អានវចនានុក្រមបាលី-អង់គ្លេស ឬ ទាញយក
វេយ្យាករណ៍បាលី-អង់គ្លេស ឬ ទាញយក
សៀវភៅធម៌ផ្សេងៗ(អង់គ្លេស)
=អ=
អ (អព្យ) មិន,មិនមែន,មិនមាន,មាន...មិនមាន, គ្មាន,រក...គ្មាន, អ-នេះមកពីសព្ទថា ន មានវិធីប្រើដូចតទៅនេះ
-ប្រើចុះមុខនាមដែលមានអក្សរដើមជាព្យញ្ជនៈ ត្រូវផ្លាស់ ន ជា អ ឧ. អមនុស្សោ ( ន មនុស្សោ)=មិនមែន មនុស្ស, អបុត្តកោ (ន បុត្តកោ) =មិនមានបុត្រ ។
-ប្រើចុះមុខនាមដែលមានអក្សរដើមជាស្រៈ ត្រូវផ្លាស់ ន ជា អន ឧ.អនរិយោ (ន អរិយោ )=មិនមែន ព្រះអរិយៈ ។
ប្រើ-ចុះមុខកិរិយាក្រិត ឧ. អកត្វា ( ន កត្វា) =មិនធ្វើហើយ។
-ប្រើចុះមុខកិរិយាអាខ្យាត ៣ វិភត្តិ គឺ អជ្ជត្តនី ហិយត្តនី កាលាតិបត្តិ ប្រែថា បាន ឧ.អកាសិ (អ+ កាសិ) =បានធ្វើហើយ ។
អំស(បុំ,នបុំ) ចំណែក,ផ្នែក,ជ្រុង,មុម,ភាគ,ហ៊ុន,រយៈ,ស្មា ។
អំសេ ករោតិ បង់លើស្មា,ពានា,ពាតលើស្មា,ពាក់លើស្មា
អំសតីតំសេ ក្នងសម័យព្រេងនាយ
ឯកំសេន ដោយចំណែកមួយ,ដោយជាក់លាក់,ដោយពិត,ដោយឥតសង្ស័យ,មិនខាន
ឯកេន អំសេន...ឯកេន អំសេន ដោយដៃឬស្មាម្ខាង...និង....ដោយដៃឬស្មាម្ខាងទៀត
អំសបច្ចង្សេន/អំសបច្ចំសេន តាមចំណែករៀងៗខ្លួន,ដោយចំណែករបស់ខ្លួនៗ
មេត្តង្ស ផ្នែកមិត្តភាព
ចតុរង្ស ៤ ជ្រុង
ឆឡង្ស ៦ ជ្រុង
អដ្ឋង្ស ៨ ជ្រុង
សោឡសង្ស ១៦ ជ្រុង
អំសកូដ (នបុំ) ចង្កួយស្មា ។
អំសពន្ធន (នបុំ) ក្រណាត់ពាតស្មា,ក្រណាត់ពានា,ស្បៃពានា,ក្រណាត់បង់ស្មា,ក្រមា,អ័ង្សៈ
អំសពទ្ធក (បុំ) =អំសពន្ធន
អំសវដ្តក (នបុំ) =អំសពន្ធន
អំសា (ឥ) ជម្ងឺឫសដូងបាត,រោគឫសដូងដុះ
អំសិ(ឥ) ជ្រុង,មុម,ជាយ (ដូច អំស)
អំសុ (បុំ,នបុំ) ចេស,អំបោះ,ចុងចេស ,ចុងអំបោះ,រោមក្រណាត់; រស្មី,កាំរស្មី,ពន្លឺ ។
អំសុក(នបុំ) សំពត់,ក្រណាត់ ។
អំសុមាលី (បុំ) ដួងអាទិត្យ ។
អកដ (គុ) ដែលគេមិនបានធ្វើ,ដែលគ្មានអ្នកណាធ្វើ,កើតឯង,តាមធម្មជាតិ
អកដបព្ភារេ ក្នុងល្អាងធម្មជាតិ ឬ ត្រង់ញកភ្នំកើតឯង ។
អកដយូស(បុំ) ទឹកផ្លែឈើធម្មជាតិ
ចែករំលែក Twitter បណ្តាញសារខ្លី
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.