ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

តំណក់ក្ដីសង្ឃឹម
  • គ្រហស្ថ
  • Kompong Cham
  • ប្រទេសកម្ពុជា
ចែកចាយទៅ Facebook
ចែករំលែក Twitter បណ្តាញសារខ្លី
  • ធម្មបរិយាយថ្ងៃនេះ
  • ប្រធានបទ
  • ដំណឹងពិធីបុណ្យនានា
  • រូបថត
  • សៀវភៅរូបថត
  • វីដេអូ

មិត្តរបស់ តំណក់ក្ដីសង្ឃឹម

  • soksomoern
  • ថោង​នីដាមុនី
  • នាគ ពេជ្រ (ខាងត្បូង)

កាដូដែលអ្នកបានទទួល

Gift

តំណក់ក្ដីសង្ឃឹម មិនទាន់បានទទួលកាដូណាមួយទេ!

ប្រគេន/ជូនកាដូ

 

ទំព័ររបស់ តំណក់ក្ដីសង្ឃឹម

សកម្មភាពថ្មីៗបំផុត

តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក '៤.១.២.ករុណាជាជម្រកគ្មានទុក្ខព្រួយ'
"              ខ្ញុំករុណា ទើបតែបានស្ដាប់រឿងនេះ ដោយសង្ខេបដែរ ក្រោមព្រះធម៌សំដែងរបស់ លោក  អគ្គបណ្ឌិត ប៊ុត សាវង្ស…"
ឧសភា 26, 2011
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក'
"           ខ្ញុំ ករុណា សូមថ្វាយបង្គំព្រះតេជគុណម្ចាស់ជាទីគោរព                ថ្ងៃនេះ ខ្ញុំ ករុណា មានសេចក្ដីសោមនស្ស ជាពន់ប្រមាណ…"
ឧសភា 26, 2011
នាគ ពេជ្រ (ខាងត្បូង) និង តំណក់ក្ដីសង្ឃឹម ជាមិត្តនិងគ្នា
មេសា 8, 2011
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'កំណើតជីវិត'
"ក្មួយសូមជំរាបសួរ លោក​ អ៊ុំប្រុស ជាទីគោរព         សូមលោក​ អ៊ុំ ប្រុស កុំមានប្រសាសន៏ បែបនេះ ! តាមពិត ក្មួយ គ្មានបំណង មួយណា នឹងហ៊ានប្រកាន់  ខឹង មិនពេញចិត្ដ ចំពោះ វត្ដមាន ក្ដី ការចូលរួម ក្ដី របស់ លោក អ៊ុំ ប្រុស នោះទេ…"
កញ្ញា 26, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'កំណើតជីវិត'
"​​​​​​​​​​​​​​​​​​              ក្មួយសូមជំរាប​សួរ លោក អ៊ុំ ប្រុស ជាទីគោរព   ក្មួយ ប្រុស សូមអរគុណ ជាពន្លឹក សំរាប់​ការ  បកស្រាយ របស់ លោក អ៊ុំ ប្រុស !តាមពិតទៅ ក្មួយ ប្រុស…"
កញ្ញា 24, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'កំណើតជីវិត'
"ជំរាប សួរ លោក អ៊ុំ ប្រុស ជាទីគោរព!តើ លោក អ៊ុំ ប្រុស សុខសប្បាយធម្មតា ទេ ? ចំពោះ ក្មួយនេះ វិញ សុខទុក្ខ ធម្មតានោះទេ!ថ្ងៃនេះ ក្មួយ មានពេលទំនេរ ក៏ឆ្លៀត ចូលមកទីនេះ ក៏បានឃើញ ប្រធានបទ របស់ លោក អ៊ុំ ប្រុស កើតនូវសេចក្ដី ចេះដឹង បន្ថែមថា " តើជិវិត មួយនេះ…"
កញ្ញា 18, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក '​កិរិយាមិនគួរត្រាប់ បែបច្បាប់គួរកាន់យក'
"ខ្ញុំ ករុណា ក៏សូមអរព្រះគុណ ចំពោះ ពាក្យជូនពរ របស់ ព្រះ តេជគុណ នោះផងដែរ ។ខ្ញុំ ករុណា ពុំមានសមត្ថភាពអ្វី ជាដុំកំភូន នោះទេ​ ហេតុនោះហើយ បានត្រឹមតែ មកសុំរៀនសូត្រ ពីព្រះតេជគុណ គ្រប់ព្រះអង្គ នៅទីនេះ គ្រាន់ទុកជា ប្រទិប បំភ្លី ជិវិត នាពេលអនាគត់ ខាងមុខនេះ…"
កញ្ញា 11, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញ វិចារ ទៅ 'ភិក្ខុធម្មានន្ទ'
"ខ្ញុំ ករុណា សូមគោរព ព្រះតេជគុណ ម្ចាស់ ជាទីគោរព ដ៏ជ្រាលជ្រៅ !ខ្ញុំ ករុណា ពិតជា មានអារម្មណ៏ រំភើបរីករាយ ណាស់ដោយបានដឹងថា ទីនេះ នៅតែបន្ដ វត្ដមាន នៅលើ បណ្ដាញ អ៊ិនធើណែត ដូចគ្រាដើម ។ នេះ ពិតជា តំណឹងមួយដ៏ល្អ ជូនដល់ ពុទ្ធសាសនិក ខ្មែរ ពីគ្រប់តំបន់ ដែលមានចិត្ដ…"
កញ្ញា 10, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក '​កិរិយាមិនគួរត្រាប់ បែបច្បាប់គួរកាន់យក'
"ខ្ញុំ ករុណា សូមថ្វាយបង្គំ ព្រះតេជគុណ ជាទីគោរព ដ៏ជ្រាលជ្រៅ !ខ្ញុំ ករុណា ពិតជា សូមកោតសរសើរ ចំពោះ ព្រះបញ្ញាញាណ របស់ ព្រះតេជគុណ ខ្លាំងណាស់ ! ខ្ញុំ ករុណា ពិតជាចូលចិត្ដ អាន មិនដាច់លើក សារ នោះទេ តែគ្រាន់តែ មួយរយះនេះ ខ្ញុំ ករុណា មានបញ្ហា បន្ដិចបន្ដួច…"
កញ្ញា 9, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញ វិចារ ទៅ 'នាគ ពេជ្រ (ខាងត្បូង)'
"ខ្ញុំ ករុណា សូមក្រាបថ្វាយ បង្គំ ព្រះតេជគុណ ជាទីគោរព ខ្ញុំ ករុណា សូមអរព្រះគុណ យ៉ាងជ្រាលជ្រៅ សំរាប់ការ ចំណាយ នូវថេរវេលា ដ៏មានតំលៃ ចំពោះ អនុសាសន៏ ដល់ខ្ញុំ ករុណា អោយបានដឹង អំពីរបៀប រំងាប់ខ្លួន អោយទទួលបានភាពស្ងប់ សំរាប់ ចិត្ដ របស់ ខ្លួន ។ ខ្ញុំ ករុណា…"
សីហា 3, 2010
តំណក់ក្ដីសង្ឃឹម និង ថោង​នីដាមុនី ជាមិត្តនិងគ្នា
កក្កដា 27, 2010
ថោង​នីដាមុនី បានបញ្ចេញ វិចារ ទៅ 'តំណក់ក្ដីសង្ឃឹម'
"ពូ​ok Te ! and កូន​?​"
កក្កដា 26, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'សច្ច្ធធម៌'
"ក្មួយ សូមជំរាប សួរ លោក ពូ ជាទីគោរព តើលោក ពូ សុខសប្បាយទេ នៅក្នុងប្រទេស កម្ពុជា? មួយរយះនេះ មិនសូវបានមកលេង សួរសុខទុក្ខ លោក ពូ នោះទេ ពីព្រោះតែមានបញ្ហា ខាងកំព្យូទ័រ បន្ដិចបន្ដួច តែពេលនេះ បានធូរស្រាល ក៏ឆ្លៀតឪកាស ចូលមកទីនេះ ចង់មើល​អត្ថបទល្អៗ គ្រាន់ជា…"
កក្កដា 26, 2010
តំណក់ក្ដីសង្ឃឹម បានបញ្ចេញ វិចារ ទៅ 'ភិក្ខុធម្មានន្ទ'
"ខ្ញុំ ករុណា សូមថ្វាយបង្គំ ព្រះតេជគុណ ជាម្ចាស់ ជាទីគោរព ខ្ញុំ ករុណា ពេលនេះ ពិតជាកើតនូវសេចក្ដីជ្រះថ្លារ បន្ថែមទៀតនោះហើយ ក្រោយ ពីបានទទួលនូវការ​បង្ហាត់បង្ហាញ ចង្អុលផ្លូវ ពីសំណាក់ ព្រះតេជគុណ នោះ ។ ខ្ញុំ ករុណា សូមអរព្រះគុណ ជាអនេក សំរាប់ ការចំណាយនូវ…"
កក្កដា 22, 2010
ភិក្ខុធម្មានន្ទ បានបញ្ចេញ វិចារ ទៅ 'តំណក់ក្ដីសង្ឃឹម'
"អរិយបុគ្គល គឺបុគ្គលដ៏ប្រសើរខ្ពង់ខ្ពស់ សំដៅយកទាំងព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវកពុទ្ធ។ អរិយបុគ្គលចែកចេញជា ៤ ពួកគឺៈ ១- សោតាបន្នបុគ្គល បានដល់បុគ្គលដែលសម្រេចនូវគុណធម៌ឈ្មោះថា សោតៈ ប្រែថាធម៌ជាក្រសែនៃ ព្រះនិព្វាន…"
កក្កដា 22, 2010
ភិក្ខុធម្មានន្ទ បានបញ្ចេញ វិចារ ទៅ 'តំណក់ក្ដីសង្ឃឹម'
"ចម្រើនពរញោម ពិសិដ្ឋ អាត្មារីករាយណាស់ដែលចម្លើយរបស់អាត្មា បានជាប្រយោជន៍ដល់ការ សិក្សារៀនសូត្រនិងការរំលឹកឡើងវិញនូវអ្វីដែលញោមធ្លាប់បានរៀនបានស្តាប់។ ចំពោះពាក្យថាគាថាមួយបទខ្លីនោះ គឺសំដៅយកគាថាមួយទគត់ហ្នឹងឯង។ ពាក្យថា គាថា គឺជា ឈ្មោះនៃ ឆន្ទ…"
កក្កដា 22, 2010

ប្រវត្តិរូបនិវេទន៍

គោត្តនាម និង អត្តនាម
វ៉ន ពិសិដ្ឋ
សម្មតិនាមៈ
តំនក់នៃក្ដីសង្ឃឹម
ភេទៈ
ប្រុស
កម្រិតវប្បធម៌ៈ
ថ្នាក់ទី ១២
ការងារៈ
កម្មករ
គតិបណ្ឌិតៈ
ស្វែងរកភាពស្ងប់

ក្តារវិចារ (វិចារ 16)

សូមចុះឈ្មោះជាសមាជិករបស់ ព្រះពុទ្ធសាសនាខ្មែរ ដើម្បីបញ្ចេញយោបល់!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

នៅម៉ោង 12:12pm ក្នុងខែសីហា 3, 2010, នាគ ពេជ្រ (ខាងត្បូង) និយាយថា…
តំណក់ក្តីសង្ឈឹម!
មានគំនិតចង់ចេះដឹងពិតជាគួរឲ្យសរសើរមែន!
គេអាំចរកភាពស្ងប់បាន នៅក្នុងខ្លួនរបស់គេម្នាក់ៗ
ដោយពិចារណាទៅតាម សភាវធម៌។
​ ត្រូវប្រគល់អ្វីៗទាំងអស់ទៅឲ្យការពិតនៃជីវិត។
លះបង់ការប្រកាន់ជាប់ស្អិតនៅក្នុងចិត្តចេញ...........
នៅម៉ោង 9:27pm ក្នុងខែកក្កដា 26, 2010, ថោង​នីដាមុនី និយាយថា…
ពូ​ok Te ! and កូន​?​
នៅម៉ោង 12:24am ក្នុងខែកក្កដា 22, 2010, ភិក្ខុធម្មានន្ទ និយាយថា…
អរិយបុគ្គល គឺបុគ្គលដ៏ប្រសើរខ្ពង់ខ្ពស់ សំដៅយកទាំងព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវកពុទ្ធ។ អរិយបុគ្គលចែកចេញជា ៤ ពួកគឺៈ
១- សោតាបន្នបុគ្គល បានដល់បុគ្គលដែលសម្រេចនូវគុណធម៌ឈ្មោះថា
សោតៈ ប្រែថាធម៌ជាក្រសែនៃ ព្រះនិព្វាន ឬធម៌ជាគ្រឿងហូរទៅកាន់
ព្រះនិព្វាន។
២- សកទាគាមិបុគ្គល បានដល់អរិយបុគ្គលដែលបានសម្រេនូវគុណធម៌ឈ្មោះថា
“អនាគាមិ” ប្រែថា ធម៌មានដំណើរជាទីមកម្តងទៀត។ សកទាគាមិបុគ្គលនេះ នឹងត្រូវទៅកើតក្នុងទេវលោក លុះច្យុតចាក ទេវលោកហើយ ទើបមកកាន់មនុស្សលោកនេះមួយជាតិទៀត ទើបធ្វើនូវទីបំផុតនូវព្រះនិព្វានបាន។
៣- អនាគាមិបុគ្គល បានដល់អរិយបុគ្គលដែលបានសម្រេចនូវគុណធម៌ ឈ្មោះថា “អនាគាមិ” ធម៌មិនមានដំណើរជាទីមក គឺថា អរិយបុគ្គលនេះ កាលបើបានដល់អនាគាមិផលហើយ តែងទៅកើត នៅព្រហ្មលោក ជាន់សុទ្ធាវាស។ កាលបើលោកទៅកើតក្នុងសុទ្ធាវាសព្រហ្មនោះ ក៏រមែងធ្វើនូវទីបំផុត ទុក្ខ គឺព្រះនិព្វានក្នុងទីនោះតែម្តង មិនបានវិលត្រឡប់ចាកឋាននោះមកវិញទេ។
៤- ព្រះអរហន្ត បានដល់ព្រះអរិយបុគ្គលដែលបានសម្រេចនូវធម៌ដ៏ខ្ពង់ខ្ពស់បំផុត គឺលោកជាអ្នកឆ្ងាយ ចាកកិលេសាសវៈគ្រប់យ៉ាង ធ្វើនូវទីបំផុតទុក្ខគឺព្រះនិព្វានក្នុងមនុស្សលោកនេះតែម្តង ឥតមានត្រាច់ រង្គាត់ទៅក្នុងភពណាទៀតឡើយ។ បុគ្គលដែលបានសម្រេចជាព្រះអរហន្ត បើជាគ្រហស្ថអាចមានជីវិត រស់នៅត្រឹមតែ៧ ថ្ងៃប៉ុណ្ណោះនឹងចូលបរិនិព្វាន ព្រោះភេទជាគ្រហស្ថមិនអាចទ្រទ្រង់គុណនៃព្រះ អរហត្តបាន ចំណែកភេទជាបព្វជ្ជិត ក្រោយពីបានសម្រេចព្រះអរហត្តហើយ អាចមានជីវិតរស់នៅបាន រហូតដល់អាយុក្ខ័យ ព្រោះភេទបព្វជ្ជិត ឈ្មោះថាជាឧត្តមភេទ ជាភេទដែលអាចទ្រទ្រង់គុណនៃព្រះអរហត្តបាន។
ក្នុងអរិយបុគ្គលទាំង៤ពួកនេះ ត្រូវបានចែកចេញជាពីរទៀតគឺ បុគ្គលបីពួកខាងលើ ឈ្មោះថា “សេក្ខបុគ្គល” ជាបុគ្គលនូវមានកិច្ចសិក្សាប្រតិបត្តិបន្តទៀតដើម្បីធ្វើនូវការរំលត់ទុក្ខ គឺព្រះនិព្វាន។ ចំណែកអរិយបុគ្គលពួកទី៤ ឈ្មោះថា “អសេក្ខបុគ្គល” ជាបុគ្គលអស់កិច្ចសិក្សាតទៅទៀត អ្វីៗគ្រប់យ៉ាង ព្រះអង្គបានបំពេញ បានប្រតិបត្តិអស់ហើយ ព្រះអង្គបានដល់ត្រើយគឺព្រះនិព្វាន។
សូមបញ្ជាក់ថា អ្នកដែលបានសម្រេចនូវធម៌ជាអរិយបុគ្គលថ្នាក់ក្រោម មានសោតាបន្នបុគ្គលជាដើម ជាបុគ្គលទៀងនឹងបានទៅកាន់ព្រះនិព្វាន បិទផ្លូវអបាយភូមិទាំង៤។ ក្នុងការអន្ទោលទៅកើតក្នុង ភពផ្សេងៗ រមែងកើតក្នុងឋានមនុស្ស ទេវតា ឬព្រហ្មប៉ុណ្ណោះ មិនអាចធ្លាក់ទៅក្នុងអបាយភូមិ ណាមួយឡើយ។
សូមញោមបានជួបប្រទះតែនឹងសេចក្តីចម្រើនក្នុងធម៌!
នៅម៉ោង 12:21am ក្នុងខែកក្កដា 22, 2010, ភិក្ខុធម្មានន្ទ និយាយថា…
ចម្រើនពរញោម ពិសិដ្ឋ អាត្មារីករាយណាស់ដែលចម្លើយរបស់អាត្មា បានជាប្រយោជន៍ដល់ការ សិក្សារៀនសូត្រនិងការរំលឹកឡើងវិញនូវអ្វីដែលញោមធ្លាប់បានរៀនបានស្តាប់។
ចំពោះពាក្យថាគាថាមួយបទខ្លីនោះ គឺសំដៅយកគាថាមួយទគត់ហ្នឹងឯង។ ពាក្យថា គាថា គឺជា ឈ្មោះនៃ ឆន្ទ ឬជាពាក្យកាព្យភាសាបាលី ស្មើនឹងភាសាអង់គ្លេសថា Verse។ គាថា ១ បទ មាន ៣២ ពាក្យ (៣២ សូរសំឡេងដែលអានចេញ)។ ឧទាហរណ៍៖ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ, សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា” ។ “ អ្នកណាប្រមាទហើយក្នុងកាលមុន តែពេលខាង ក្រោយមកគេមិនប្រមាទ, អ្នកនោះនឹងធ្វើលោកនេះឲ្យភ្លឺស្វាងបាន ដូចជាព្រះច័ន្ទរះផុតចាកពពក បំភ្លឺលោកឲ្យភ្លឺស្វាងត្រចះត្រចង់ យ៉ាងនោះឯង។
គាថាខាងលើនេះ ហៅថាមួយគាថា ឬគាថាមួយបទ។ ញោមអាចអានហើយរាប់សំឡេងមើល តើគ្រប់៣២ ពាក្យ ឬសូរសំឡេងដែរទេ? គាថាមួយបទមាន៤ បាឋ ឧទាហរណ៍ ១- យោ ច បុព្វេ បមជ្ជិត្វា (អ្នកណាប្រមាទហើយក្នុងកាលមុន ) ២- បច្ឆា សោ នប្បមជ្ជតិ (តែពេលខាង ក្រោយមកគេមិនប្រមាទ) ៣- សោមំ លោកំ បភាសេតិ (អ្នកនោះនឹងធ្វើលោកនេះឲ្យភ្លឺស្វាងបាន) ៤- អព្ភា មុត្តោវ ចន្ទិមា (បំភ្លឺលោកឲ្យភ្លឺស្វាងត្រចះត្រចង់) ។
នៅម៉ោង 12:30am ក្នុងខែកក្កដា 20, 2010, ភិក្ខុធម្មានន្ទ និយាយថា…
៤- បទបរមៈ (ប៉ៈទៈប៉ៈរ៉ៈម៉ៈ) បុគ្គលអាប់ឥតប្រាជ្ញា ទោះបីជាត្រូវពន្យល់ណែនាំ អធិប្បាយពង្រាយ សេចក្តីវែងឆ្ងាយប៉ុណ្ណាក៏មិនអាចនឹងយល់បាន។ បុគ្គលពួកទី៤ នេះច្រើនតែលុះក្នុងអំពើអាក្រក់ផ្សេងៗ មានអបាយមុខ ទាំងបួន គឺស្រី ស្រា ល្បែងស៊ីសង និង សេពគប់មិត្តអាក្រក់ជាដើម មិនមានចិត្តចង់ រៀនចង់ស្តាប់នូវពាក្យប្រៀនប្រដៅឡើយ។ បើគេមានឱកាសបានសិក្សារៀនសូត្រនូវ ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ក៏នឹងបានជាឧបនិស្ស័យនៃបញ្ញាទៅក្នុងអនាគតជាតិ ដែលនឹងអាចក្លាយជាបុគ្គលទាំងបីពួកខាងលើ ណាមួយមិនខាន។ បុគ្គល ទី៤នេះ ប្រៀបប្រដូចទៅនឹងផ្កាឈូកជំពូកទី៤ ។

ចំពោះការបានសម្រេចនូវមគ្គផលៈ
បុគ្គលទី១ គ្រាន់តែស្តាប់ធម្មទេសនាមួយគាថាដ៏ខ្លី ក៏បានសម្រេចមគ្គផលភ្លាមៗ។
បុគ្គលទី២ បានស្តាប់មួយគាថាខ្លីហើយស្តាប់សេចក្តីអធិប្បាយតទៅទៀត ទើបបានសម្រេចមគ្គផល។
បុគ្គលទី៣ ត្រូវការស្តាប់ សិក្សារៀនសូត្រ និងព្យាយាមមាំក្នុងការធ្វើសមាធិ វិបស្សនា នឹងអាចសម្រេច មគ្គផលបានក្នុងរយៈពេលពី ៧ ថ្ងៃទៅ ៦០ ឆ្នាំ។
បុគ្គលទី៤ មិនអាចសម្រេចមគ្គផលបានក្នុងជាតិនេះទេ បើគេធ្វើសេចក្តីព្យាយាមមាំក្នុងការប្រតិបត្តិធម៌ គេនឹងអាចបានកើតជាមនុស្ស ឬទេវតា ក្នុងជាតិខាងមុខ។

អាត្មាសង្ឃឹមថាការបកស្រាយនេះអាចបានជាពន្លឺខ្លះៗដល់ញោម។ សូមជូនពរញោមនឹងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ មានបញ្ញាវាងវៃ នឹងសេចក្តីសុខចម្រើនជានរិន្តតរៀងទៅ។
នៅម៉ោង 12:30am ក្នុងខែកក្កដា 20, 2010, ភិក្ខុធម្មានន្ទ និយាយថា…
ចម្រើនពរញោម ពិសិដ្ឋ! សូមអរគុណដែលបានចូលធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងសំណួរល្អគួរដល់ ការសិក្សាស្វែងយល់។ អាត្មាសូមបក ស្រាយនូវសំណួររបស់ញោមដូចខាងក្រោមនេះ៖
ក្រោយពេលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់បានត្រាស់ដឹងថ្មីៗ ព្រះអង្គទ្រង់ពិចារណាថា ធម៌ដែលតថាគតបានត្រាស់ដឹងនេះ ជ្រាលជ្រៅពេកណាស់ ពិបាកដល់សត្វទាំងឡាយនឹងយល់បាន។ ក្រោយមកព្រះអង្គទ្រង់ពិចារណាប្រៀបធៀបនិស្ស័យរបស់សត្វទាំងឡាយ
ទៅនឹងផ្កាឈូក៤ ជំពូកដែលដុះចេញមកក្នុងពេលផ្សេងៗគ្នាគឺ ៖
១- ផ្កាឈូកមួយពួក បានដុះខ្ពស់ផុតពីផ្ទៃទឹករងចាំទទួល ពន្លឺថ្ងៃនឹងអាលរីករះឡើង។
២- ផ្កាឈូកមួយពួកបានដុះផុសចេញមកប៉ប្រះនឹងផ្ទៃទឹក នឹងអាចរីកបាននៅក្នុងថ្ងៃបន្ទាប់។
៣- ផ្កាឈូកមួយពួកដុះមកបានពាក់កណ្តាលទឹក ដែលត្រូវចំណាយពេលយូរតទៅទៀត នឹងអាចផុសឡើងហើយរីកឡើងបាន។
៤- ផ្កាឈូកមួយពួកទើបតែដុះពន្លកចេញពីភក់ ដែលត្រូវប្រឈមមុខនឹងអន្តរាយ គ្រប់ជំពូក មានក្លាយជាចំណីរបស់ត្រី អណ្តើកជាដើម។
ព្រះអង្គទ្រង់ប្រៀបធៀបផ្កាឈូកទាំង៤ ជំពូកនេះទៅនឹងបុគ្គល៤ ពួកដែលមាននិស្ស័យក្រាស់ ស្តើងផ្សេងគ្នាក្នុងការទទួលយកនូវពាក្យប្រៀនប្រដៅរបស់ព្រះអង្គគឺ
១- ឧគ្ឃដិតញ្ញូ(អ៊ុក-ឃៈដិ-តាញ់-ញូ) បុគ្គលដែលយល់ច្បាស់នូវធម៌ភ្លាមៗ ក្រោយពេលដែលគ្រាន់តែបានស្តាប់ពាក្យប្រៀនប្រដៅត្រឹមតែមួយគាថាយ៉ាងខ្លី។ ប្រៀបប្រដូចទៅនឹង ផ្កាឈូកជំពូកទី១ ដូចជាពាក្យកាព្យក្នុងធម៌អារាធនាមួយឃ្លាថាៈ បរិស័ទ៤ជំពូក ដូចផ្កាឈូកក្នុងជលដ្ឋាន ខ្លះផុសចាំសូរ្យឆាន រះនឹងរីកចាំងរស្មី ។
២- វិបចិតញ្ញូ (វិប៉ៈ-ចិ-) បុគ្គលដែលបានស្តាប់ត្រឹមមួយគាថាខ្លីហើយត្រូវការ ពន្យល់អធិប្បាយបន្ថែម តទៅទៀតទើបអាចយល់ច្បាស់នូវធម៌បាន។ ប្រៀបប្រដូចទៅនឹងផ្កាឈូកជំពូកទី២។
៣- នេយ្យៈ បុគ្គលដែលល្មមអាចនៅណែនាំប្រៀនប្រដៅបាន ដោយការពន្យល់អប់រំជារឿយ ដោយវិធីផ្សេងៗ នឹងអាចយល់ច្បាស់នូវធម៌បាន។ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលដុះនៅ ពាក់កណ្តាលទឹក។
នៅម៉ោង 11:34pm ក្នុងខែមិថុនា 30, 2010, ព្រះមហាភិរម្យ និយាយថា…
សូមចម្រើនពរ ញោម តំនក់ក្តីសង្ឃឹម(គួរសរសេរជាតំណក់ក្តីសង្ឃឹម)
សូមអភ័យទោសផងចំពោះភាពយឺតយ៉ាវក្នុងការឆ្លើយតបសំណួររបស់ញោម
ញោមមានការមិនសប្បាយចិត្តចំពោះទង្វើអតីតកាលរបស់ញោមដែលប្រព្រឹត្តខុសឆ្គងទៅលើសត្វដទៃ ញោមសួរថាតើគួរធ្វើយ៉ាងណាដើម្បីឲ្យបានសប្បាយចិត្ត ​
ឆ្លើយថា តាមដែលសង្កេតមើលសកម្មភាពរបស់មនុស្សទៅ ដូចជាសឹងតែគ្មាន បុគ្គលណាគេចផុតពីការបៀតបៀតសត្វដទៃនោះទេ ប៉ុន្តែគ្រាន់តែថាតិចនិង ច្រើនប៉ុណ្ណោះ ខ្លាំងនិងខ្សោយប៉ុណ្ណោះ ឬថា បាបតិចនិងបាបច្រើនប៉ុណ្ណោះ វិធីដែលល្អសម្រាប់ធ្វើឲ្យធូរស្បើយចិត្តគឺ ត្រូវលះបង់បាបចោល ធ្វើបុណ្យវិញ បាបជាមូលហេតុនាំឲ្យមនុស្សមិនសប្បាយចិត្ត បុណ្យនាំឲ្យមនុស្សសប្បាយចិត្ត ការសម្លាប់សត្វឬមនុស្សចាត់ជាអំពើបាប ជាមូលហេតុនាំឲ្យអ្នកសម្លាប់មិន សប្បាយចិត្ត សួរថាតើគួរធ្វើយ៉ាងណាបើលោក្លាយទៅជាអ្នកសម្លាប់ទៅហើយ គួរប្រញាប់ប្រញាល់ធ្វើបុណ្យឲ្យច្រើនកើនឡើងដើម្បីកាយកប់លុបលាងបាបនោះ សមដូចពុទ្ធតម្រាស់ថា អភិត្ថរេថ កល្យាណេ បាបា ចិត្តំ និវារយេ ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មឹ រមតី មនោ បុគ្គលគប្បីប្រញាប់ប្រញាល់ធ្វើបុណ្យ រារាំងចិត្តចាក បាប ព្រោះបើធ្វើបុណ្យយឺតយូរ ចិត្តតែងត្រេកអរក្នុងបាប ដូច្នេះ ញោមត្រូវយកចិត្ត ទៅផ្តេកផ្តួលក្នុងបុណ្យកុសលឲ្យបានច្រើន ដើម្បីហ្វឹកហាត់ចិត្តឲ្យស្រឡាញ់បុណ្យ កុសលដែលជាហេតុនៃសេចក្តីសុខ ពេលនោះចិត្តរបស់ញោមនឹងកាយកប់លុប លាងបាបបានហើយ មានន័យថា ពេលចិត្តនឹករលឹកដល់ទង្វើអតីតកាលនៅពេល ណា ញោមនឹងមើលឃើញថា បុណ្យមានចំនួនច្រើនជាង ចិត្តក៏ធូរស្បើយឡើង ម្យ៉ាងទៀត ព្រះបោរាណាចារ្យប្រៀបធៀបបុណ្យនិងបាបថា ដូចជា អំបិល ១ គ្រាប់ និង ទឹក ១ ធុង អំបិល ១ គ្រាប់កាលបើដាក់ចុះទៅក្នុងទឹក ១ ធុង បុគ្គលពិសាទឹក នោះទៅ មិនដឹងថាមានរសជាតិប្រៃនោះទេ ព្រោះអំបិលមានចំនួនតិចជាងទឹក (អំបិលប្រៀបដូចជាបាប ទឹកប្រៀបដូចជាបុណ្យ)យ៉ាងណាមិញ បើធ្វើបុណ្យមាន ចំនួនច្រើនជាង ញោមមិនបាច់បារម្ភថា នឹងទៅកាន់ទុគ្គតិឡើយ ព្រោះយ៉ាងណាៗ បុណ្យជាអ្នកជួយជ្រោមជ្រែងញោមដោយពិតប្រាកដ មួយវិញទៀត ចូរកុំគិតតែ ពីអតីតកាលខ្លាំងពេក ព្រោះការងារបច្ចុប្បន្នដែលត្រូវធ្វើមានច្រើនណាស់ ហើយ គប្បីធ្វើការងារបច្ចុប្បន្នឲ្យបានល្អជាទីបំផុត ពេលនោះចិត្តរបស់ញោមនឹងត្រេកអរ ក្នុងការធ្វើល្អហើយនឹងបានសប្បាយចិត្តមិនខាន ។
នៅម៉ោង 2:13am ក្នុងខែមិថុនា 28, 2010, ថោង​នីដាមុនី និយាយថា…
Don't think everything in the past !cos it 's finish , we can't to do return . Don 't hope at the future cos we don't know what happen tomorrow ? now we have right think , tomorrow the result is right too.The mistake in the past is one wound when we have the remorse is one wound more ok !.sorry about my english I can call you back :012 78 25 50 happy talking about Dhamma.
នៅម៉ោង 8:57pm ក្នុងខែមិថុនា 23, 2010, ថោង​នីដាមុនី និយាយថា…
Hello student ! how are you ? how about your study at school ? our life can live on the earth have to eat the food,rice,air ...for the body . Our mental eat feeling by the eye,the ear ,the nose ...so if we eat bad feeling ( bad food ) for our mental , it can destroy our wisdom . Bad feeling is love and hate , love and hate is the suffering ! Sorry about my english !
នៅម៉ោង 10:46pm ក្នុងខែមិថុនា 22, 2010, Pao Bo និយាយថា…
ពុកអើយពុក!
ថ្វីត្បិតតែពុកពុំបាននៅចិញ្ចឹមបីបាច់ថែរក្សាកូនតែពុកជាអ្នកផ្តល់កំណើតឲ្យកូន។​កូនយល់កូនដឹងបានថាពេលកូនមានកំណើតក្នុងផ្ទៃរបស់ម៉ែពុកសប្បាយចិត្តខ្លាំងណាស់។ពុកអរព្រោះមានកូនតែពុកក៏ព្រួយខ្លាំងណាស់ដែរដោយខ្លាចកូនមិនមានកំណើតជាកូនល្អ។ ​
ពុកបារម្ភខ្លាចកូនមិនមានសុខភាពល្អ​ហើយ​ពុកបារម្ភខ្លាចកំណើតកូននាំមហន្តរាយ
ដល់ជីវិតម៉ែ។ដល់ថ្ងៃម៉ែសម្រាលកូនពុកមិនហ៊ានទៅណាទេពុកភ័យផងអរផងហើយពុកបានបន់ស្រន់ដល់អស់ព្រលឹងស័ក្តិសិទ្ធិជួយឲ្យកូននិងម៉ែបានសុខសប្បាយទោះដឹងថាការបន់ស្រន់របស់ពុកនេះវាស្ថិតនៅឆ្ងាយពីភាពប្រាកដនិយមក៏ដោយ។​ពុកពិតជាចង់ដឹងខ្លាំងណាស់ចង់ដឹងអំពីសុខទុក្ខរបស់កូននិងម៉ែ។ពុកផ្តៀងត្រចៀកចាំស្តាប់សម្លេងកូនយំនិងចង់ដឹងអំពីសុខភាពរបស់ម៉ែ។មានការងារច្រើនណាស់ដែលកូនដឹងមិនអស់កូនគ្រាន់តែដឹងថាពុកទទួលរាប់រងធ្វើជំនួសម៉ែខណះពេលដែលម៉ែកំពុងឆ្លងទន្លេកំណើតកូនដែលជាដំណក់ឈាមចុងក្រោយរបស់ពុកនិងម៉ែ។​ ពុកត្រូវមើលថែទាំបងៗជំនួសម៉ែភារះទាំងនេះត្រូវធ្លាក់លើពុក។ពុកនិងម៉ែជា
កសិករខណះដែលម៉ែកំពុងមានធុរះគឺពុកជាអ្នករងរាប់កិច្ចការទាំងអស់ទោះក្តៅរងារភ្លៀងផ្គរហត់នឿយពុកពុំដែលឲ្យកូនដឹងឡើយ។​ ពុកជាវិរបុរសរបស់កូន!សូមឲ្យវិញ្ញាណក្ខន្ធរបស់ពុកនិងម៉ែបានទៅកាន់សុគតិភព!
កូនស្រឡាញ់ពុកនិងម៉ែ!ពុកម៉ែជាព្រះឃុំគ្រងជីវិតរបស់កូន​!
ពុកម៉ែជាព្រះអរហន្តរបស់កូន!
 
 
 

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service