ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបានត្រូវពន្លឺ ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។ ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។
ក្សិណនោះ រេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយគោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរកាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខរបរខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង ក៏យកឧស ផ្ទុកពេញរទេះបរចូលទៅលក់ក្នុងក្រុងសាវត្ថីជាប្រចាំ ហើយក៏វិលត្រឡប់មកវិញមួយអន្លើ ដោយស្បៀងអាហារ និង សម្លៀកបំពាក់បន្តិចបន្តួច ។
ឪពុករបស់រេវត្តកុមារមានមេគោឆ្មាត់ ១ ក្បាល និង គោព្រោះ២ ក្បាលទៀតសម្រាប់ទឹម ។ រេវត្តកុមារតែងតែកៀងគោទាំងនោះទៅបន្ស៊ីតិណជាតិតាមក្សេត្រភូមិ និង សំយាបព្រៃប៉ែក ឧត្តរទិសនៃមហានទីអចិរវតីជាមួយនឹងពួកក្មេងគ្រាមវាសីជាទិនានុទិនជាប់មិនដាច់ ក៏ប៉ុន្តែតាម ធម្មតា រេវត្តកុមារចូលចិត្តនៅម្នាក់ឯងស្ងាត់ៗមិនសូវទៅប្រឡែងលេងជាមួយនឹងមិត្តភក្តិទេ ពីព្រោះក្លើៗទាំងនោះច្រើនតែនាំគេទៅបង្កជម្លោះប្រវាយប្រតប់នឹងពួកក្មេងវណ្ណៈព្រាហ្មណ៍ជា រឿយៗ ជួនកាលដល់ថ្នាក់រងរបួសស្នាមត្រឡប់មកវិញក៏មាន ។ ជម្លោះទាស់ទែងទាំងនេះ បណ្តាលមកពីពួកក្មេងវណ្ណៈព្រាហ្មណ៍បណ្តុះគំនិតស្អប់ខ្ពើមពួកក្មេងចណ្ឌាលដោយសម្តែង អាកប្បកិរិយាមើលងាយមើលថោកដោយប្រការផ្សេងៗ ។

Views: 5

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃស្អែក

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service