ដាក់ប្រធានបទពិភាក្សានេះដោយ. ចម្លើយថ្មី ដោយ អិុត ខេងលីម វិច្ឆិកា 16, 2011. 1 Reply 0 Likes
Loading feed
បញ្ចូលដោយ ភិក្ខុធម្មានន្ទ 0 Comments 0 Likes
ចុះផ្សាយក្នុងខែ មករា 3, 2012 នៅម៉ោង 5:54am — 0 Comments 0 Likes
ខេមរជនក្នុងប្រទេសកម្ពុជា បានទទួលផលអំពីព្រះពុទ្ធសាសនាជាច្រើនយ៉ាង ដូចសេចក្តីដែលនឹងត្រូវសំដែងតទៅនេះ
១- ព្រះពុទ្ធសាសនាទុកដូចជាគ្រឹះស្ថាន ឬមហាមន្ទីរជាទីកើតនៃសិល្បៈ, ទស្សនវិជ្ជា, វិទ្យាសាស្ត្រ និងសីលធម៌គឺប្រពៃណីល្អ។ ព្រះពុទ្ធសាសនាមានអត្ថបទល្អៗច្រើនណាស់សម្រាប់ប្រតិបត្តិដើម្បីរំលត់ទុក្ខនាំមកនូវសេចក្តីសុខ, ជាសាសនាបំភ្លឺ ប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោក ជាសាសនាឲ្យសិទ្ធិបរិបូណ៌ដល់សត្វលោកគឺមនុស្សនិងតិរច្ឆាន,…
អានត...ចុះផ្សាយក្នុងខែ កញ្ញា 21, 2011 នៅម៉ោង 10:00am — 0 Comments 3 Likes
ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធពិធីដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាមបែបពុទ្ធនិយម។ ពេលដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តនានា ពុទ្ធបរិស័ទទាំងឡាយតែងតែបានស្តាប់ព្រះសង្ឃស្វាធ្យាយធម៌ដារ ធម៌បង្សុកូល ដើម្បីអនុមោទនានូវសទ្ធាជ្រះថ្លារបស់ញាតិញោម។
ធម៌ទាំងឡាយដែលព្រះសង្ឃតែងតែសូត្រក្នុងពេលធើ្វភត្តានុមោទនានោះ មានសូត្រមួយដែលព្រះសង្ឃមិនដែលអាក់ខានស្វាធ្យាយក្នុងរដូវភ្ជុំបិណ្ឌ គឺឈ្មោះថា…
អានត...ចុះផ្សាយក្នុងខែ មករា 8, 2010 នៅម៉ោង 6:25am — 1 Comment 0 Likes
ចុះផ្សាយក្នុងខែ កញ្ញា 15, 2009 នៅម៉ោង 7:50pm — 0 Comments 0 Likes
ចុះផ្សាយក្នុងខែ កញ្ញា 14, 2009 នៅម៉ោង 7:03pm — 0 Comments 0 Likes
ចុះផ្សាយក្នុងខែ កញ្ញា 13, 2009 នៅម៉ោង 6:36pm — 0 Comments 0 Likes
ចុះផ្សាយក្នុងខែ កញ្ញា 12, 2009 នៅម៉ោង 6:00pm — 0 Comments 0 Likes
ចុះផ្សាយក្នុងខែ កញ្ញា 11, 2009 នៅម៉ោង 8:32pm — 0 Comments 0 Likes
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.
ក្តារវិចារ (វិចារ 11)
សូមចុះឈ្មោះជាសមាជិករបស់ ព្រះពុទ្ធសាសនាខ្មែរ ដើម្បីបញ្ចេញយោបល់!
ចូលរួម ព្រះពុទ្ធសាសនាខ្មែរ
ខ្ញុំ ករុណា ពិតជា មានអារម្មណ៏ រំភើបរីករាយ ណាស់ដោយបានដឹងថា ទីនេះ នៅតែបន្ដ វត្ដមាន នៅលើ បណ្ដាញ អ៊ិនធើណែត ដូចគ្រាដើម ។ នេះ ពិតជា តំណឹងមួយដ៏ល្អ ជូនដល់ ពុទ្ធសាសនិក ខ្មែរ ពីគ្រប់តំបន់ ដែលមានចិត្ដ ស្រឡាញ់ និង រៀនសូត្រ ក្រេបជញ្ជក់ គុណសារប្រយោជន៏ អំពី ព្រះធម៌ ។
ទីនេះ នឹងបានផ្ដល់ឪកាស កាន់តែច្រើនបន្ថែម ក្នុងការស្រាវជ្រាវ និង រៀនសូត្រ អំពី ព្រះធម៌ តាម រយះ ព្រះ តេជគុណ ផ្ទាល់ក្ដី និង ព្រះអង្គ គ្រប់ថេរះ ផ្សេងៗ នៅទីនេះ ។
ខ្ញុំ ករុណា មានសេចក្ដី សោមនស្សពន់ប្រមាណ ចំពោះ តំណឹង ដ៏ល្អ មួយនេះ ។ ខ្ញុំ ករុណា សូមអរព្រះគុណ ចំពោះកិច្ច ខិតខំ ប្រឹងប្រែង បន្ដ ឲ្យមាននូវ តំបន់ មួយនេះ អោយស្ថិតស្ថេរ យូរអង្វែង ។
ខ្ញុំ ករុណា សូមជូនព្រះពរ ដល់ ព្រះតេជគុណ សូមអោយបានជួប តែ សេចក្ដីសុខគ្រប់ ប្រការ !
ពី ខ្ញុំ ករុណា ពិសិដ្ឋ ដោយសេចក្ដី គោរព យ៉ាងជ្រាលជ្រៅ !
សូមអរព្រះគុណ
............
ខ្ញុំករុណាមានសំណាងណាស់ដែលបានស្រាវជ្រាវឃើញគហទំព័រនេះ ពីព្រោះវាជាបំ
ណងរបស់ខ្ញុំករុណាដែលចង់បដិបត្តិតាមព្រះធម៌។ កន្លងមកខ្ញុំករុណាធ្លាប់បាន
អានសៀវភៅគិហិបដិបត្តិខ្លះ និងបានទៅរកជួបព្រះសង្ឃដើម្បីអោយជូយពន្យល់អំពីព្រះ
ធម៌ខ្លះ។ ដោយសារខ្ញុំព្រះករុណាជាអាជីវករជាប់រវល់ជួយមើលការខុសត្រូវមុខរបរភរិយា
ខ្ញុំករុណាផង និងត្រូវមើលកូនរបស់ខ្ញុំករុណនៅតូចៗ២នាក់ទៀត។ ដូច្នេះបានទំនេរ
តែពេលយប់ដើម្បីរៀនព្រះធម៌ និងទៅជួបព្រះសង្ឃក៏ពេលយប់ដែរ។ នេះជាការពិបាករបស់
ខ្ញុំករុណាក្នុងការសិក្សាព្រះធម៌ដើម្បីអោយបានយល់។ ពីព្រោះក្នុងការអានសៀវភៅព្រះ
ធម៌មានការពិបាកយល់ទៅពាក្យបាលីដែលលាយមកជាមួយក្នុងឃ្លាដែលបានបកប្រែហើយ
និងពិបាកក្នុងការយល់អោយបានស៊ីជំរៅក្នុងឃ្លានិមួយៗទៀត។ ពេលដែលខ្ញុំករុណា
ចង់យល់អោយបានស៊ីជំរៅមានការពិបាកក្នុងការជួបព្រះសង្ឃក្មុងពេលយប់ ដោយសារខ្ញុំករុណាទំនេរក្រោយពេលបាយចាប់ពីម៉ោង៨ទៅម៉ោង៩ទៀត។ ដូច្នេះហើយសូមព្រះ ភិក្ខុធម្មានន្ទ ជួយខ្ញុំព្រះករុណាអោយបានយល់អំពីព្រះធម៌ តាមរយះអ៊ីម៉ែលbuohaing@yahoo.com តាមរយះខ្សែ
អាត់ជាសំលេង Messengerរឺតាមមធ្យោបាយផ្សេងៗទៀតដោយសេចក្តីអនុគ្រោះពីខ្ញុំករុ
ណាផង។
សូមអរព្រះគុណ
ពីខ្ញុំករុណា ប៊ូ ហាំង
ខ្ញុំ ករុណា ពេលនេះ ពិតជាកើតនូវសេចក្ដីជ្រះថ្លារ បន្ថែមទៀតនោះហើយ ក្រោយ ពីបានទទួលនូវការបង្ហាត់បង្ហាញ ចង្អុលផ្លូវ ពីសំណាក់ ព្រះតេជគុណ នោះ ។
ខ្ញុំ ករុណា សូមអរព្រះគុណ ជាអនេក សំរាប់ ការចំណាយនូវ ថេរវេលា ផ្ទាល់ព្រះកាយ របស់ទ្រង់ ក្នុងការជួយបំភ្លឹ ដល់ ទូល ព្រះបង្គំ ដូចនេះ ។ ខ្ញុំ ករុណា ពិតជាត្រេកអរ លើលប្រមាណ ចំពោះ សណ្ដានចិត្ដ ដ៏វិសេស របស់ ទ្រង់ម្ចាស់ ក្នុងនាម ជា បុគ្គល ស្ថាបនិក បណ្ដាញ មួយនេះ ឡើង ។
វត្ដមាន របស់ ខ្ញុំ ករុណា មិនសូវជា យូរមែនពិត តែមួយរយះខ្លី នេះ ខ្ញុំ ករុណា បានប្រមែប្រមូល បាននូវអត្ថបទល្អៗ ជាច្រើន ពី សំណាក់ ព្រះតេជគុណ ផ្ទាល់ និង ព្រះតេជគុណ មហា ភិរម្យ នេះតែម្ដង ។ ខ្ញុំ ករុណា រីករាយ នៅក្នុងការចូលរួម និង សិក្សា អំពី គោលធម៌ របស់ ព្រះធម៌ នៃ អង្គ ព្រះពុទ្ធ សាស្រ្ដា ខ្លាំងណាស់ តែទាស់តែម្យ៉ាង គឺខ្ញុំ ករុណា មិនសូវជា ចេះ ភាសា បាលី សោះ ជាពិសេស គឺ សំស្រ្ដឹត នេះតែម្ដង ។ កាលពី វ័យ កុមារ ធ្លាប់ជា ក្មេងវត្ដ ដែរ តែគ្រាន់តែចេះអាន បន្ដិចបន្ដួចតែប៉ុណ្ណោះ ហើយពេលនេះ ឃ្លាតឆ្ងាយ ពីវត្ដ ទៀត រឹតតែមិនចេះ ទ្វេរ ដង តែម្ដង ។ នេះជា បញ្ហា របស់ ខ្ញុំ ករុណា ផ្ទាល់ ។
ជាចុងក្រោយ ខ្ញុំ ករុណា សូមថ្វាយព្រះ ពរ ដល់ ទ្រង់ម្ចាស់ សូមជួបតែ ព្រះកាយពល រឹងមាំ និង ព្រះ បញ្ញាញាណ កាន់តែវិវឌ្ឍន៏កើនឡើង
សូមអរព្រះគុណ
ពីខ្ញុំករុណា ពិសិដ្ឋ
..
ខ្ញុំ ករុណា សូមអរព្រះគុណ ជាអនេក ចំពោះ ទឹកព្រះទ័យ របស់ ទ្រង់ ម្ចាស់ ក្នុងការ ឆ្លើយតប មកខ្ញុំ ករុណា អោយបានយល់កាន់តែច្បាស់ អំពី ចម្ងល់ មួយនោះ ។ ពេលនេះ ខ្ញុំ ករុណា បានច្បាស់ក្នុងចិត្ដ ហើយថា នោះជាអ្វី ដែលខ្ញុំ ករុណា ធ្លាប់បាន ស្ដាប់ ម្ដងរួចមកហើយ កាលពីមុន តែដោយសារតែពុំសូវច្បាស់ ប្រាកដចិត្ដ ក៏ ក្រាបចូល សុំសួរ ព្រះតេជគុណ នូវសំណួរ នោះទៅ ។
ក្រោយពី បានអាន ដោយយកចិត្ដ ទុកដាក់ ទៅលើ ចំលើយ នោះ ធ្វើអោយខ្ញុំ ករុណា កើតនៅសេចក្ដី មិនទុកចិត្ដ មួយផ្សេងទៀត ថា អ្វីទៅជា មួយគាថាខ្លី ដែលព្រះតេជគុណ សំដៅទៅដល់នោះ ? ហើយជាមួយគ្នា នោះដែរ ខ្ញុំករុណា ក៏ចង់ សួរថា តើអ្វីទៅ ជា ព្រះ អរិយបុគ្គល នោះ ?
តើមានន័យ ថាគឺជា ព្រះ សម្មាសម្ពុទ្ធ តើមែនទេ? ឬ ក៏សំដៅ ទៅដល់ ពពួក ព្រះទាំងអស់ដែលបានត្រាស់ដឹង នូវ ធម៌ ពិត របស់ធម្មជាតិនោះ ?
ហើយចុះ ព្រះ អរហន្ដ ជានរណា ដែរ ? តើជាព្រះ អរហន្ដ និង ព្រះ អរិយបុគ្គល ដូចគ្នា មែនទេ? សូមព្រះតេជគុណ ទ្រង់ មេត្ដា អនុគ្រោះ ចំពោះ សំណួរ ទាំងនេះ
ពីព្រោះតែមានបុគ្គលម្នាក់ សួរសំណួរនេះ មកទូល ព្រះបង្គំ តែទូល បង្គំ ពុំសូវជាយល់ច្បាស់នោះឡើយ ចំពោះ បញ្ហា ទាំងនេះ ។ ហេតុដូចបាន ជំរាបថ្វាយ ខាងលើ ខ្ញុំ ករុណា សង្ឃឹមថានិងទទួលបាន ការបំភ្លឺ សារជាថ្មី ម្ដងទៀត ពី សំណាក់ ព្រះតេជគុណ ម្ចាស់
ដោយសេចក្ដី គោរព ពី ខ្ញុំ ករុណា
ពិសិដ្ឋ
សូមអរព្រះគុណ
..
ថ្ងៃមុន ខ្ញុំ ករុណា បានទទួលសារ ដែលបានផ្ញើរជូន ដល់រាល់សមាជិក គ្រប់គ្នា នៅទីនេះ ពី សំណាក់ ព្រះតេជគុណ ផ្ទាល់ ធ្វើអោយរូប ខ្ញុំ ករុណា មានសទ្ធា ជ្រះថ្លារ កើតមានគំនិត កាន់តែចង់ដឹង បន្ថែមអំពី ព្រះធម៌ ។
ជាតំបូង ខ្ញុំ ករុណា មាន មន្ទឹលមួយ ចង់អោយ ព្រះតេជគុណ ជាម្ចាស់ ជួយបំភ្លឺ
តំណាលមួយពោលថា ៖ នៅពេលដែលព្រះពុទ្ធបរមគ្រូ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចះធម៌ពិតនោះហើយ ទ្រង់ក៏បានមកគង់នៅក្បែរមាត់ស្រះមួយ ពេលនោះទ្រង់ក៏បានទតឃើញ ដើមឈូក នៅក្នុងស្រះនោះ ដោយកើតនូវគំនិត មួយថា និស្ស័យ របស់មនុស្សលោក ប្រៀបបីដូចជា ជិវិត របស់ដើមឈូក ទាំងនេះអញ្ចឹង ដោយទ្រង់បានចែកចំណាត់ថ្នាក់ឈូក ជា ៤ ប្រភេទ
( តាមការចងចាំមិនសូវច្បាស់ របស់ខ្ញុំ ករុណា ) ។ តើចំណាត់ទាំងប៉ុន្មានប្រភេទនោះ មានអ្វីខ្លះ ដែរ ហើយមានអត្ថន័យ ដូចម្ដេច?
ខ្ញុំករុណា សង្ឃឹមថា ព្រះតេជគុណ និងអាចជួយបំភ្លឹខ្ញុំ ករុណា អោយបានកាន់តែយល់ច្បាស់ អំពី មន្ទឹល មួយនេះ ។
ជាចុងក្រោយ ខ្ញុំករុណា ក៏សូមក្រាបថ្វាយ សុំនូវការអធ្យាស្រ័យ រាល់ពាក្យសំដី មិនគប្បី ដោយអចេតនាក្ដី ឬ ចេតនា ក្ដី ( ដោយបញ្ញាមានកំរិតតិចតួច ) សូមទានម្ចាស់ ផ្ដល់នូវអភ័យ ដោយសេចក្ដីអនុគ្រោះ ផង
ខ្ញុំករុណា សូមចម្រើនពរ ជូនដល់ទ្រង់ម្ចាស់ សូមអោយប្រកបដោយ ព្រះសុខភាព មាំមួន ព្រះបញ្ញា កាន់តែវិវឌ្ឃន៏ ឈានឡើង
ដោយ សេចក្ដី គោរព ពី ខ្ញុំ ករុណា
ពិសិដ្ឋ
សូមអរព្រះគុណ
..
First of all, I would like to voice my sincere thanks to Ven. Dhammananda for creating Khmer Buddhist Network for the benefits, the peace and happiness of the world. And again, please forgive me for writing in English to everyone in this Network. I could not write Khmer Unicode therefore I decided to write in English.
This Network is so important to everyone while it distributes a lot of knowledge the universe. I really like it. Today I don't have any idea to distribute for the benefits of the many.
Thanks,
Ven. Suy Sovann
តើព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គនិងអស់លោកសាធុសប្បុរសទាំងឡាយធា្លប់បានស្គាល់ឈ្មោះដ៏ល្បីល្បាញនៃវត្តមួយមានទីតាំងស្ថិតនៅស្រុកកោះធំខេត្តកណ្តាលដែរឫទេ?វត្តថ្មីនោះពិតជាមានកិត្តិស័ព្ទដ៏ល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយមានបរិស័ទរាប់សិបមឺុននាក់
មានសេចក្តីជ្រះថ្លាទៅចូលរួមចាប់សទ្ធាគ្រប់ៗគ្នា។តែរឿងដែលខ្ញុំករុណាអត្មាភាពមានចម្ញល់ជាទីបំផុតនោះគឺ៖អ្នកគ្រប់គ្រងនៅទីអារាមថ្មីថ្មងនោះគឺជាគ្រហស្ថស្លៀកសំលៀកបំពាក់ពណ៌សរតាំងខ្លួនជាពោធិសត្វប្រតិបត្តធម៌ដើម្បីត្រាស់ដឹងនូវមោក្ខធម៌តម្រង់ឆ្ពោះទៅព្រះនិព្វានបានជាស្ពានចំលងសត្វនិករឲរួចចាកទុក្ខហើយថែមទាំងតាំងខ្លួនជាសម្តេចព្រះមហាសង្ឃរាជជួនណាតចាប់កំណើតទៀតផង។ពេលមានកម្មវិធីបុណ្យធំៗដូចជាកឋិនទានបវរណាបច្ច័យ៤សង្ឃទានជាដើមលោកសង្ឃស្លៀកពាក់សរជាអ្នកតំណាងធ្វើគ្រប់កិច្ចកម្មទាំង
នោះ។រឿងដែលជាទីហួសចិត្តបំផុតសម្រាប់ខ្ញុំករុណាអត្មាភាពនោះគឺមានព្រះសង្ឃដែលបួសតាមពុទ្ធបាទរបស់ព្រះបរមគ្រូអ្នកទ្រទ្រង់សីល
សិក្ខាដែលពុទ្ធបរិស័ទគ្រប់ទិសទីថ្វាយបង្គំគោរពជាសរណទីពឹងទីរឮកស្មើដោយជីវិតនោះបែរជាបន្ទាបខ្លួនយ៉ាងទាបបំផុតទៅលុតអង្គុយបក់
ផ្លិតថ្វាយប្រគេនចំពោះបុគ្គលប្រភេទយ៉ាងនិង។ដែលសំដីហាស្តីនិយាយថាដើម្បីពុទ្ធសាសនាទើបគេធ្វើយ៉ាងដូច្នេះ!ទង្វើយកព្រះពុទ្ធសាសនា
យកព្រះសង្ឃជាទីសក្ការជាត្រៃសរណមួយក្នុងចំណោមសរណ៣ទៅបំពារបំពានរបៀបនេះតើអាចចាត់ទុកថាជាអ្នកស្រលាញ់រាប់អានព្រះ
ពុទ្ធសាសនាបានដែរឫទេ?ឫមួយក៏ចាត់ទុកខ្លួនឯងថាជាអរិយបុគ្គលពិតប្រាកដ?ឫមួយក៏ជាអរិយបុគ្គលបោកប្រាស់ភ្នែកអ្នកស៏ទៃ។
ហើយសូមព្រះករុណាជាស្ចាស់ដែលបានធ្វើដំណើរជាមួយអរិយពោធិសត្វនោះទ្រង់មេត្តាពិនិត្រមើលពុទ្ធវិន័យឡើងវិញបើស្រឡាញនិងចង់ឲ
ពុទ្ធសាសនាបានរីកចំរើនកុំឲពួកឆ្លៀតឪកាសនិយមវាបន្លំយកព្រះអង្គជាទីសក្ការទៅធ្វើឡប់ឡែតាមអំពើចិត្តដើម្បីបានជាអំនួតខ្លួនរបស់ពួក
គេតទៅទៀត៕
ខ្ញុំព្រះករុណាមិនមានអ្វីបញ្ចេញជាមតិយោបល់ទេ ដោយសាតែខ្ញុំព្រះករុណាចង់យល់ដឹងអោយបានច្រើនខាងវិស័យព្រះពុទ្ឋសាសនាតែប៉ុណ្ណោះ។
សូមអរព្រះគុណ
មើលវិចារទាំងអស់