ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ
  • បព្វជិត
  • សេអ៊ូល
  • សាធារណរដ្ឋកូរេ
ចែកចាយទៅ Facebook
ចែករំលែក Twitter បណ្តាញសារខ្លី
 

ទំព័ររបស់ ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ

កាដូដែលអ្នកបានទទួល

Gift

ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ មិនទាន់បានទទួលកាដូណាមួយទេ!

ប្រគេន/ជូនកាដូមួយដល់ ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ

សកម្មភាពថ្មីៗបំផុត

ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ posted photos
ឧសភា 13, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ commented on Bhikkhu Watkrours's photo
រូបថតតូច

IMG_0348

"បុណ្យបាបគុណទោសវាអាស្រ័យលើកាយវាចានិងចិត្ត។ ក្នុងព្រះពុទ្ធសាសនាមិនបាននិយាយថាៈអ្វីៗអាស្រ័យលើព្រះឡើយ។ ការលើកស្ទួយសាសនាក៏វាមិនជាអាស្រ័យដោយសាមានព្រះសង្ឃរាប់លានអង្គដែរ។ គឺថាអស្រ័យលើការប្រតិបត្តិសីល.សមាធិ.និងបញ្ញា។សព្វថ្ងៃមានព្រះសង្ឃក្លែងក្លាយ អសីលច្រើនណាស់ដ…"
មីនា 7, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ commented on simtheara's photo
រូបថតតូច

មាគានៃការសិក្សា

"អបអរសារទរចំពោះការព្យាយាមរៀនសូត្រ។ព្រោះព្រះទ្រង់ត្រាស់សំដែងថាៈវីរិយេន​ទុក្ខមច្ចេតិសត្វលោក រួចចាកទុក្ខទាំងពួងបានដោយសេចក្តីព្យាយាម។"
មីនា 7, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ posted a video

ពិធីបុណ្យសពនៅខេត្តសៀមរាប

03:38
ពិធីបុណ្យសពនៅខេត្តសៀមរាបបើធ្វើការប្រៀបធៀបនិងទីដទៃមានការខុសគ្នាច្រើនតាំងពីការរៀបចំពិធីនិងដំណើរការប្រព្រឹត្តទៅនៃកម្មវិធីបុណ្យ។ហើយសូមបញ្ជាក់ថា៖ពិធីបុណ្យសពនេះគេនាំគ្នាប្រគេនបច្ច័យព្រះភិក្ខុសង្ឃច្រើនជាងតំបន់ដ៏ទៃ។
កុម្ភៈ 21, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ បានបន្ទាន់សម័យ ទំព័រប្រវត្តិរូបរបស់គេ
កុម្ភៈ 21, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ បានកែប្រែរូបថតប្រវត្តិរូបរបស់គេ
កុម្ភៈ 21, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ posted photos
កុម្ភៈ 20, 2010
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ'
"ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុ ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​សតវត្ស​ទី៥មកម្ល៉េះ ដោយមាន​ប្រភព​ខ្លះ​បង្ហាញថា​នៅ​សតវត្ស​ទី៣នៃ​គ្រឹ​ស្ត​សករាជ…"
សីហា 6, 2009
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ'
"ដំណាក់កាលវិវត្តន៍វ័យរបស់មនុស្ស(ទស្សនាវដ្តី) ទីមួយ​ ចាប់ពី​ពេល​កើត​រហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្ត​ទសកៈ ដែល​ប្រែ​មក​ថា​ជា​វ័យ​កំពុង​សុខ​ស្រួល។ ទីពីរ ​ចាប់ពី​អាយុ១១ឆ្នាំ រហូតដល់​អាយុ២០ឆ្នាំ គឺ ខិ​ឌ្ឌ​ទសកៈ ដែល​ប្រែ​មក​ថា ជា​វ័យ​ល្បែង ពោលគឺ​វ័យ…"
សីហា 6, 2009
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ posted videos
សីហា 5, 2009
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ posted photos
សីហា 5, 2009
រកសុខ បានបញ្ចេញវិចារ ទៅនឹងអត្ថបទប្លក 'ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ'
"ខ្ញុំព្រះករុណាថ្វាយបង្គំ ថ្វីត្បិតឋិតក្នុងសភាពដ៏លំបាកយ៉ាងនេះក៏ដោយក៏ទឹកចិត្តស្នេហាជាតិរបស់បុគ្គលមួយចំនួនធំនៅតែ បន្តទៅមុខជានិច្ចរហូតដល់បានសម្រេចនូវវត្ថុបំណងដែលប៉ងបា្រថ្នាយ៉ាងមុតមាំជាយូរមកហើយ។ ក្នុងខណៈដែលក្រពះស្វិត…"
កក្កដា 30, 2009
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ posted photos
កក្កដា 18, 2009
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ បានបញ្ចេញ វិចារ ទៅ 'ភិក្ខុធម្មានន្ទ'
"រឿងហួសចិត្ត តើព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គនិងអស់លោកសាធុសប្បុរសទាំងឡាយធា្លប់បានស្គាល់ឈ្មោះដ៏ល្បីល្បាញនៃវត្តមួយមានទីតាំងស្ថិតនៅស្រុកកោះធំខេត្តកណ្តាលដែរឫទេ?វត្តថ្មីនោះពិតជាមានកិត្តិស័ព្ទដ៏ល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយមានបរិស័ទរាប់សិបមឺុននាក…"
កក្កដា 11, 2009
ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ commented on ភិក្ខុធម្មានន្ទ's photo
រូបថតតូច

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

"វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតជានិមិត្តរូបនៃពុទ្ធសាសនដ្ឋាននៃប្រទេសកម្ពុជាព្រោះជាទីប្រមូលផ្តុំនូវទស្សនគ្រប់បែបយ៉ាងនៃពុទ្ធសាសនានិងវប្បធម៌ខ្មែរ(នេះជាការយល់ឃើញរបស់ខ្ញុំករុណា!!!!!"
កក្កដា 9, 2009
អត្ថបទប្លកចុះផ្សាយដោយ ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ

ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ

នៅក្នុងពុទ្ធសាសនាមានពុទ្ធភាសិតមួយឃ្លាដែលព្រះពុទ្ធជាបរមគ្រូទ្រង់ត្រាស់ថា(សព្វេសត្តាអាហារដ្ឋិតិកា)=សត្វលោកទាំងអស់រស់បានដោយសាអាហារក្នុងអត្ថន័យនៃពុទ្ធភាសិតនេះចង់បញ្ជាក់ថាសត្វទាំងអស់បើខ្វះអាហារបរិភោគហើយគឺមិនមានជីវិតរស់នៅបានទេ។ជីវិតដែលអាចរស់នៅបានក៏ដោយសារមានអាហរសម្រាប់ជួយទ្រទ្រង់ដែរព្រោះសរីរកាយរបស់សត្វទាំងអស់គឺជាផ្សំឡើងរវាងរូបបរមត្ថ(តាមបែបអភិធម្ម)២៨គឺដី(២១)ទឹក(១២)ភ្លើង(៤)និងខ្យល់(៦)និងមហាភូតរូប២៤ទៀតទើបផ្គុំបានជារូបរាង្គកាយមួយ។ហើយរូបទាំង២៨នែះត្រូវអាស្រ័យអាហារជាចាំបាច់។បើខ្វះអាហារគ្មានថាមពល​​​​ឫក៏កម្លាំង…អានបន្ថែម
កក្កដា 9, 2009

ប្រវត្តិរូបនិវេទន៍

គោត្តនាម និង អត្តនាម
រិនសារ៉ូ
សម្មតិនាមៈ
ជយរក្ខិតោ
ភេទៈ
ប្រុស
កម្រិតវប្បធម៌ៈ
សាកលវិទ្យាល័យ(ដុងគុក)
ការងារៈ
ប្រធានមជ្ឈមណ្ឌលពុទ្ធសាសនានៅកូរ៉េ
ចំណង់ចំណូលចិត្តៈ
ស្រាវជ្រាវពុទ្ធសាសនា​​រៀនភាសាបរទេសនិងអានសៀវភៅ
ផ្សេងៗ។ល។
គតិបណ្ឌិតៈ
ខ្លួនជាទីពឹងខ្លួន
តំបន់បណ្តាញៈ
http://www.kbckr.blogspot.com

រូបថតរបស់ ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ

កំពុងផ្ទុក...

វីដេអូរបស់ ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ

ធម្មបរិយាយរបស់ ភិក្ខុជយរក្ខិតោ​​រិនសារ៉ូ

ក្រពះឃ្លានពិតជាគ្មានទេចិត្តតស៊ូ

ចុះផ្សាយក្នុងខែ កក្កដា 9, 2009 នៅម៉ោង 8:00am — 3 Comments

នៅក្នុងពុទ្ធសាសនាមានពុទ្ធភាសិតមួយឃ្លាដែលព្រះពុទ្ធជាបរមគ្រូទ្រង់ត្រាស់ថា(សព្វេសត្តាអាហារដ្ឋិតិកា)=សត្វលោកទាំង

អស់រស់បានដោយសាអាហារក្នុងអត្ថន័យនៃពុទ្ធភាសិតនេះចង់បញ្ជាក់ថាសត្វទាំងអស់បើខ្វះអាហារបរិភោគហើយគឺមិនមានជីវិតរស់នៅបានទេ។ជីវិតដែលអាចរស់នៅបានក៏ដោយសារមានអាហរសម្រាប់ជួយទ្រទ្រង់ដែរព្រោះសរីរកាយរបស់សត្វ

ទាំងអស់

គឺជាផ្សំឡើងរវាងរូបបរមត្ថ(តាមបែបអភិធម្ម)២៨គឺដី(២១)ទឹក(១២)ភ្លើង(៤)និងខ្យល់(៦)និងមហាភូតរូប២៤ទៀតទើបផ្គុំ

បានជារូបរាង្គកាយមួយ។ហើយរូបទាំង២៨នែះត្រូវអាស្រ័យអាហារជាចាំបាច់។បើខ្វះអាហារ… អានត...

ក្តារវិចារ (វិចារ 5)

សូមចុះឈ្មោះជាសមាជិករបស់ ព្រះពុទ្ធសាសនាខ្មែរ ដើម្បីបញ្ចេញយោបល់!

ចូលរួម ព្រះពុទ្ធសាសនាខ្មែរ

នៅម៉ោង 5:50pm ក្នុងខែមករា 29, 2010, prak tunny និយាយថា…
មិនគួរបញ្ចូលរូបថតដែលមិនសមរម្យ ក្នុងនេះច្រើនពេកទេ។
នៅម៉ោង 11:54am ក្នុងខែមេសា 24, 2009, បូររ៉ាម​ចិត្តភុតោ្ត និយាយថា…
លោកុត្តរចិត្ត៨គឺ៖
• សោតាបត្តិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ដូចជាខ្សែឈ្មោះថាសោតៈ។
• សកទាគាមិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះអស់វារៈម្តង ដោយអំនាចនៃបដិសន្ធិ។
• អនាគាមិមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុឰដ៏ខាងក្រោម ដោយអំនាចនៃបដិសន្ធិឡើយ។
• អរហត្តមគ្គចិត្ត ចិត្តដ៏សម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកនូវព្រះនិព្វាននៃបុគ្គលមានកិរិយាធ្វើបាបកម្មក្នុងទីស្ងាត់មិនមាន។
• សោតាបត្តិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដល់ហើយនៃដើមធម៌ដូចជាខ្សែឈ្មោះសោតៈ។
• សកទាគាមិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះអស់វារៈម្តង ដោយអំនាចនែបដិសន្ធិ។
• អនាគាមិផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុឰដ៏ខាងក្រោម ដោយអំនាចនឌបដិសន្ធិឡើយ។
• អរហត្តផលចិត្ត ចិត្តដ៏សម្បយុត្តដោយផល គឺសេចក្តីសម្រេចនូវព្រះនិព្វាននៃបុគ្គលមានកិរិយាធ្វើនូវបាបកម្មក្នុងទីស្ងាត់មិនមាន។
នៅម៉ោង 11:51am ក្នុងខែមេសា 24, 2009, បូររ៉ាម​ចិត្តភុតោ្ត និយាយថា…
បរាភវសូត្រ
បរាភវសូត្រ
(បទបឋ្យាវត្ត)
(ទេវតាទូលសួរព្រះសាស្តាថា)
(ព្រះសាស្តា ឆ្លើយតបនឹងទេព្តាថា)
បរាភវន្តំ បុរិសំ មយំ បុច្ឆាមគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ មកសូមទូលសួរ នូវហេតុដែលគួរ ចម្រើនវិនាស
ប្រុសស្រីក្នុងលោ កសន្និវាស ដែលនឹងវិនាស សាបសូន្យចាកគុណ។
ឆ្ពោះព្រះគោតម ព្រះអង្គមានបុណ្យ មេត្តានិមន្ត សម្តែងឲ្យទាន
ធម្មជាតដូចម្តេច ដែលជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ។
អ្នកដែលចម្រើន គេក៏អាចស្គាល់ងាយ អ្នកដែលអន្តរាយ គេក៏អាចស្គាល់ពិត
អ្នកប្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត នឹងបានចម្រើន។
អ្នកដែលទ្រុស្តធម៌ ស្អប់ធម៌ឥតកើន ឥតកើនចម្រើន វិនាសទៅមុខ។
ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ បរាភវតោ មុខំ។
អ្នកដែលស្រឡាញ់ ពេញចិត្តសេ្នហា តែនឹងមនុស្សណា អសប្បុរស
តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បរស មកធ្វើជាមិត្រ។
សេចក្តីស្រឡាញ់ ពេញចិត្តគំនិត ហើយទៅគប់ពិត អសប្បុរស
គាប់ចិត្តក្នុងធម៌ ឬមួយរបស់ ហេតុនៅទាំងអស់ នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ
តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី២ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៣ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ
អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ។
អ្នកដេកចម្រើន១ និយាយចម្រើន១ និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូស មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញបាន។
ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន៍ ហើយឲ្យវិនាស។
ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ
ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៣ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៤ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
យោ មាតរំ បិតរំ វា ជិណ្ណតំ គតយោព្វនំ
បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ។
នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ
បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៤ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៥ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វតំ
មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ។
ជនបញ្ឆោតព្រាហ្មណ៍ ឬពួកសមណៈ ពួកស្មូមជជក ឬអ្នកដទៃ
ដោយមុសាវាទ ឃ្លាតពាក្យប្រពៃ នោះប្រធាននៃ សេចក្តីវិនាស។
ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ
ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៥ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៦ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ
ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ។
បុរសអ្នកមាន ទ្រព្យធនធានច្រើន មាសប្រាក់ចម្រើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា ស៊ីម្នាក់ឯងជា សេចក្តីវិនាស។
ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ
សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៦ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៧ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ
សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ។
អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូល ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញតិខ្លួន ដោយអាងខ្លួនមាន នោះជាប្រធាន សេចក្តីវិនាស។
ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ
អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៧ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៨ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ
លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ។
ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ ការល្បែងទាំងឡាយ នោះនាំវិនាស។
ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ
នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៨ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី៩ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ។
ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ
ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី៩ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១០ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ។
បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ
ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១០ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១១ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ។
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះ នាំឲ្យវិនាស។
ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ
ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ។
ជនណាកើតក្នុង ត្រកូលជាក្សត្រ អ្នកក្សត់សម្បតិ ហើយប្រាថ្នាធំ
ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំ ឲ្យដល់វិនាស។
ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោ ស លោកំ ភជតេ សិវំ៕
ជនជាបណ្ឌិត គំនិតប្រសើរ បានឃើញដំណើរ នៃហេតុវិនាស
ដល់សត្វក្នុងលោ- កសន្និវាស គេចពីវិនាស គប់រកចម្រើន៕
បរាភវសុត្តំ និដ្ឋិតំ
(បរាភវសូត្រ ចប់)
នៅម៉ោង 11:45am ក្នុងខែមេសា 24, 2009, បូររ៉ាម​ចិត្តភុតោ្ត និយាយថា…
សួរស្តី​​រិនសារ៉ូ
​​​បូររ៉ាមណាស់
តើអ្នកសុខសប្បាយជាទេ?
ឥឡូវនេះខ្ញុំកំពុងតែនៅក្នុងប្រទេសថៃ
ខ្ញុំសប្បាយរីករាយណាស់ដែលបានឆេគឃើញអាស័យដ្ឋានរបស់អ្នក
​​
នៅម៉ោង 1:26am ក្នុងខែមេសា 14, 2009, ភិក្ខុធម្មានន្ទ និយាយថា…
ខ្ញុំកូណាសូមថ្វាយបង្គំនិងស្វាគមន៍តេជគុណ! ខ្ញុំកូណាមានសេចក្តី
រីករាយណាស់ដែលព្រះតេជគុណនិមន្តចូលរួមក្នុងបណ្តាញព្រះពុទ្ធ
សាសនានេះ។ខ្ញុំកូណាសង្ឃឹមថាព្រះតេជគុណនឹងមានបទពិសោធន៍
ល្អៗ​ ដើម្បីមកចែករំលែកនៅទីនេះជាប្រយោជន៍ដល់ពុទ្ធបរិស័ទទូទៅ
ក្នុងការសិក្សាស្វែងយល់អំពីឱវាទរបស់ព្រះសម្មាសម្ពុទ្ធក៏ដូចជា
ពន្លឺនៃការប្រតិបត្តិឆ្ពោះទៅរកសេចក្តីសុខចម្រើននាពេលបច្ចុប្បន្ន
និងអនាគត ។ បណ្តាញសង្គមព្រះពុទ្ធសាសនាខ្មែរនេះ ខ្ញុំកូណា
បង្កើតឡើងសំរាប់ប្រើប្រាស់ជាសាធរណៈក្នុងការផ្សព្វផ្សាយនិង
សិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ប្រពៃណី
ខ្មែរ សូមព្រះតេជគុណធ្វើការផ្សព្វផ្សាយនូវពុទ្ធធម៌ ឬបញ្ចេញ
នូវមតិយោបល់នានាតាមសេចក្តីប្រាថ្នារបស់ព្រះអង្គចុះ។

ខ្ញុំកូណាក៏ឧស្សាហ៍ចូលទៅអានអត្ថបទផ្សេងៗប្រកបដោយអត្ថន័យ
ល្អៗនៅក្នុងប្លកមជ្ឈមណ្ឌលពុទ្ធសាសនាខ្មែរនៅកូរ៉េរបស់ព្រះតេជគុណដែរ
ឃើញថាតួនាទីនិងភារកិច្ចរបស់ព្រះតេជគុណនៅទីនោះពិតជាផ្តល់នូវ
គុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅតំបន់នោះ
សូមព្រះតេជគុណបន្តនូវកិច្ចការដ៏ឧត្តុងឧត្តមនេះបន្តទៅទៀតដើម្បីជា
ប្រយោជន៍ប្រជាជាតិខ្មែរផងនិងពិភពលោកផង ។

សូមប្រគេនពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់ព្រះតេជ
គុណក្នុងឱកាសឆ្នាំថ្មីនេះ។ សូមអោយកិច្ចការដឹកនាំសមាគមរបស់ព្រះ
តេជគុណមានដំណើរការរីកចម្រើនទៅមុខជាភិយ្យោភាព និងជួបប្រទះ
តែនឹងជោគជ័យគ្រប់ប្រការ។ សូមអរព្រះគុណ!
 
 
 

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service