ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

រូបសល្អរាងគួរស្រលាញ់ តែចាញ់ល្អចិត្តគំនិតជា មិនយូរប៉ុន្មានរូបជរា ឯចិត្តល្អជាមិនចាស់ឡើយ ។
កូនមាសឪពុកចូរកុំភ្លេច ធម៌ថ្លែជាងពេជ្រនាំដល់ត្រើយ មានរូបមានរោគឥតស្រាកស្បើយ កូនអើយព្រះធម៌មិនចេះឈឺ​ ។
បើកូនរៀនធម៌អប់រំចិត្ត ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺ ជីវិតត្រូវស្លាប់រូបត្រូវឈឺ ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ ។
ចិត្តភ្លឺៗខ្លាំំងជាងសូរិយា ភ្លឺដោយបញ្ញាចិត្តទំនេរ កើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៏ ឯចិត្តទំនេរផុតទុក្ខហោង ។
Please contact me on my phone number:+855977577705 or E-mail:sina.itbb@gmail.com

Views: 13

ឆ្លើយតបទៅប្រធានបទនេះ

ឆ្លើយតបទៅនឹងការពិភាក្សានេះ

អត្ថន័យពិតជាល្អមែន​!​តែជ្ួយពន្យល់ពីរបៀបអប់រំចិត្តផង​!អរគ្ុណ​!
សូមអរគុណចំពោះសំណើរនេះ!
ការអប់រំចិត្តមិនមែនជាការងាយស្រួល ហើយក៏មិនមែនជាការលំបាកដែរ។ ចំពោះបទពិសោធន៏របស់រូបខ្ញុំផ្ទាល់ ការអប់រំចិត្តគឺមានពីរដំណាក់កាល។​ ដំណាក់កាលទី១ គឺការស្តាប់ព្រះធម៌របស់ព្រះដ៏មានព្រះភាគប្រកបដោយចិត្តស្ងប់ ដោយសមាធិក ពោលគឺស្តាប់ប្រកបដោយការយកចិត្តទុកដាក់។​ ដំណាក់កាលទី២ ការត្រឹះរិះពិចារណានូវធម្មរសរបស់ពុទ្ធកថា(ព្រះធម៌)នោះប្រកបដោយចិត្តជ្រះថ្លា និងមនសិការ បានដល់ការរៀនអោយពូកែគិតក្នុងរឿងហេតុផល ឧទាហរណ៏ការកើត ចាស់ ឈឺ ស្លាប់ ជាដើម។
សរុបសេចក្តីមកមានតែការស្តាប់ព្រះធម៌ប៉ុណ្ណោះទើបអាចធ្វើអោយចិត្តមានសុខភាពល្អ មានកំលាំង និងអាចឈានទៅដល់ការកំចាត់នូវកិលេសទាំងឡាយ។ ការព្យាបាលរោគាក្នុងរូបរាងកាយគឺមិនប្រកាន់ថាចាស់រឺក្មេងទេ យ៉ាងណាមិញព្រះធម៌ក៏ដូច្នោះដែរ ដូចពាក្យមួយឃ្លាបានពោលថា"ហៃសាធុជនទាំងឡាយអើយ ព្រះធម៌មានហើយកុំធ្វើខ្វាក់ ប្រឹងអានប្រឹងគិតអោយប្រចាក់​ ខណ:ដ៏ល្អកុំកន្លង"។ ព្រះធម៌គឺជាមេរៀនដ៏ល្អបំផុតសំរាប់កិច្ចប្រតិបត្តិជីវិតដើម្បីអោយបានជាប្រយោជន៍ និងសេចក្តីសុខ។
(Dharma is the best lesson our life)
បនែ្ថមពីលើការស្តាប់ព្រះធម៌ និងការពិចារណានូវព្រះធម៌ អ្នកគួរគប្បីត្រូវរៀនហ្វឹកហាត់សមាធិចិត្ត អោយស្ងប់ចាកសេចក្តីកង្វល់នឹងកិច្ចការងារផ្សេងៗ មិនថាការងារនោះជាការងារធ្វើមិនទាន់ហើយ ឬធ្វើមិនបានសំរេចដូចចិត្ត ខុសចិត្ត ទើសចិត្ត មិនពេញចិត្ត មិនគាប់ចិត្ត ឬយ៉ាងណានោះទេ។ អ្នកត្រូវរៀនលះចិត្តចាកក្តីកង្វល់ទាំងអស់នោះ ធ្វើចិត្តឲ្យនៅទំនេរ ទទេស្អាត ឥតហ្មងសៅ ឥតទើសទាល់។ មានសេចក្តីឧបមាថា បើកែវទឹកធ្លាក់បែកខ្ចាយជាចំណែកតូចៗល្អិតៗទៅហើយ តើបុគ្គលដែលនៅសោកសៅ ខ្វល់ខ្វាយ កើតទុក្ខព្រោះអំបែងកែវនោះ បានជាប្រយោជន៍អ្វី? បុគ្គលអ្នកមានបញ្ញាអាចនឹងឃើញដោយងាយថា ចិត្តជាអ្នកកំណត់ដឹងនូវអារម្មណ៍ (សុខ មុនពេល កែវបែក ឬទុក្ខ នៅពេលកែវបែក)។ គេអាចពិចារណាឃើញទៀតថា ចិត្តដែលប្រកាន់មាំជាប់នឹងកែវនេះ មុខជានាំមកនូវទុក្ខមិនខានឡើយ ត្បិតកែវនេះមិនទៀងថានៅល្អនៅគង់ជាអងែ្វងឡើយ។ ច្រកចេញដ៏ប្រសើរ គឺការធើ្វសមាធិចិត្តឲ្យនៅស្ងប់ជាធម្មតា ពិចារណាឲ្យឃើញច្បាស់ថា កែវនេះបែកទៅក៏ជារឿងធម្មតា បើទោះជាកែវនេះមិនបែកនៅថៃ្ងនេះ វេលានេះ ក៏គង់នឹងបែកខូចនៅថៃ្ងសែ្អក ឬចាស់សឹកខូចនៅថៃ្ងណាមួយមិនខានឡើយ (ត្បិតអ្វីៗគ្រប់យ៉ាងប្រែបួ្រលមិនទៀងឡើយ គ្រាន់តែយូរឬឆាប់ មុនឬក្រោយ ប៉ុណ្ណោះ) គប្បីយល់ថា កែវដែលបែកហើយ មិនអាចកែឲ្យល្អឡើយ តែចិត្តយើងអាចរក្សាឲ្យនៅជាសុខ ស្ងប់ ចាកកង្វល់ ទុក្ខសោកសង្រែងបាន។ ចូរចាំថាបើចិត្តនេះ ខឹងសម្បា កក្រើកញាប់ញ័រ ខ្លាំងក្លាពេក ត្រូវសាកល្បងបិទខ្យល់ដងើ្ហមចេញចូល បិទភែ្នក ហើយរាប់ពី១ដល់ ១០ ឬ២០ ឬ៣០ ឬ៤០ តាមដែលអាចធើ្វបាន ចាំផ្ទៀងស្តាប់ចង្វាក់បេះដូង។ ខណៈនេះ អ្នកនឹងបានដឹងច្បាស់ថា អ្វីដែលអ្នកបាត់បង់ (ហើយបាត់បង់មិនបាន) អ្វីដែលអ្នកត្រូវការ (ហើយត្រូវការចាំបាច់បំផុត) នោះគឺខ្យល់ដង្ហើមចេញចូលនេះឯង មិនមែនកំហឹងទល់កំហល់ មិនមែនការប្រកាន់ទោសអ្នកនេះ ឬអ្នកនោះ ចាប់កំហុសអ្នកនេះ ឬអ្នកនោះ ស្អប់អ្នកនេះ ឬអ្នកនោះ ។ល។ សង្ឃឹមថា ឧបាយនេះអាចជាជំនួយក្នុងកិច្ចអប់រំចិត្តអ្នកបាន។ បើមានខុសឆ្គងត្រង់ណា សូមមេត្តាកុំសើចចំអក ឬជេរស្តី។

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service