ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

សុរមេធដកដង្ហើមធំហាក់ដូចជាកំពុងស្ថិតនៅក្នុងអន្លង់ទុក្ខ ហើយនិយាយឡើងថា "ទានម្ចាស់​មានថេរដីកា​ត្រឹមត្រូវណាស់ ប៉ុន្តែខ្ញុំកណាចង់សួរតទៅទៀត ឧបមាថា មានមនុស្សម្នាក់មានឫទ្ធានុភាពខ្លាំងក្លា ប្រាថ្នាអ្វីក៏​អាច​និម្មិតបានភ្លាមដោយឥទ្ធិឫទ្ធិ តើទានម្ចាស់ជឿទេថាគេមានសេចក្តីសុខ?" 

ព្រះថេរៈញញឹមយ៉ាងអ្នកយល់ជាក់បញ្ហាជីវិត ហើយមានថេរដីកាថា "ម្នាលឧបាសក ! អាត្មាសូមនិទានរឿង​មួយឲ្យលោកស្តាប់ សូមតាំងចិត្តស្តាប់ឲ្យបានល្អ ហើយគិតស្វែងរកចម្លើយដោយខ្លួនឯងថា មនុស្សដែលអាច​ទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនប្រាថ្នា នឹងមានសេចក្តីសុខឬទេ" 

"កាលពីព្រេងនាយ មាននាយព្រានម្នាក់បង្កាត់ភ្លើងមួយភ្នក់ក្នុងព្រៃ ដើម្បីអាំងសាច់ដែលបរបាញ់បាន​បរិភោគ​ជាអាហារ នៅខណៈដែលភ្លើងកំពុងឆាបឆេះឧសយ៉ាងសន្ធោសន្ធៅនោះ គេមិនអាចយកសាច់ដាក់អាំងបានទេ ព្រោះខ្លាចសាច់ត្រូវអណ្តាតភ្លើងឆេះរោលរាលអស់ គេបានត្រឹមតែយកឧសដាក់ថែមចូលទៅក្នុងភ្លើង នៅ​ខណៈ​ដែលគេយកឧសថ្មីដាក់ប្រចូលទៅក្នុងភ្នក់ភ្លើងនោះ ឃើញថា អណ្តាតភ្លើងបានស្ងប់ចុះទៅហើយ គេត្រេកអរប្រញាប់យកសាច់ទៅអាំង ប៉ុន្តែនៅពេលមិនយូរ ឧសថ្មីក៏ចាប់ឆេះទ្រោលឡើង អណ្តាតភ្លើងក៏ឡើង​ខ្ពស់ហួសពីមុន គេប្រញាប់យកសាច់ចេញ ហើយក៏ប្រញាប់ទៅយកឧសថ្មីមកប្រចូលក្នុងភ្នក់ភ្លើង លទ្ធផល​ប្រាកដឃើញថា ភ្លើង​បាន​ស្ងប់ចុះ ប៉ុន្តែមិនយូរភ្លើងក៏ឆេះទ្រោលឡើងទៀត គេក៏ប្រញាប់យកឧសមក​ដាក់​ប្រចូល​ទៀត ដោយលំអាននេះ ភ្លើងក៏ក្លាយជាភ្នក់ភ្លើងធំ ឆេះសន្ធោសន្ធៅខ្លាំងឡើង ធ្វើឲ្យគេត្រូវស្វែងរកឧស​មកមកប្រថែមកាន់តែច្រើន កាន់តែប្រថែមឧសច្រើនឡើង អណ្តាតភ្លើងក៏កាន់តែឆាប់ឆេះខ្ពស់ឡើង អាត្មាចង់​សួរ​លោកថា នាយព្រាននោះអាចយកឈ្នះអណ្តាតភ្លើងបានដោយវិធីនោះឬទេ?" 

"មិនបានទេ ទានម្ចាស់ ! "សុរមេធឆ្លើយតប 

"ម្នាលឧបាសក ! ភ្លើងខាងក្រៅបុគ្គលមិនអាចយកឈ្នះបានដោយវិធីប្រថែមឧសយ៉ាងណា ភ្លើងខាងក្នុង គឺ តណ្ហា បុគ្គលក៏មិនអាចយកឈ្នះបានដោយវិធីស្វែងរកអ្វី ៗគ្រប់យ៉ាងមកតបស្នងក៏យ៉ាងនោះឯង តណ្ហា គឺ ចំណង់របស់​មនុស្សប្រៀបដូចជាភ្លើងដូច្នោះឯង កាន់តែបានកាន់តែត្រូវការច្រើនឡើងគ្មានទីបញ្ចប់ ប្រៀបដូច​ជាភ្លើងមិន​ចេះឆ្អែតឆ្អន់ដោយចំហេះ ឬប្រៀបដូចជាមហាសមុទ្រមិនចេះឆ្អែតឆ្អន់ដោយទឹកដូច្នោះ ទោះបីបើ​បុគ្គល​បានអ្វី ៗគ្រប់យ៉ាងតាមដែលខ្លួនប៉ងប្រាថ្នាក៏ដោយ ក៏មិនមានសេចក្តីសុខដែរ ព្រោះគេនឹង​កាន់​តែ​មាន​មហិច្ឆតា​ច្រើនឡើងគ្មានទីបញ្ចប់" ។ 

Views: 109

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

There are no birthdays today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service