ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

អត្ថបទប្លកក្នុងខែមករា 2012 (6)

វិថីភាគខាងកើតនិងខាងលិច(5)

ឯហ្ស៊ីប(Egypt)បុរាណបានឈ្មោះថាជាអាគតដ្ឋាននៃវិថីគំនិតនិងវិថីជំនឿភាគខាងលិចព្រមទាំងមេសូប៉ូតាមៀដែល

បានផ្សព្វផ្សាយវិថីជីវិតបែបនេះទៅឲ្យក្រិក(Greek)និងរ៉ូម៉ាំង(Roman)ដែលចាត់ទុកថាជាដើមកំណើតនៃវិថីគំនិតខាង

ទស្សនវិជ្ជា និង វិថីជំនឿខាងសាសនាភាគខាងលិចយ៉ាងពិតប្រាកដ ។

គោលគំនិតនិងគោលជំនឿដែលចាត់ទុកថាជាប្រភពកំណើតនៃវិថីភាគខាងលិចយុគសម័យដំបូងកើតឡើងនៅតំបន់ច្រាំង

ទន្លេនិល ទន្លេថៃគ្រិស និងទន្លេយូហ្វ្រាតេស…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមករា 25, 2012 នៅម៉ោង 4:00am — មិនមានវិចារ

វិថីភាគខាងកើតនិងខាងលិច(4)

វិថីគំនិតខាងទស្សនវិជ្ជាភាគខាងកើតជាវិថីគំនិតបែបបច្ចយតា គឺ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ព្រោះសម្លឹងមើលថា ជីវិតប្រកបដោយកាយនិងចិត្ត ប៉ុន្តែមិនមែនញែកចេញពីគ្នាទេ ទោះបីធ្វើមុខងារផ្សេងគ្នាក៏ដោយ ក៏ត្រូវអាស្រ័យគ្នាទៅវិញទៅមក គួរនាដូចជា ចង្កៀងនិងប្រេង កាយរងទុក្ខ ចិត្តក៏រងទុក្ខ ចិត្តស្រស់ស្រាយកាយក៏ស្រស់ស្រោង ក្នុងលោកនេះ មានធម្មជាតិជាគូនឹងគ្នា ដូចជា មានក្តៅ ក៏មានត្រជាក់ មានប្រុសក៏មានស្រី មានសុខក៏មានទុក្ខ មានលាភ ក៏មានអលាភ មានយសក៏មានអបយស មាននិន្ទាក៏មានសរសើរ មានផែនដីក៏មានវេហាស៍ មានព្រះអាទិត្យក៏មានព្រះចន្ទ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមករា 17, 2012 នៅម៉ោង 2:30am — មិនមានវិចារ

វិថីភាគខាងកើតនិងខាងលិច(3)

ទស្សនវិជ្ជាឥណ្ឌាមានលក្ខណៈតាំងគោលដៅក្នុងការរុករកសច្ចភាពអំពីលោកនិងជីវិត ធ្វើសេចក្តីព្យាយាមគ្រប់យ៉ាងទោះយកជីវិតទៅប្តូរក៏ដោយឲ្យតែរុករកសច្ចភាពនោះឃើញ លុះរកឃើញហើយ អ្នកស្វែងរកនោះក៏បដិបត្តិខ្លួនទៅតាមគន្លងដែលកំណត់ទុកដើម្បីចូលដល់សច្ចភាពនោះ ពោលគឺ វិថីនៃការស្វែងរកសច្ចភាពខាងទស្សនវិជ្ជារបស់លោកខាងកើតមិនមែនគ្រាន់ជាសច្ចភាពដែលរក ឃើញនិងយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែជាសច្ចភាពដែលមានការបដិបត្តិតាមនិងណែនាំអ្នកដទៃឲ្យយល់ដឹងសច្ចភាពដែលខ្លួនរកឃើញនោះផង តួយ៉ាងដូចជា…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមករា 13, 2012 នៅម៉ោង 10:30pm — មិនមានវិចារ

វិថីភាគខាងកើតនិងខាងលិច(2)

ទស្សនវិជ្ជា-សាសនា ៣ យ៉ាងនេះបានក្លាយជាមូលដ្ឋានសំខាន់នៃការទ្រទ្រង់ជីវិតនិងការកសាងសង្គមរបស់ជនជាតិភាគខាង កើត គឺ ជនជាតិជម្ពូទ្វីប និង ជនជាតិអាស៊ីដទៃទៀត ជាពិសេស ទស្សនវិជ្ជា-ព្រះពុទ្ធសាសនាថេរវាទបានផ្សាយឥទ្ធិពលចេញទៅខាងក្រៅឥណ្ឌាចូលទៅក្នុងប្រទេសសិរីលង្កា និងចូលទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ ចំណែកខាងទស្សនវិជ្ជា-ព្រះពុទ្ធ សាសនាមហាយានបានចាកចេញពីឥណ្ឌាខាងជើងចូលទៅមានឥទ្ធិពលក្នុងប្រទេសចិន ហើយផ្សាយឥទ្ធិពលចូលទៅក្នុងប្រទេសកូរេ និង ជប៉ុន ទស្សនវិជ្ជាព្រាហ្មណ៍-ហិណ្ឌូបានផ្សាយឥទ្ធិពលទៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមករា 5, 2012 នៅម៉ោង 11:30am — មិនមានវិចារ

ប្រយោជន៍នៃព្រះពុទ្ធសាសនា

ខេមរជនក្នុងប្រទេសកម្ពុជា បានទទួលផលអំពីព្រះពុទ្ធសាសនាជាច្រើនយ៉ាង ដូច​សេចក្តី​ដែល​នឹង​ត្រូវ​សំដែង​​តទៅ​នេះ

១- ព្រះពុទ្ធសាសនាទុកដូចជាគ្រឹះស្ថាន ឬមហាមន្ទីរជាទីកើតនៃសិល្បៈ, ទស្សនវិជ្ជា, វិទ្យាសាស្ត្រ និងសីល​ធម៌​គឺ​ប្រពៃណី​ល្អ។​ ព្រះ​ពុទ្ធសាសនា​មាន​អត្ថ​បទ​ល្អៗ​ច្រើន​ណាស់​សម្រាប់​ប្រតិបត្តិ​ដើម្បី​រំលត់​ទុក្ខ​នាំ​មក​នូវ​សេចក្តី​សុខ, ជាសាសនាបំភ្លឺ ប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោក ជា​សាសនា​ឲ្យ​សិទ្ធិ​បរិបូណ៌​ដល់​សត្វ​លោក​គឺ​មនុស្ស​និង​តិរច្ឆាន,…

អានត...

បញ្ចូលដោយ ភិក្ខុធម្មានន្ទ ក្នុងខែមករា 3, 2012 នៅម៉ោង 5:54am — មិនមានវិចារ

វិថីភាគខាងកើតនិងខាងលិច(1)

គ្រាន់តែឃើញចំណងជើងថា វិថីភាគខាងកើតនិងខាងលិច យ៉ាងនេះ  អ្នកអានប្លកទាំងអស់ប្រហែលជាស្រមៃថា វិថីទៅទិស  ខាងកើត(ដំណើរឆ្ពោះទៅទិសខាងកើត) និង វិថីទៅទិសខាងលិច(ដំណើរឆ្ពោះទៅទិសខាងលិច) ម៉េចក៏មានតែវិថីទៅទិសខាង

កើតនិងខាងលិចអញ្ចឹង? តើមានវិថីទៅទិសខាងជើង និង ខាងត្បូងខ្លះទេ? អ្នកអានអាចមានសិទ្ធិឆ្ងល់ទៅតាមចិត្តរបស់ខ្លួនបាន ហើយអ្នកសរសេរក៏មានសិទ្ធិសរសេរទៅតាមចិត្តរបស់ខ្លួនបានដែរ ប្រហែលជាអ្នកអាននិងអ្នកសរសេរមិនត្រូវគ្នាទេមើលទៅ…

អានត...

បញ្ចូលដោយ ព្រះមហាភិរម្យ ក្នុងខែមករា 3, 2012 នៅម៉ោង 1:00am — មិនមានវិចារ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service