ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !


ផ្កាឈើដែលចេញពីចុងមែកក្តី ចេញពីដើមក្តី សូម្បីថាដើមនៅទាបតឿជាប់នឹងផែនដីក៏ដោយ អោយតែថារូបស្អាត
ហើយមានក្លិនក្រអូប មនុស្សទាំងឡាយគេមិនរង្កៀសអ្វីឡើយ គេតែងបេះឬកាត់ចេញពីដើមនាំយកមកក្រងដើម្បី
ប្រដាប់សីសៈ ឬដាក់ថូដើម្បីថ្វាយព្រះ ពុំនោះសោតទេគេដាក់ភាជនៈណាមួយដោយល្អ ហើយតាំងទុកក្នុងបន្ទប់
ទទួលភ្ញៀវជាដើម ដោយមិនចាំបាច់រំពឹងគិតទៅដល់ដើមផ្កានោះៗថាមានសភាពយ៉ាងណា និងកើតនៅទីណាឡើយ។

សេចក្តីខាងលើនេះ យ៉ាងណាមិញ មនុស្សយើងក៏យ៉ាងនោះដែរ ទោះជាកើតក្នុងត្រកូលក្រីក្រ ឬមានកំណើតក្នុង
ឋានៈដែលគេសន្មតថាអន់ថយ ឬក៏មានរូបរាងមិនសូវល្អស្អាតយ៉ាងណា តែបើថាជាអ្នកមាននូវវិជ្ជា មានចំណេះដឹង
ប្រពៃពិតហើយ គឺរមែងក្លាយជាមនុស្សមានតម្លៃជាទីនិយមរាប់អាននៃអ្នកដទៃទាំងពួងដោយមិនមានអ្នកណារង្កៀស ចំពោះទៅលើរូបរាង ឋានៈ ឬវង្សត្រកូលឡើយ ព្រោះសេចក្តីល្អដែលបុគ្គលនោះមាន បានដល់ចំណេះវិជ្ជា ដែលជា គ្រឿងបិទបាំងនូវអ្វីដែលគួរឲ្យរង្កៀសដទៃៗបាត់អស់ទៅហើយ ដូចជាផ្កាឈើរូបស្អាត ថែមទាំងមានក្លិនក្រអូបទៀត នោះ ធ្វើឲ្យមនុស្សទាំងពួងប្រាថ្នា ដោយមិនត្រូវចាំបាច់អ្វីទៅគិតដល់សភាពនៃដើមរបស់វាឡើយ ។

ដោយហេតុនេះ មនុស្សយើងទើបត្រូវសាងតម្លៃឲ្យដល់ខ្លួនឯងដោយការប្រឹងប្រែងស្វែងរកនូវចំណេះវិជ្ជាមកប្រដាប់
ខ្លួន ។ ផ្កាឈើពិតហើយថាស្អាត និងក្រអូប រមែងមានតម្លៃជាទីនិយមនៃមនុស្សទាំងឡាយ តែនេះដោយចំពោះតែ
ក្នុងលក្ខណៈនៅស្រស់តែប៉ុណ្ណោះ បើស្វិតក្រៀមទៅហើយនោះ គឺអស់ស្អាត បាត់ក្រអូប និងមិនមានតម្លៃក្នុងការ
ប្រដាប់តាក់តែងឡើយ និងយកទៅថ្វាយព្រះក៏មិនកើត តាំងទុកដើម្បីលម្អ ឬដើម្បីក្លិនក្រអូបអ្វីៗក៏មិនបានទាំងអស់
ម៉្លោះហើយវាជាសំរាមដែលគេត្រូវចោល ។

ក្នុងចំណុចខាងលើនេះ យ៉ាងណាមិញ មនុស្សដែលមាននូវចំណេះវិជ្ជាក៏ដូចគ្នាដែរ បើភ្លើភ្លេចសតិ តម្កើងឫក ប្រកាន់
ខ្លួន និងថោកទាប វាក៏ក្លាយទៅជាមនុស្សអស់តម្លៃ ព្រោះថា ការចេះដឹងនឹងជាប្រយោជន៍ពិតទៅបាន គឺត្រូវអាស្រ័យ
មានមារយាទល្អជាទីរាប់រងនិងជាគូគ្នារហូតទៅ ។ បើមានតែចំណេះវិជ្ជាឆ្លាតក្នុងការងារប៉ុណ្ណោះ ឯមារយាទវិញនោះ
អន់ថយថោកទាប ប្រព្រឹត្តឡេះឡោះ មិនសង្រួមក្នុងកាម ប្រព្រឹត្តអនាចារ ។ល។ គឺមិនខុសអ្វីអំពីផ្កាដែលស្វិតក្រៀម
នោះដែរ សូម្បីមានគេលើកតម្កើងក្នុងកាលមុនក៏ដោយ ដល់ពេលក្រោយមានការស្វិតក្រៀម ពោលគឺមានមារយាទ
អាក្រក់ គេនឹងបោះបង់ចោល ថែមទាំងស្អប់ខ្ពើមទៀតផង តាមវិស័យនៃមនុស្សទូទៅ ដូចជាគេចោលផ្កាដែលអស់
សម្រស់ លែងស្អាត បាត់ក្រអូប ស្វិតស្អុយ ទៅក្នុងធុងសម្រាមដូច្នោះឯង ។
«ពន្លឺធម៌ព្រះពុទ្ធ»

Views: 28

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service