ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

គតិបណ្ឌិត
  • អូត្តាវ៉ា
  • Canada
Share on Facebook
Share
  • Blog Posts
  • Discussions
  • Events
  • Photos (2)
  • Photo Albums
  • Videos (4)

គតិបណ្ឌិត's Friends

  • ភិក្ខុ ឈៀង ពិសី
  • Mr.Sina Hoeurn

បម្រែបម្រួល RSS

Loading… Loading feed

Gifts Received

Gift

គតិបណ្ឌិត has not received any gifts yet

Give a Gift

 

@ធម្មទានរមែងឈ្នះអស់ទានទាំងពួង@

Latest Activity

Thearin Kuy left a comment for គតិបណ្ឌិត
"សូមអគុណ ដែលបានរក្សាទុកនូវឯកសារនេះ គឺដើម្បីទុកធ្វើការសិក្សាតនៅមុខទៀត៕  "
Oct 31, 2011
គតិបណ្ឌិត and ភិក្ខុ ឈៀង ពិសី are now friends
Dec 15, 2010
ព្រះមហាភិរម្យ left a comment for គតិបណ្ឌិត
"ការកើតជាមនុស្សមិនមែនជាការងាយទេ ព្រោះភពភូមិដែលត្រូវទៅកើតមាន ច្រើនណាស់ ការកើតជាមនុស្សចាត់ជាការពិបាក(កិច្ឆោ មនុស្សប្បដិលាភោ) ព្រោះត្រូវអាស្រ័យបុណ្យទើបមានឱកាសបានកើតជាមនុស្ស(បុព្វេកតបុញ្ញតា) ការរក្សាស្ថានភាពជាមនុស្សបានព្រោះកាន់មនុស្សធម៌(សីល ៥) បើកាន់សីល…"
Sep 9, 2010

Profile Information

ភេទៈ
បព្វជិត
តំបន់បណ្តាញៈ
http://khmerbuddhism.wordpress.com

~~ស្សនៈសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត~~

កិច្ចសម្ភាសន៍អក្សរសាស្ត្រខ្មែរដោយសម្តេចព្រះសង្ឃរាជ ជូន ណាត
Powered by eSnips.com
តំបន់បណ្តាញៈ www.saloeurm.com

ស្សនៈសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
គង់ សម្ភារ ប្រមូលចងក្រង
ព្រះមុនីកោសល្យ សូរ-ហាយ ពិនិត្យកែសម្រួល

ផ្សាយចេញពី បណ្ណាល័យនិស្សិត ន.វ,
ព.ស ២៥១៥ គ.ស ១៩៧១

វិចារណកថា
ប្រាំបួនទាល់ ដល់ទាល់ កុំឲ្យតែទាល់គំនិត



១-សូមសេចក្តីប្រាថ្នារបស់សាធុជនប្រុសស្រី បានសម្រេចផលតាមបំណង ដែលបានធ្វើ បុណ្យឧទ្ទិសថ្វាយព្រះរាជកុសលចំពោះសម្តេចព្រអសង្ឃរាជ ព្រះនាម ជួន-ណាត ។

២-ទស្សនៈនៃសម្តេចព្រះសង្ឃរាជនេះបើកម្ពោជិកណាមួយអានហើយ នឹងផ្តល់នូវសេចក្តី អង់អាចក្លាហាន ស្រលាញ់ការសិក្សា ឬ ប្រកបកិច្ចការទាំងពួងមិនខាន ។

៣-សម្តេចព្រះសង្ឃរាជ មិនមែនអ្នកប្រាជ្ញខាងអក្សរសាស្ត្រមួយមុខទេ តាមពិតព្រះអង្គ ជាអ្នកប្រាជ្ញច្រើនមុខ (ពហុវិជ្ជា) ។

៤-ការចេះដឹងនៃព្រះអង្គ ជាកាចេះដឹងទាំងពីរផ្លូវ ដែលរកបុគ្គលណាក្នុងសតវត្សនេះ ប្រៀបផ្ទឹមពុំបាន សូម្បីទេវតាក៏ក្រាបថ្វាយបង្គំព្រះអង្គដែរ ។

៥-អ្នកប្រាជ្ញ សូម្បីរាងកាយទ្រុឌទ្រោមជិតដល់នូវមរណភាពហើយក៏ដោយ លោកក៏ មិនព្រមបោះបង់ការងារដ៏ប្រសើររបស់លោកឡើយ ព្រោះលោកយល់ច្បាស់ថា សេច
ក្តីស្លាប់ជាធម៌មិនទៀង។

៦-ផ្លូវដែលសម្តេចទ្រង់យាង គឹតាមមាគ៌ាព្រះពុទ្ធជាម្ចាស់ឥតខ្ចោះ ។

៧-ការសោយព្រះទីវង្គតនៃសម្តេច ប្រៀបបាននឹងការរលត់នៃដួងព្រះអាទិត្យនិងព្រះ
ចន្ទ្រ័ ។

៨-អ្នកប្រាជ្ញច្រើនរូបបានពោលថា «សម្តេចព្រះសង្ឃរាជ បានយាងចូលទីវង្គតក្នុង សមរភូមិ» ខ្លះទៀតថា «ការសោយទីវង្គតនៃព្រះអង្គប្រៀបបាននឹងដាច់ចរន្ត អគ្គិសនីយ៍»។

៩-មែនពិត អ្នកប្រាជ្ញរមែងគិតចំពោះសេចក្តីលំបាករបស់អ្នកផង សូម្បីដឹងថារូបអាត្មា
អញត្រូវម្រឹត្យុចាប់ទាញព្រលឹងឥឡូវនេះហើយ ក៏លោកមិនបា្រប់គេ ព្រោះខ្លាចគេលំ បាកដោយសារខ្លួនលោក ។

១០-ការសោយទីវង្គតនៃសម្តេច បានធ្វើអោយផែនដីនេះរញ្ជួយឥតឧបមា ។

១១-បណ្ឌិតកាលមានជីវិតរស់នៅ មិនសូវញ៉ាំងចិត្តអ្នកផងអោយគោរពកោតខ្លាចស្ញប់ ស្ញែងប៉ុន្មានទេ លុះដល់រលត់សង្ខារ សូម្បីតែសត្រូវលោកក៏ចុះចាញ់ គោរពគុណធម៌ របស់លោកដែរ កុំនិយាយឡើយពីសាមញ្ញជន ។

១២-មានប្រយោជន៍អ្វីក្នុងការបួសហើយមិនសិក្សានូវមុខវិជ្ជាផ្លូវលោក ផ្លូវធម៌ និងមិន គោរពតាមព្រះពុទ្ធោវាទផង? ដូចជនពុករលួយ មានប្រយោជន៍អ្វី? បានគ្រាន់តែ ចង្អៀតសង្គម និង ខូចកិត្តិយសសង្គមប៉ុណ្ណោះ ។

១៣-អ្នកណាបួសហើយដឹកនាំគេអោយស្គាល់ផ្លូវល្អអាក្រក់ ពោលគឺបានសិក្សាគម្ពីរ ដីកានូវវិជ្ជាផ្សេងៗហើយប្រព្រឹត្តត្រឹមត្រូវល្អ អ្នកនោះទើបឈ្មោះថាអ្នកបួសត្រូវតាម សមណភេទ ... ព្រោះថាព្រះពុទ្ធសាសនាដែលរុងរឿងទៅកើត មកពីអ្នកបួស បើអ្នក ដឹកនាំឱនថយ សាសនាក៏ចុះតាមនោះដែរ ដោយហេតុថា របស់អ្វីក៏ដោយក្នុងលោក នេះដែលមនុស្សមិនបង្កើត?

១៤-ឱក្មួយកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះ កើតក្នុងសម័យអក្សរសាស្ត្រ យើងផុសឡើងវិញនេះ រាត្រីទាំងឡាយចេះតែធ្វើគមនាការជានិច្ច រូបអ្នកនឹងនៅក្នុង ហ្វូងអនក្ខរជន ប្រៀបដូចជានៅក្នុងគុហារងងឹតសូន្យសុង ។
កាលបើយើងគិតឃើញដូច្នេះហើយ យើងគួរនាំគ្នាបង្ហាត់បង្ហាញកូនក្មួយក្នុងពេល ឥឡូវនេះទៅ ឲ្យសមតាមគោលបំណងនៃរបបសាធារណរដ្ឋខ្មែរយើងដែលអាចអោយ កូនខ្មែរចេះអក្សរគ្រប់ៗគ្នាព្រោះថា ៖

១៥-កូនមានគុណគាប់តែម្នាក់ ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន័្ទ តែមួយដួងអាចកំចាត់ងងឹតអន្ធការបាន កងតារាទាំងឡាយ កំចាត់ងងឹត មិនបានឡើយ ។
(ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

១៦-បណ្តាកូនបីពួក គឺកូនមិនទាន់កើតមួយពួក កូនកើតហើយស្លាប់ទៅវិញមួយពួក និងកូនល្ងង់មួយពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ ពួកកូនទីបីមិនប្រសើរ ឡើយព្រោះថា កូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្តងក៏អស់ទៅ ឯពួកកូនក្រោយទីបី ធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហានជើង ។
(ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

១៧-ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនអោយទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងប្រឹងប្រែងព្យាយាមទើបបានសម្រេច ។

១៨-ក្តារម្ឈូសគេធ្វើសំរាប់ដាក់សព ។ រីឯសុភមង្គលសំរាប់តែជនណាដែលចេះក្រេប ជញ្ជក់គ្រប់កាលៈទេសៈ។

១៩-អ្នកធ្វើខ្ញុំបំរើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់និងដោយកំដោះថ្ងៃ ឥតបានប្រយោជន៍អ្វីសោះ, ឯអ្នកប្រាជ្ញខំបំពេញតបៈ បើទុកជាលំបាក គង់បានសេច ក្តីសុខជាផល ។
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

២០-ការតាំងខ្លួនមិនអោយជាខ្ញុំគេ តែងបានផលជាសុខដល់ជីវិត, បើជនណាព្រមនៅ ក្នុងអំណាចគេ ជននោះឈ្មោះថាមានជីវិតរស់ ដូច្នោះតើ ជនបែបណាវិញហ្ន៎ដែល ឈ្មោះថាស្លាប់?
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

២១-ជនអាប់ឥតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបំរើជនដទៃជា
នាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្ត្រីផ្កាមាសតុបតែងខ្លួនឲ្យល្អ ទុកសំរាប់តែបុរស ។
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

២២-ព្រះពុទ្ធជាម្ចាស់ជួយយើងបាន លុះណាតែយើងជួយខ្លួនឯងផងដែរ ។

២៣-ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយ គេធាក់ធរណីបោលលែងមកក្បែរ យើងទៀត តើយើងត្រូវធ្វើដូចម្តេចហ្ន៎ទើបបានដូចចិត្តបំណង?

២៤-មនុស្សមិនត្រូវអួតអាងថា គ្មាននរណាបោកបានមួយជីវិតទេ តែត្រូវគិតកុំឲ្យគេ បោកបានច្រើនដងពេក ។

២៥-ការជ្រើសរើសអ្នកតំណាងយើង ពិបាកជាងការរើសកូនប្រសារត្រីភាគ មិនដូចជន ល្ងង់ពោលថា បោះអោយនរណាក៏ដូចនរណាដែរនោះទេ.....ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើនៅលើអ្នកតំណាងរបស់ផងយើងមួយផ្នែកធំ មិនគួរ យើងយកសំបកគ្រំមកទះលេងនោះទេ ។

២៦-ការដែលគេឲ្យយើងស៊ី មកតែពីគេចង់ស៊ីពីយើង ។

២៧-អ្នកប្រាជ្ញឆៅនៅក្រៅទីប្រជុំ អួតក្អេងក្អាងណាស់ សូម្បីតែព្រះក៏គេហ៊ានចោទ ឆ្លើយដែរ តែតាមពិតនៅទីជំនុំសូម្បីតែដៃស្ទើរមិនហ៊ានលើកផង កុំនិយាយឡើយទៅ ជជែកវែកញែករកការខុសត្រូវ! តើយើងត្រូវជ្រើសរើសជនប្រភេទណា អោយធ្វើជា ភ្នែកជាច្រមុះរបស់ផងយើង?

២៨-អ្នកប្រាជ្ញតែងណែនាំយុវជនឲ្យបែរមុខទៅរកសេចក្តីចំរើន មិនដែលណែនាំអោយ មនុស្សទៅរកសេចក្តីវិនាសទេ សូម្បីតែសត្រូវរបស់លោកក៏លោកនៅតែប្រោសប្រណី ជានិច្ច ដូចមហាត្មះគន្ធីអាអាទិ៍ ។

២៩-សម្តេចព្រះសង្ឃរាជជាម្ចាស់ ទ្រង់សោយព្រះទីវង្គតមែនពិត តែព្រះឧត្តមគតិនៃ ព្រះអង្គនៅរស់រវើកជានិច្ច ហើយរឹងរិតតែលេចឮគ្រប់ទិស មើលទៅសូម្បីតែព្រះឥន្ទ ក៏ស្ងើចសរសើរដែរ កុំថាឡើយតែអ្នកប្រាជ្ញសកលលោក ។

៣០-សេចក្តីល្អរបស់ព្រះអង្គ តែងប្រោសប្រណីមកលើទូលព្រះបង្គំយើងខ្ញុំករុណា បានធ្វើអោយបេះដូងខ្ញុំព្រះអង្គស្រពាប់ស្រពោននឹកព្រះអង្គលុះក្ស័យសង្ខារ ។

៣១-វត្តជាស្ថានមនោរម្យផង! ជាកន្លែងព្យាបាលរោគល្ងង់ខ្លៅផង! ជាកន្លែងដោះទុក្ខ សត្វកំព្រាតោកយ៉ាកផង និងជាកន្លែងរៀបចំកម្មវិធីទៅកាន់ឋាននិព្វាន្តផងនៃសត្វ លោកទួទៅ ។

៣២-ព្រះពុទ្ធសាសនាមានតំលៃរកប្រមាណមិនបានឡើយ, ព្រោះបានបង្រៀនមនុស្ស អោយស្គាល់ប្រភពនៃសេចក្តីសុខ សេចក្តីទុក្ខគ្រប់យ៉ាង...​ ។

៣៣-សេចក្តីប្រាថ្នារបស់ខ្ញុំមានតែម្យ៉ាងទេគឺ៖ សុំអោយអ្នកផងអាណិតមេត្តា, ទោះបី ដើរទៅទីណា កុំអោយមានឧបសគ្គរាំងរា លែងកំព្រាតោកយ៉ាកក្នុងទីនោះទៀត ។

៣៤-មុននឹងគេបោកមនុស្សណាម្នាក់ គេតែងធ្វើល្អនឹងអ្នកនោះមុនជាដរាប ។

៣៥-គ្រាន់តែឃើញជនដែលធ្វើល្អភ្លាមកុំអាលសរសើរថាជាមនុស្សត្រឹមត្រូវ តាមពិត ជនពុករលួយក៏វាចេះធ្វើបុណ្យហែកឋិនដែរ ដើម្បីបំបាំងអំពើពុករលួយរបស់វា ។ ដូច្នេះត្រូវពិចារណាអោយល្អិតល្អន់សឹមដាក់ជំនឿ ។

៣៦-ជនខ្លះយកសាសនាធ្វើជារនាំងដើម្បីបោកបញ្ឆោតយើងផង! ធ្វើពាណិជ្ជកម្មផង លាក់កំហុសផង ។

៣៧-ជនកំហិល គេធ្វើជាឈរឈ្មោះកសាងវត្តអារាម តាមពិត បែរជាយកទីនោះធ្វើ
ជាចេតិយឬ ម៉ុងសំរាប់កប់ខ្មោចគ្រួសារគេសោះ សូម្បីតែចន្លោះធ្វើផ្លូវដើរក៏គ្មានដែរ ។

៣៨-បើយើងអាណិតស្រលាញ់សាលាដំបូងហើយស្អប់ខ្លួនយើង មានរឿងអ្វីបន្តិច បន្តួចនាំគ្នាប្តឹងផ្តល់ចុះ កុំខ្ចីស្តាប់បុរាណភាសិតឡើយ ។

៣៩-គណៈកម្មការជាតិបានលើកព្រះអង្គជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការណែនាំ បកប្រែពាក្យខ្មែរ ព្រះអង្គទ្រង់បានជួយបកប្រែពាក្យខ្មែរតាំងពីដើមកំណើតខេមរយាន កម្មម្ល៉េះ...(គ.ខ) ។

៤០-ព្រះអង្គបានគាំទ្រជាទីបំផុត ចំពោះអង្គការខមរយានកម្មសិក្សា ក្រៅពីព្រះយោ បល់និងការបកប្រែពាក្យខ្មែរ ព្រះអង្គបានផ្តល់អត្ថបទជាច្រើនមកអគ្គលេខធិការដ្ឋាន អចិន្ត្រៃយ៍ខេមរយានកម្ម ដើម្បីលើកស្ទួយភាសាជាតិ និងទស្សនាវដ្តីខមរយានកម្មឲ្យ មានពន្លឺត្រចះត្រចង់គ្រប់ពេលវេលា...(គ.ខ) ។

៤១-បើយើងសោកស្តាយព្រះអង្គស្រលាញ់ព្រះអង្គ ត្រូវគោរពព្រះអង្គដោយគោរពតាម
ឱវាទ ឬ ទស្សនៈព្រះអង្គកុំបីឃ្លាត!

៤២- សម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះអគ្គមហាបណ្ឌិតមួយព្រះអង្គក្នុងសតវត្ស ទី២០ ។

៤៣-ក្នុងពេលរស់នៅ​ត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកំលាំងទុកឡើយព្រោះ កំលាំងនោះបើអោយនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។ (សម្តេច ហួត តាត) ។

៤៤-បុគ្គលខ្វះសតិសម្បជញ្ញៈ រមែងស្រវឹងក្នុងលោក ជាប់ចិត្តនៅក្នុងលោក មិនចង់រើ ខ្លួនចេញចាកលោកនេះឡើយ (ព្រះមុនីកោសល្យ សូរ-ហាយ) ។

៤៥-អ្នកប្រាជ្ញតែងព្យាយាមបង្កើតសាមគ្គីធម៌គ្រប់ឥរិយាបទ (ព្រះមុនីកោសល្យ សូរ-ហាយ) ។

៤៦-ពុទ្ធវចនៈជាមាតាទស្សនវិជ្ជា,​ ជាមាតាសីលធម៌ និងជាមាតាវិទ្យាសាស្រ្ត...សំរាប់ មនុស្សទូទៅ ។

៤៧-ទស្សនៈនេះមានន័យថា ការបង្ហាញប្រយោជន៍ ការចង្អុលគ្រោះថ្នាក់, ការអប់រំសីលធម៌ និង ការណែនាំមនុស្ស អោយទៅរកត្រើយនៃសុភមង្គលក៏ថាបាន។

---------------------------
កថាទី១៖ ទស្សនៈចំពោះខេមរយានកម្មសិក្សា

សម្តេចព្រះសង្ឃរាជទ្រង់ មានព្រះយោបល់ទៅលើខេមរយានកម្មសិក្សាថា «ប្រទេសខ្មែរមានភ័ព្វសំណាងខ្ពង់ខ្ពស់បានទទួលឯករាជ្យវប្បធម៌រឹងរឹតតែច្បាស់លាស់ ថែមទៀត ពិសេសក្នុងវិស័យសិក្សាធិការជាតិចាប់តាំងពីកំណើតខេមរយានកម្មសិក្សា មក។ ជំហរវប្បធម៌ជាតិ ពឹងផ្អែកធំទៅលើអក្សរនិងភាសាខ្មែរក៏ដូចជាពឹងផ្អែកទៅលើ ខេមរយានកម្មនេះដែរ ដោយសារតែខេមរយានកម្មនេះ ត្រូវចាត់ទុកដូចជាយានផ្ទុក យកចំណេះវិជ្ជាជាភាសាបរទេស មកលាតត្រដាងផ្សព្វផ្សាយជាភាសាខ្មែរឲ្យជ្រាបដល់
ជម្រៅមជ្ឈដ្ឋាន មិនត្រឹមតែសិស្សានុសិស្ស គ្រូបាធ្យាយប៉ុណ្ណោះទេ ថែមទាំងដល់ប្រជា
ពលរដ្ឋគ្រប់ប្រភេទ គ្រប់វ័យថែមទៀតផង ។ តាមជំនឿជ្រះថ្លាពេញលក្ខណៈលើតំលៃ
និងមធ្យោបាយភាសាជាតិ ខេមរយានកម្មសិក្សាប្រាកដជាអាចបម្រើការរៀននិងការ បង្រៀនគ្រប់ភូមិសិក្សាទាំងទាបទាំងខ្ពស់ បានទាំងអស់ ។
ភាសាជាតិណាក៏ដូចជាជាតិណាដែរ តែងតែមានសភាពលក្ខណៈងាយស្រួលនិង លក្ខណៈពិបាកកប់នៅលាយឡំជាមួយគ្នាជាធម្មតា ។ ទុកជាមានសភាពលក្ខណៈ
ដូច្នេះក៏ដោយ ក៏ភាសានីមួយៗ តែងតែមានក្បួនច្បាប់របស់ខ្លួនទៅតាមសម័យកាល។ ការខិតខំតម្រិមតម្រង់គន្លងភាសាឲ្យបានត្រឹមត្រូវ មានឯកភាពនៅក្នុងរង្វង់ក្បួនច្បាប់ សុទ្ធ សមតាមបែបបទវិទ្យាសាស្ត្រពេញទីចាត់ទុកជាការពិបាកមួយដែលអាចបណ្តាល
មកអំពីការវិត្តន៍នៃសង្គមមនុស្ស តម្រួវមនុស្សឲ្យដើរលឿនមុនក្បួនច្បាប់ ឬ ដើរងាក ចេញពីក្បួនច្បាប់ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនិងឯកភាពជាតិ ឬក៏មកអំពីការមិន ចុះសម្រុងគ្នារវាងបែបចាស់និងបែបថ្មី ឬមួយមកអំពីដំណើរច្របល់នៃវប្បធម៌ដែលមិន
ច្បាស់ថាជារបស់ខ្លួនឬរបស់គេ ។ ភាសាខ្មែរសម័យខេមរយានកម្ម បានប៉ះទង្គិចនឹង ឧបសគ្គបែបនេះខ្លះដែរ តែការប៉ះទង្គិចនេះបានរលាយខ្សុលវិញដោយសារតែ ខេមរ យានកម្មជាអង្គការជាតិនិយមផ្តល់អាទិភាពធំទូលាយក្នុងការបកប្រែពាក្យបច្ចេកទេស បរទេសជាពាក្យពេចន៍ខ្មែរសុទ្ធៗ មុននឹងបែទៅរកពាក្យបាលី សំស្ក្រឹត បារាំង អង់គ្លេស ពីព្រោះតែយល់ថាត្រូវញ៉ាំងវិវត្តន៍ភាសាខ្មែរអោយស្របទៅតាមគោលច្បាប់ ខ្មែរបុរាណ។
ដោយការក្តាប់យកគំនិតនេះជាគោល ខេមរយានកម្មសិក្សា គ្មានផលប្រយោជន៍ អ្វីទៅបង្កើតការពិបាកថ្មីទៅលើការពិបាកចាស់នោះឡើយ ។ មិនយូរមិនឆាប់ ខេមរ យានកម្មនឹងក្លាយទៅជាភ្នាក់ងារចម្បងមួយក្នុងការដោលភាសាជាតិអោយលឿនទៅ មុខទាន់ការចាំបាច់នៃសង្គមខ្មែរ សម័យសង្គមរាស្រ្តនិយមពុទ្ធសាសនា...។
អាត្មាមានជំនឿស៊ប់លើអង្គការខេមរយានកម្មនេះហើយ ពេញអធ្យាស្រ័យចូលរួម សហប្រតិបត្តិការជាមួយ ដោយគ្មានគិតដល់ការបង់ខាតពេលវេលានិងនឿយកាយ ពលសោះឡើយ ។

ភ្នំពេញ, ថ្ងៃទី ៩ កញ្ញា ១៩៦៨
សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត

អានត...

Comment Wall (3 comments)

You need to be a member of ព្រះពុទ្ធសាសនាខ្មែរ to add comments!

Join ព្រះពុទ្ធសាសនាខ្មែរ

At 3:09am on October 31, 2011, Thearin Kuy said…

សូមអគុណ ដែលបានរក្សាទុកនូវឯកសារនេះ គឺដើម្បីទុកធ្វើការសិក្សាតនៅមុខទៀត៕

 

At 4:12am on September 9, 2010, ព្រះមហាភិរម្យ said…
ការកើតជាមនុស្សមិនមែនជាការងាយទេ ព្រោះភពភូមិដែលត្រូវទៅកើតមាន ច្រើនណាស់ ការកើតជាមនុស្សចាត់ជាការពិបាក(កិច្ឆោ មនុស្សប្បដិលាភោ) ព្រោះត្រូវអាស្រ័យបុណ្យទើបមានឱកាសបានកើតជាមនុស្ស(បុព្វេកតបុញ្ញតា) ការរក្សាស្ថានភាពជាមនុស្សបានព្រោះកាន់មនុស្សធម៌(សីល ៥) បើកាន់សីល ៥ មិនគ្រប់ទេ ក៏ឈ្មោះថា ខ្វះមនុស្សធម៌គ្រប់គ្រាន់នោះឯង ។
At 9:07pm on July 14, 2010, ថោង​នីដាមុនី said…
Thank you so much ! .

My Text Box

 
 
 

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service