស្សាហ៍ព្យាយាមចាប់ ផ្តើមបង្កើនល្បឿនកាន់តែលឿនឡើង ប្រញាប់ប្រញាល់ខ្វល់ខ្វាយស្វែងរកទ្រព្យយ៉ាងអស់អញលំគេញអាត្មា សេចក្តីស្នេហាពិតជាមានពលានុភាពខ្លាំងក្លាណាស់ហ្ន ! កែប្រែអ្វីៗបានយ៉ាងងាយស្រួល កែប្រែមនុស្សដែល…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 20, 2009 នៅម៉ោង 4:00am —
មិនមានវិចារ
សព្វថ្ងៃនេះ ឃើញថាពិភពលោកមានការរីកចម្រើនជឿនលឿនផ្នែកវត្ថុនិយមស្ទើរគ្រប់វិស័យ ឬដែលហៅថា ជឿនលឿនផ្នែកបច្ចេកវិទ្យា អគ្គិសនីចាំងពន្លឺភ្លឺព្រោងព្រាយពាសពេញទីក្រុង ទាំងឧបករណ៍បង្កលក្ខណៈ ងាយស្រួល ដូចជា ទូរទស្សន៍ រូបទស្សន៍(VIDEO) កង្ហាល់ ទូទឹកកក ម៉ាស៊ីនត្រជាក់ ជាដើម មាននៅច្រើនសន្ធឹក សន្ធាប់ ប៉ុន្តែគួរឲ្យសោកស្តាយ ទោះបីជាមានអគ្គិសនីចាំងពន្លឺភ្លឺព្រោងព្រាតក៏ដោយ ប៉ុន្តែកែវភ្នែករបស់មនុស្ស ដែលមើលភ្លើងអគ្គិសនីនោះត្រឡប់ជាងងឹតងងល់ចាក់ភ្នែកមិនយល់ ទោះបីជាទូទឹកកកអាចបង្កកទឹកឲ្យត្រជាក់…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 19, 2009 នៅម៉ោង 2:30am —
វិចារ
រាល់ជីវិតនៅលើលោកយើងនេះតែងតែមានដំណើរប្រែប្រួលទៅជារឿយៗ មនុស្សមិនអាចគេចផុតពី អនិច្ចភាព (impermanence)ភាពមិនទៀងទាត់នេះបានទេ ជួនកាលក៏សមបំណង ជួនកាលក៏ខុសបំណង ចាត់ជារឿង ធម្មតារបស់លោក កាលបើមានលាភ ក៏ត្រូវតែបាត់បង់លាភ កាលបើមានយសក៏ត្រូវតែបាត់ បង់យស កាលបើមានពាក្យសរសើរក៏ត្រូវតែមានពាក្យរិះគន់ កាលបើមានសុខក៏ត្រូវតែមានទុក្ខលាយ ឡំគ្នាទៅ ដំណើរប្រែប្រួលតាមធម្មតារបស់លោកយើងនេះ ហៅថា
"លោកធម៌" ចាត់ជាធម៌ប្រចាំ លោក មាននៅស្រាប់ហើយក្នុងលោកយើងនេះ មាននៅតាំងពីយើងមិនទាន់កើតមកម្លេះ ទោះបីជាយើង…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 18, 2009 នៅម៉ោង 1:30am —
មិនមានវិចារ
ឧដ្ឋានេនប្បមាទេន សញ្ញមេន ទមេន ច
ទីបំ កយិរាថ មេធាវី យ៉ ឱឃោ នាភិកីរតិ ។
អ្នកមានបញ្ញាគប្បីសាងកោះដែលទឹកជន់លិចមិនបានដោយសេចក្តីឧស្សាហ៍ព្យាយាម ១ សេចក្តីមិនប្រមាទ ១ សេចក្តីសម្រួម ១ សេចក្តីទប់សង្កត់ចិត្ត ១ ។
កោះនៅកណ្តាលមហាសមុទ្រមិនមែនគ្មានប្រយោជន៍ដល់អ្នកធ្វើដំណើរតាមផ្លូវទឹកនោះទេ អ្នកដែលត្រូវធ្វើ ដំណើរតាមនាវា កាលបើនាវាបែកធ្លាយឬលិចទឹក ក៏ត្រូវតែហែលទឹកជម្នះក្រសែទឹកសំដៅរកទីសុវត្ថិភាព ទីពឹង ដ៏សំខាន់នៅពេលដែលនាវាលិចទឹកនោះ គឺ
កោះ កាលបើហែលទៅដល់កោះហើយ បុគ្គលនោះមាន…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 16, 2009 នៅម៉ោង 10:48pm —
មិនមានវិចារ
ទោះបីជាចេះដឹងសព្វយ៉ាង ប៉ុន្តែថាមិនមែនចេះតែឆ្លើយទាំងអស់នោះទេ ជាពិសេស រឿងអសារឥតបានការ នាំឲ្យកើតទុក្ខទោសប្រកែកវីវែកគ្នាវិលវល់ រឿងខ្លះមិនបាច់ដឹងប្រសើរជាងដឹង ពីព្រោះបើដឹងទៅហើយអាច នាំឲ្យកើតចិត្តរាយមាយសល់វ៉ល់ គិតសាំញ៉ាំទៅមកថា ពិតឬមិនពិតហ្ន ! មែនឬមិនមែនហ្ន ! បើជារឿងហួស វិស័យ មិនស្ថិតនៅក្នុងរង្វង់លំនឹកគិតទៀត កាន់តែគិតកាន់តែរកចម្លើយដែលច្បាស់លាស់ មិនបាន (អចិន្តេយ្យៈ) មានតែនាំឲ្យកើតសេចក្តីទទាក់ទទាមសាន់វ័ណ្ឌ មិនបង្កបង្កើនផលក្នុងន័យស្ថាបនាឡើយ ហេតុដូច្នេះ រឿងអចិន្តេយ្យៈជារឿងដែលមិនគួររិះគិត…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 15, 2009 នៅម៉ោង 12:00am —
មិនមានវិចារ
កម្មុនា វត្តតី លោកោ កម្មុនា វត្តតី បជា
កម្មនិពន្ធនា សត្តា រថស្សាណីវ យាយតោ ។
សត្វលោកតែងអន្ទោលទៅតាមកម្ម ប្រជាតែងប្រព្រឹត្តទៅតាមកម្ម ពពួកសត្វមានកម្មជាចំណង ប្រៀបដូចជាដែក ស្នូលដែលដោតភ្ជាប់រទេះកំពុងវិលទៅដូច្នោះ ។
កម្ម គឺ ទង្វើដែលមនុស្សយើងបានធ្វើទុក ទោះជាបច្ចុប្បន្ន ឬ អតីត ក៏ដោយ ហើយកម្មដែលបានធ្វើទុក នេះឯងនឹងបានជាសម្បត្តិរបស់បុគ្គលនោះតរៀងទៅ អ្នកធ្វើកម្ម (កម្មករឬកម្មការី) ទោះជាកម្មល្អ ឬ កម្មអាក្រក់ តែងនឹងក្លាយជាម្ចាស់នៃកម្ម និង ជាអ្នកទទួលផលនៃកម្មនោះ កាលបើធ្វើកម្មណាទុក…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 14, 2009 នៅម៉ោង 1:00am —
មិនមានវិចារ
យស្ស រុក្ខស្ស ឆាយាយ និសីទេយ្យ សយេយ្យ វា
ន តស្ស សាខំ ភញ្ជេយ្យ មិត្តទុព្ភោ ហិ បាបកោ ។
បានអង្គុយ ឬ ដេកត្រង់ម្លប់នៃដើមឈើណា មិនគួរកាច់បំផ្លាញមែកនៃដើមឈើនោះទេ ព្រោះបុគ្គលដែលធ្វើបែប នោះចាត់ជាមនុស្សរមិលគុណមិត្រ និង ជាមនុស្សអាក្រក់ ។
កតញ្ញុតា គឺ ការដែលបុគ្គលដឹងគុណូបការៈរបស់អ្នកដទៃឬអ្វីដទៃដែលធ្លាប់ជួយទំនុកបម្រុងដល់ខ្លួនមក ឬ ធ្លាប់ជួយស្រោចស្រង់ខ្លួនឲ្យរួចផុតចាកទុក្ខក្តៅក្រហាយបាន ចាត់ជាគុណធម៌ដំបូងរបស់មនុស្សយើង…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 11, 2009 នៅម៉ោង 1:00am —
មិនមានវិចារ
សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ
សមគ្គរតោ ធម្មដ្ឋោ យោគក្ខេមា ន ធំសតិ ។
សាមគ្គីភាពរបស់សង្គមមនុស្សតែងនាំមកនូវសេចក្តីសុខ ការលើកស្ទួយមនុស្សដែលសាមគ្គីគ្នាក៏នាំមកនូវ សេចក្តីសុខ បុគ្គលដែលសាទរចំពោះមនុស្សដែលសាមគ្គីគ្នា ឈរលើជំហរយុត្តិធម៌ តែងមិនបង់ឃ្លាត ចាកធម៌ក្សេមក្សាន្តគឺយោគៈ ។
សាមគ្គីភាពចាត់ជាបែបបទសំខាន់សម្រាប់មនុស្សដែលរស់នៅជាមួយគ្នាជាសង្គមជាសហគម វឌ្ឍនភាព ឬ ហាយនភាពរបស់សង្គមអាស្រ័យទៅលើសាមគ្គីភាពជាសម្លាក់សំខាន់
សាមគ្គីភាព បានដល់ សេចក្តីព្រមព្រៀងគ្នាតាមផ្លូវកាយ វាចា និង…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 10, 2009 នៅម៉ោង 12:02am —
មិនមានវិចារ
សារពើវត្ថុក្នុងលោកសុទ្ធតែមានបុព្វហេតុ គ្មានអ្វីមួយកើតឡើងមកដោយស្វ័យប្រវត្តិគ្មានមូលហេតុនោះទេ (គ្មានទ្រឹស្តីចៃដន្យ) ប៉ុន្តែថាការដែលស្រាវជ្រាវរាវរកបុព្វហេតុនៃសារពើវត្ថុទាំងនោះមិនមែនជារឿងងាយ ស្រួលឡើយ វត្ថុខ្លះស្មុគស្មាញសាញប្រដាញហួសវិស័យដែលមនុស្សនឹងដឹងបាន លើសពីនោះទៅទៀត មនុស្សក៏មានកម្រិតផ្នែកឥន្រ្ទិយភាព(organism) មនុស្សដែលសិក្សាស្រាវជ្រាវរាវរកបុព្វហេតុនោះក៏ធ្វើដំណើរ មកដល់ផ្លូវទាល់ កាលបើទញ់ទាល់មិនអាចទៅមុខទៀតបានទេ ក៏យកលេសអាងដល់ព្រះអាទិទេព (God) ជាបឋមហេតុ(the First…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 3, 2009 នៅម៉ោង 11:00pm —
មិនមានវិចារ
ទហរា ច មហន្តា ច យេ ពាលា យេ ច បណ្ឌិតា
សព្វេ មច្ចុវសំ យន្តិ សពេ្វ មច្ចុបរាយនា ។
មនុស្សទាំងក្មេងទាំងចាស់ ទាំងឈ្លាស ទាំងល្ង់ង់សុទ្ធតែឡើងកាន់អំណាចនៃសេចក្តីស្លាប់ទាំងអស់ មានសេចក្តីស្លាប់រងចាំនៅខាងមុខទាំងអស់ ។
អាយុកាលមធ្យមរបស់មនុស្សក្នុងយុគសម័យបច្ចុប្បន្ន ឃើញថាមិនដល់មួយរយឆ្នាំទេ មនុស្សក៏តោងតែស្លាប់ ទាំងអស់ ជីវិតឬអាយុរបស់មនុស្សយើងសព្វថ្ងៃនេះខ្លីណាស់ រស់នៅមិនដល់មួយរយឆ្នាំ ផងក៏ត្រូវស្លាប់ ចោលគ្នាទៅហើយ មនុស្សដែលមានអាយុលើសពីមួយរយឆ្នាំក៏មានខ្លះដែរ ប៉ុន្តែមានចំនួនតិចទេ…
អានត...
បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 2, 2009 នៅម៉ោង 10:00pm —
មិនមានវិចារ