ដំណឹងបុណ្យចូលព្រះវស្សា
យើងខ្ញុំព្រះករុណា-អាត្មាភាពជាព្រះចៅអធិការនិងគណៈកម្មការវត្តមង្គលសោភ័ណ្ឌប្រចាំខេត្តប្លរ្សប្រទេសបារាំង ។ មានកិត្តិយសសូមអព្ជើាញអស់លោក-លោកស្រីអ្នកនាងឧបាសក-ឧបាសិកាចូលរួមកម្មវិធីបុណ្យចូលព្រះវស្សាដែលជាថ្ងៃសំខាន់
ក្នុងព្រះពុទ្ធសាសនាព្រះបរមគ្រូនៃយើងកាលសម្តែងព្រះធម៍ដំបូងហើយនិងព្រះសង្ឃរតនៈកើតឡើងដំបូងក្នុងព្រះពុទ្ធសាសនា ។
ដោយនៅដំបន់ខេត្តប្លរ្សនេះពុទ្ធបរិស័ទពុំសូវទំនេរគឺមមាញឹកក្នុងការរបរអាជីវកម្មទាំងព្រឹកទាំងល្ងាចទើបលើកយកមកធ្វើបុណ្យចូលវស្សានៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១២ នេះវិញ សូមព្រះសង្ឃនិងពុទ្ធបរិស័ទជិតឆ្ងាយមេត្តាអធ្យាស្រ័យ..!។
កម្មវិធីបុណ្យ
ព្រឹកថ្ងៃសៅរ៍ទី ០៤ ខែ ០៨ ឆ្នាំ ២០១២
ចាប់ពីម៉ោង ០៩ ៖ ៣០ នាទី ជួបជុំបូទ្ធបរិស័ទជិតឆ្ងាយ
ម៉ោង ១០ ៖ ៣០ នាទី នមស្សការព្រះរតនៈត្រៃសមាទានសីលរាប់បាត្រនិងវេរភត្តាហារប្រគេនព្រះសង្ឃ
ម៉ោង ១១ ៖ ៣០ នាទីព្រះសង្ឃសម្តែងព្រះធម៍ទេសនា ។
ម៉ោង ១២ ៖ ៣០ នាទី ភ្ញៀវជិតឆ្ងាយពិសារភភោជនាហាររួមគ្នាជាកិច្ចសំរេចបុណ្យ ។
01- ឧបាសក-ឧបាសិកា ហុ៑យ ម៉ៅ ជាសាសនូបត្ថម្ភព្រមទាំងមិត្តភ័ក្រ្តអព្ជើាញមកនិមន្តព្រះសង្ឃចូលព្រះវស្សា ។
02-សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំអឺរ៉ុប 03-សមាគមបារាំង-ខ្មែរខេត្តប្ល៑រ្ស 04-សមាគមសាមគ្គីបារាំង-ខ្មែរ
05- សមាគមខ្មែរខេត្តហ្សែ៑រ 06- សមាគមបារាំង-ខ្មែរខេត្តត្រាប់ 07- ពុទ្ធបរិស័ទខេត្តប្ល៑រ្សព្រមទាំងពុទ្ធបរិស័ទនានា
អាស័យដ្ឋានវត្ត ៖ 34 Bis , AVENUE DE VERDUN
41000 Blois (France) Tél : 02 54 56 0096 ;
06 52 49 57 16
E-mail : uoongsok@live.fr ; Facebook : sokuoong
ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ
កុម្ភៈ 4, 2014 to មេសា 4, 2014 – វត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង
សូមនិមន្តនិងអព្ជើាញបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរ នៅវត្តមង្គលសោភ័ណ្ឌ ខេត្តប្ល៑រ្ស ប្រទេសបារាំង ។ សូមព្រះករុណាគ្រប់ព្រះអង្គនិងញាតិញោមសប្បុរសជនគ្រប់រូប ចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល រៀងៗខ…
រៀបចំដោយ ព្រះតេជគុណ អួ៑ង សុខ | ប្រភេទ: បុណ្យចូលឆ្នាំថ្មី, និង, ចលនាជាវវត្តថ្មីនៅខេត្តប្ល៑រ្ស, ប្រទេសបារាំង
0 Comments 0 Likes© 2013 Created by ភិក្ខុធម្មានន្ទ.