ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះ​ពុទ្ធ​សាសនា​ខ្មែរគប្បី​មាន​លើក​​បញ្ហា​អក្សរ​សាស្ត្រ​ខ្មែរ​មក​ពិភាក្សា​ទេ?

ជា​បឋម​នេះ​ ខ្ញុំ​បាទ​មាន​ការ​សោក​ស្តាយ​​ខ្លាំង​ណាស់​ដែល​មិន​បាន​រៀន​សូត្រ​ភាសា​ព្រះ​ពុទ្ធ​​ឲ្យ​​បាន​ច្រើន​ក្រាស​ក្រែល​ល្មម​អាច​ជជែក​ជា​មួយ​ព្រះ​សង្ឃ​បាន​ល្អ​។ ខ្ញុំ​មាន​បំណង​ចង់​រៀន​ភាសា​ព្រះ​ពុទ្ធ ​ហើយ​ចង់​សំណូម​ពរ​មក​ ព្រះ​ពុទ្ធ​សាសនា មេត្តា​មាន​វេទិកាមួយ​ អំពី​ភាសា​ព្រះ​ពុទ្ធ​ដោយ​មាន​ពន្យល់​​ ឬ​បក​ប្រែ​ជា​ភាសា​ខ្មែរផង និង​ប្រសិន​បើ​ ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ​អាច​ធ្វើ​បាន គប្បី​ធ្វើ​ សទ្ទានុក្រម ឬ​វចនានុក្រម​បី​ ​​ភាសា ​ព្រះពុទ្ធ​ ​ខ្មែរ​ អង់​គ្លេស សម្រាប់​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ទាំង​អស់​បាន​រៀន​ផង។ សូម​អរគុណ ពី​ខ្ញុំ​ សេក សុខា

Views: 237

ឆ្លើយតបទៅប្រធានបទនេះ

ឆ្លើយតបទៅនឹងការពិភាក្សានេះ

ចម្រើនពរញោម សូមអរគុណចំពោះយោបល់ដ៏ល្អនេះ ។ អាត្មាសង្ឃឹមថា វិញ្ញូជន
ទាំងឡាយ អ្នកយល់ជ្រៅជ្រះក្នុងភាសាបាលី ខ្មែរ និងអង់គ្លេសនឹងចូលរួមសម្រួល
ក្នុងកិច្ចការនេះ។ អាត្មានឹងបង្កើតវេទិកាមួយអំពីស័ព្ទព្រះពុទ្ធសាសនា ជាការសាក
ល្បង ប៉ុន្តែអាត្មាមិនមានសមត្ថភាពនឹងចងក្រងពាក្យទាំងនោះម្នាក់ឯងបានទេ សង្ឃឹមទៅលើព្រះករុណាគ្រប់ព្រះអង្គ និងញាតិញោមដែលជាវញ្ញូជនគ្រប់រូប
ជួយស្រាវជ្រាវ និងដកស្រង់នូវស័ព្ទព្រះពុទ្ធសសនាមករួបរួមចងក្រងដើម្បីជាការ
សិក្សាទាំងអស់គ្នា។

ម៉្យាងវិញទៀត ចំពោះវចនានុក្រមព្រះពុទ្ធសាសនា ជាភាសាខ្មែរ បាលីឡាតាំង
និងអង់គ្លេស ត្រូវបានព្រះតេជគុណជាសមណនិស្សិតខ្មែរនៅប្រទេសភូមា បក
ប្រែនឹងចងក្រងរួចហើយដែរ វចនានុក្រមនេះនឹងអាចបានជាជំនួយដល់អ្នកចង់
សិក្សាស្វែងយល់អំពីស័ព្ទព្រះពុទ្ធសាសនាមួយផ្នែកធំ។ សូមទាញយក
វចនានុក្រមនេះក្នុងឯកសារភ្ជាប់ដែលអាត្មាបានដាក់ភ្ជាប់ជាមួយខាងក្រោមនេះ។
សូមជូនពរញោមបានសុខភាពល្អ និងសុខចម្រើនគ្រប់ប្រការ!
ឯកសារភ្ជាប់:
Dear ភិក្ខុធម្មានន្ទ,

Firstly, I am sorry that I am writing this reply in English. As I stated in my previous discussion that I am not good at all at communicate with monks in Khmer/Buddhist language. And as citizen who believes in Buddhism, I must learn Buddhist language. Therefore, would you please forgive me if in later post, my language is not appropriate. I will try to use Khmer/Buddhist.

In this regard, I want to ask you a question, while I am unable to communicate in Buddhist language, shall I continue to communicate with people using normal Khmer language?

Next, thank you very much for your discussion on this topic. And also thanks for the Khmer-English-Khmer Volume 2 and 3. What is volume 1? I find this dictionary very helpful.

Finally, I hope to learn more from ព្រះពុទ្ធ​សាសនាខ្មែរ​​ blog.
Best wishes,
Sokha
ចម្រើនពរញោម! សូមអរគុណដែលបានប្រាប់ពីការលំបាកក្នុងការប្រើប្រាស់ភាសា សង្ឃស័ព្ទ និងពុទ្ធសាសនភាសា។​ ញោមកុំបារម្ភអី អាត្មាមិនបានប្រកាន់ទោសអូសដំណើរអ្វីទេ។ អាត្មាអាចជូន ញោមបានខ្លះៗក្នុងពេលនេះ នូវសង្ឃស័ព្ទមួយចំនួនដែលពុទ្ធសាសនិកជន
យើង ប្រើប្រាស់ជារឿងរាល់ថ្ងៃ។ ពាក្យទាំងនោះមានដូចជាៈ

សួស្តី ឬជម្រាបសួរ = សូមថ្វាយបង្គំ
ខ្ញុំ, ខ្ញុំបាទ ឬនាងខ្ញុំ = ខ្ញុំព្រះករុណា ខ្ញុំករុណា ខ្ញុំកូណា ករុណា (ពាក្យទាំងនេះប្រើប្រាស់មួយណាក៏បាន )
បាទ, ច៎ា = កូណា ឬ ករុណា (ជាពាក្យសម្រាប់ឆ្លើយពេលភិក្ខុ ឬសាមណេរហៅ)
លោក, លោកអ្នក = ព្រះអង្គ ព្រះតេជគុណ ឬលោកម្ចាស់ (ឧ. ព្រះតេជគុណ ក, ព្រះតេជគុណ ខ ជាដើម)
និមន្ត = ដើរ (ឧ. ព្រះតេជគុណនិមន្តទៅណា? )
អង្គុយ = គង់ (ឧ. ព្រះធម្មកថិកកំពុងគង់លើគ្រែធម្មាសនៈ )
ឈរ = ទ្រង់ ( ពាក្យនេះមិនសូវឃើញប្រើប៉ុន្មានទេ ជាទូទៅឃើញប្រើពាក្យថា ឈរ
ដូចគ្នា ប៉ុន្តែបើប្រើឲ្យបានត្រឹមត្រូវ ត្រូវប្រើពាក្យថា ទ្រង់ ជំនួសពាក្យថា ឈរ)
និយាយ = មានសង្ឃដីកា ឬមានថេរដីកា (ឧ. ព្រះតេជគុណ ក បានមានសង្ឃដីកាថា....)
ហូប បរិភោគ ផឹក = ឆាន់
ដេក សំរាន្ត ទទួលទានដំណេក = សិង (លោកកំពុងសិង ឬព្រះតេជគុណកំពុងសឹង)

នេះសង្ឃស័ព្ទ ឬសមណសព្ទដែលពុទ្ធបរិស័ទខ្មែរយើងប្រើចំពោះព្រះភិក្ខុ ឬសាមណេរ ដើម្បីជាករាគួរ ហើយស្របតាមទំនៀមទម្លាប់របស់ខ្មែរយើង ។

បើទុកជាញោមមិនចេះប្រើពាក្យទាំងនេះក៏ដោយ ក៏ញោមអាចប្រើពាក្យសាមញ្ញធ្វើទំនាក់ទំនង ជាមួយពុទ្ធបរិស័ទនានាបានតាមប្រក្រតី មិនបាច់បារម្ភទេ។ អ្វីៗកើតឡើងពីការរៀនសូត្រ ការហាត់ពត់ដូចគ្នា ។ សូមជូនពរញោមបានសេចក្តីសុខ និងជោគជ័យគ្រប់ប្រការ!
ថ្វាយ​បង្គំ​ព្រះ​អង្គ, ខ្ញុំ​ព្រះ​ករុណា​សូម​អរគុណ​ព្រះ​​អង្គ​ជា​អនេគ​ដែល​ព្រះ​អង្គ​បាន​​​ឆ្លើយ​តប​ដល់​ខ្ញុំ​ព្រះ​ករុណា ព្រម​ទាំង​បាន​ផ្ដល់​​មេ​រៀន​ទី១ ដែល​​ជា​​គ្រឹះ​​អំពី​សង្ឍ​ស័​ព្ទ​នេះ។ ​នេះ​ពិត​ជា​មេរៀន​ដែល​​ខ្ញុំ​ព្រះ​ករុណា​ពេញ​ចិត្ត​ណាស់ ហើយ​នឹង​ខំ​រៀន​លុះ​ត្រា​តែ​ចេះ។ ​ខ្ញុំ​ព្រះ​ករុណា​ សង្ឃឹម​ថា ព្រះ​អង្គ​នឹង​មាន​មេរៀន​ទី​ពីរ​បន្ថែម​ទៀត​ជា​មិនខាន។

សូម​គុណ​ព្រះ​អង្គ
សុខា
ញោមសុខា តើពាក្យនេះញោមចេះហើយឫនៅ?
-ដោះទុក្ខសត្វ=បន្ទោរបង់
-អាពាធ=ឈឺ
-ខ្ញាល់=ខឹង
-តើន=ក្រោក
ថ្វាយ​បង្គំ​ព្រះ​តេជ​គុណ​Tunny, ខ្ញុំ​​ព្រះករុណា​សូម​អរគុណ​​ព្រះតេជ​គុណ​ដែល​បាន​ផ្ដល់​សង្ឍ​ស័ព្ទ​បន្ថែមចំនួន​៥​ពាក្យ​ទៀតនេះ។ ​ដូច្នេះ​ខ្ញុំ​ព្រះ​ករុណា​បាន​រៀន​ពាក្យ​បន្ថែម​​ទៀត​ហើយ។

ដូច​ខ្ញុំ​ព្រះករុណា​បាន​និយាយ​ក្នុង​ការ​សន្ទនា​មុនៗ​រួច​មក​ហើយ​ថា ខ្ញុំ​ព្រះ​ករុណា​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​សន្ទ​នា​ជា​មួយ​ព្រះ​សង្ឃ​ដោយ​ប្រើ​សង្ឃ​​ស័ព្ទ។ ហេតុ​ដូច្នេះ​ហើយ ដើម្បី​ជំនះ​បញ្ហា​នេះ​បាន​​ទើប​ខ្ញុំ​​ព្រះ​ករុណា​​សម្រេច​ចិត្ត​ថា​ នឹង​ខិត​ខំ​រៀន​លុះ​ត្រា​តែ​ចេះ​ ទី​១​ដើម្បី​សន្ទនា​ប្រ​ចាំ​ថ្ងៃ​ជា​មួយ​ព្រះ​សង្ឃ​ផង និង​ទី២​ដើម្បី​ជួយ​លើក​ស្ទួយ​សង្ឃ​ស័ព្ទ​ខ្មែរ​ផង។

ប្រ​សិន​បើ​ ខ្ញុំ​ព្រះ​​ករុណា​មាន​និយាយ​ខុស​ត្រង់​ចំណុច​ណា​មួយ​ សូម​ព្រះ​តេជគុណ​មេត្ត​ផ្ដល់​មេ​រៀន ឬ​ជួយ​កែ​តម្រូវ​​ដល់​ខ្ញុំ​ព្រះ​ករុណា​ផង។

ខ្ញុំ​ព្រះ​ករុណា​​សង្ឃឹម​ថានឹង​បាន​រៀន​ច្រើន​ថែម​​ទៀត​​តាម​រយៈ​សន្ទនា​នេះ។

សូម​អរគុណ,
សុខា
ចម្រើនពរញោមសុខា អាត្មាសូមសរសើរចំពោះការយកចិត្តទុកដាក់ក្នុងរឿង អក្សរសាស្ត្រ បើមើលតាមទំព័ររបស់ញោមគឺជាអ្នកស្ងប់ស្ងាត់ ពេលនេះញោមស្វែងយល់ពីព្រះពុទ្ធសាសនាថែមទៀតជាការប្រសើរណាស់។ អាត្មា មកគង់នៅស្រុកបារាំងតែរៀនភាសាគេមិនចេះសោះ ញោមអាចផ្ដល់វិធីរៀនផងបានទេ​?
សូម​ក្រាបថ្វាយ​បង្គំ​ព្រះតេជគុណ,
ខ្ញុំ​ព្រះករុណា​សូម​អភ័យ​ទោស​ចំពោះ​ការ​ឆ្លើយតប​របស់​ខ្ញុំ​ករុណាយឺតយ៉ាវ។ នេះ​គឺដោយ​សារ​ខ្ញុំ​ករុណាមាន​កិច្ច​ការមមាញឹកខ្លាំង​ពេក​។
ចំពោះ​ការ​រៀន​ភាសា ​តើ​ព្រះតេជគុណ​រៀន​ភាសាអ្វី បារាំង ឬ​អង់​គ្លេស?
បើ​តាម​​បទ​ពិសោធន៍​របស់​ខ្ញុំ​ករុណាគឺ ខ្ញុំ​ករុណា​បាន​រៀន​វេយ្យាករណ៍​ជាមូលដ្ឋាន​គ្រឹះ​ និងឧស្សាហ៍​អាន​អត្ថ​បទ​ក៏ច្រើន​ដែរ​ ចាប់​ពី​​អត្ថបទ​​​រឿង​ខ្លីៗ អត្ថ​បទ​កាសែត រហូតដល់​សៀវភៅ​សិក្សាធិការ​​​ជាដើម។ ក្រៅ​ពីនេះ​នៅ​មាន​រៀន​ស្រាវ​ជ្រាវ​ដោយ​ខ្លួនឯងជាច្រើន​ទៀត។ នេះ​ជា​បទ​ពិសោធន៍ ដែល​ខ្ញុំ​ករុណា​ធ្លាប់​ឆ្លង​កាត់​ក្នុង​ការរៀនភាសា​អង់​គ្លេស។

សូម​ថ្វាយបង្គំ​លា
សុខា
ខ្ញុំព្រះករុណាសូមក្រាបអរព្រះមហាករុណាធិគុណដ៏អនេក ចំពោះការអនុញ្ញាតទាញយកវចនានុក្រមច្បាប់នេះ។
ក្រាំមួយក្បាលនេះជាមរតកយ៉ាងមហិមារបស់ព្រះពុទ្ធសាសនា ហើយចំពេលដែលខ្ញុំព្រះករុណាខ្ញុំបាទកំពុងរៀបរៀងវចនានុ​ក្រមឡាវ-ខ្មែរ ។ ខ្ញុំកូណាបានប្រព្រឹត្តធ្វើការនេះអស់រយៈពេលជាងបីឆ្នាំហើយ កំឡុងនេះក៏កំពុងសម្រេចហើយដែរ។

តើព្រះអង្គអាចអនុញ្ញាតឲ្យទាញយកភាគ១ បានទេ? ព្រោះច្បាប់នេះជាភាគទី២ហើយ។

សូមអភ័យទោសពីចម្ងាយ!!!

ខ្ញុំព្រះករុណាខ្ញុំបាទ

ឡឹក ជំនោរ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service