ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ធម្មានុក្រម

==ទុកៈ ពួក ២==
កម្ម បានដល់ អំពើ,ទង្វើ,សកម្មភាពដែលធ្វើដោយចេតនាទាំងដោយកាយ
វាចា និង ចិត្ត មាន ២ យ៉ាង គឺ
១.អកុសលកម្ម គឺ អំពើអកុសល,អំពើអាក្រក់,អំពើមិនល្អ, អំពើមិន ឈ្លាសវៃ,ទង្វើដែល មិនកើតចេញពីបញ្ញា,អំពើដែលធ្វើឲ្យខូចគុណភាពជីវិត ពោលគឺ សកម្មភាពដែលកើត ចេញពីអកុសលមូល គឺលោភៈ ទោសៈ ឬ មោហៈ ។
២.កុសលកម្ម គឺ អំពើជាកុសល,អំពើល្អ,អំពើឈ្លាសវៃ,ទង្វើដែលកើតចេញពី បញ្ញា ,អំពើដែលលើកស្ទួយគុណភាពជីវិត ពោលគឺ សកម្មភាពដែលកើតចេញពីកុសល មូល គឺ អលោភៈអទោសៈ ឬ អមោហៈ ។

កម្មដ្ឋាន បានដល់ អារម្មណ៍ជាទីតាំងនៃការចម្រើនភាវនា,ទីតាំងនៃការប្រឹងប្រែងហ្វឹកហាត់អប់រំចិត្ត, វិធីហ្វឹកហាត់អប់រំចិត្ត មាន ២ យ៉ាង គឺ

១.សមថកម្មដ្ឋាន បានដល់ កម្មដ្ឋានគឺការហ្វឹកហាត់ចិត្តឲ្យស្ងប់, ការអភិវឌ្ឍសមាធិ ។

២.វិបស្សនាកម្មដ្ឋាន បានដល់ កម្មដ្ឋាន គឺ ការអប់រំចម្រើនបញ្ញាឲ្យយល់ច្បាស់តាមសភាពពិត,ការអភិវឌ្ឍ បញ្ញា ។

 

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service