ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"ទាក់ទិនដោយផ្ទាល់តែម្តង ទេពបិតា ! នៅក្នុងភូមិរបស់យើងមានប្រពៃណីម្យ៉ាង ឈ្មោះថា សតី ពោលគឺ កាលបើស្វាមីរបស់ស្ត្រីណាស្លាប់បាត់បង់ជីវិតទៅ ស្ត្រីនោះក៏តោងតែដុតខ្លួនឲ្យស្លាប់ទៅតាមស្វាមីដែរ ដើម្បី សម្តែងស្នេហាស្មោះស្ម័គ្រភក្តីចំពោះស្វាមី ស្រី្តណាអាចដុតសម្លាប់ខ្លួនឯងតាមស្វាមីបាន ស្ត្រីនោះនឹងទទួល​បានពាក្យកោតសរសើរយ៉ាងខ្លាំងពីអ្នកភូមិ មិនត្រឹមតែស្ត្រីនោះប៉ុណ្ណោះទេដែលបានទទួលកំណោតកោត​សរសើរសូម្បីតែឪពុកម្តាយរបស់ស្ត្រីនោះក៏បានទទួលការគោរពរាប់អានយ៉ាងខ្ពង់ខ្ពស់ទៀតផង បើស្ត្រី​ណា​មិន​ដុតខ្លួនសម្លាប់តាមស្វាមីទេ ស្ត្រីនោះនឹងបានទទួលតំណិះតិះដៀលនិងពាក្យមើលងាយមើលថោក​យ៉ាង​ខ្លាំងពីអ្នកភូមិ"

"បើអញ្ចឹង មានន័យថា កូនមិនចង់ដុតខ្លួនសម្លាប់តាមស្វាមីមែនទេ?"

"ពិតមែនហើយ,  ទេពបិតា !  នាងខ្ញុំមិនទាន់ចង់ស្លាប់ទេ នាងខ្ញុំទើបតែកើតមកឃើញលោកនេះត្រឹមតែអាយុ ១៨ ឆ្នាំប៉ុណ្ណោះ នាងខ្ញុំចង់នៅរស់មើលពិភពលោកនេះតទៅយូរអង្វែងទៀត នាងខ្ញុំភ័យតក់ស្លុតចំពោះការ​ស្លាប់​ក្នុងភ្នក់​ភ្លើងដ៏សែនកំណាចនោះណាស់ នាងខ្ញុំយល់ឃើញថា វាមិនយុត្តិធម៌ឡើយដែលឲ្យនាងខ្ញុំនៅ​វ័យក្មេងទៅស្លាប់តាមមនុស្សចាស់អាយុដល់ទៅ ៦០-៧០ ឆ្នាំ នាងខ្ញុំមិនព្រម... មិនព្រមជាដាច់ខាត" ស្រីក្រមុំ​នោះពោល ២ ប្រយោគចុងក្រោយដោយសម្លេងដាច់ណាត់ ។

"កាលបើកូនស្រីមិនចង់ស្លាប់តាមតាចាស់នោះ កូនមិនបាច់ស្លាប់ក៏បានដែរមែនទេ?"

"មិនអញ្ចឹងទេ ទេពបិតា ! ឪពុកម្តាយនិងជ័រជាតិញាតិសន្តានទទូចទទរអង្វរនាងខ្ញុំឲ្យសម្រេចចិត្តស្លាប់ទៅ​តាមស្វាមីដើម្បីជាថ្នូរនឹងពាក្យសរសើរសម្ងើចរបស់អ្នកភូមិ កាលបើនាងខ្ញុំសម្តែងចេតនាមិនចង់ស្លាប់ ពួកគេក៏​អន្ទោកអន្ទោលឲ្យនាងខ្ញុំស្លាប់ដោយវិធីលួងលោមខ្លះ ជំលាបសំឡុតខ្លះ វីអៃភីសំខាន់បំផុត គឺ ឪពុកម្តាយ​របស់​នាងខ្ញុំហ្នឹងឯង ពួកគាត់ប្រាប់ថាបើនាងខ្ញុំស្លាប់ទៅតាមស្វាមី វិញ្ញាណរបស់នាងខ្ញុំនឹងក្លាយជា​ទេពធីតា ប្រជាជននឹងគោរពបូជា គ្រួសារឪពុកម្តាយនឹងបានមុខបានមាត់ ពួកគាត់អង្វរឲ្យនាងខ្ញុំយោគ​យល់​ដល់ពួកគាត់ជាលើកចុងក្រោយផង ដើម្បីជាការតបស្នងសងគុណមាតាបិតា នេះឯងជាមូលហេតុនៃ ទុក្ខសន្ធំរបស់នាងខ្ញុំ បពិត្រទេពបិតា ! សូមជួយប្រោសសត្វអ្នកកំពុងរងទុក្ខទោម្នេញផងចុះ"

បពិត្រលោកដ៏មានអាយុ ! កាលបើបានស្តាប់រឿងរ៉ាវរបស់ស្រីក្រមុំនោះហើយ ខ្ញុំព្រះករុណាស្ទើរតែមិន​ជឿថាជាការពិត ខ្ញុំព្រះករុណាមិនធ្លាប់បានគិតនឹកនាថាប្រពៃណីដ៏ព្រៃផ្សៃយង់ឃ្នងបែបនេះនៅ​មានក្នុង​ដែនដីមគធរដ្ឋដ៏រុងរឿងនេះទេ ប៉ុន្តែប្រពៃណីនេះនៅតែមាន ខ្ញុំព្រះករុណាកើតប្រណិធានឡើងក្នុង​ចិត្ត​យ៉ាងដាច់ខាតថានឹងព្យាយាមលុបបំបាត់ប្រពៃណីព្រៃផ្សៃនេះឲ្យអស់ពីភូមិបិណ្ឌុលគ្រាមឲ្យបានដោយ​វិធី​ណាមួយ  ទោះបីបើវិធីនោះត្រូវខ្ចីដៃទេវរូបដែលឥតវិញ្ញាណក៏ដោយ ខ្ញុំព្រះករុណាប្រាប់ស្រីក្រមុំនោះថា

"កូនស្រីអើយ ! កុំព្រួយបារម្ភឡើយ ព្រះបិតានឹងជួយកូន ព្រះបិតាយល់ឃើញថាបញ្ហាចាក់ស្មុគទាំងអស់​នេះបណ្តាលមកពីឪពុកម្តាយរបស់កូនហ្នឹងឯង បើអាចបង្វែរចិត្តរបស់លោកទាំងពីរនោះបាន អ្វីៗនឹង​ចុះ​របៀបរៀបរយគ្មានបញ្ហាទេ ប៉ុន្តែព្រះបិតាគ្រាន់តែជាទេវរូបដែលមិនអាចធ្វើអ្វីបានយ៉ាងថ្នាត់ដៃថ្នាត់ជើង ព្រះបិតាសូមប្រាប់រឿងមួយ ខណៈនេះមានព្រះភិក្ខុក្នុងព្រះពុទ្ធសាសនា ១ អង្គនិមន្តមកស្នាក់អាស្រ័យ​ក្រោម​ដើមរលួស​ក្បែរៗទេវាល័យនេះឯង លោកជាអ្នកមានគុណធម៌ខ្ពស់ គួរគោរពបូជានិងជឿស្តាប់ ចាប់ពីពេលនេះជាដើមទៅ ព្រះបិតានឹងប្រគេនអំណាចដល់ព្រះភិក្ខុអង្គនោះ ហើយព្រះបិតានឹងមិន​និយាយ​ជាមួយនឹងអ្នកណាទៀតទេរួមទាំងកូនផង ព្រឹកស្អែកនេះ សូមឲ្យកូននាំឪពុកម្តាយរបស់កូនមក​ជួបនឹងភិក្ខុរូបនោះចុះ ថ្មើរណេះយប់ជ្រៅហើយ សូមកូនវិលត្រឡប់ទៅផ្ទះវិញចុះ"

ឆ្លាក: លីលាវតី(2)

Views: 10

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃនេះ

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service