ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

គុណធម៌ល្អឯកអនេកលន់
មានគុណអនន្តរាប់មិនបាន
សូមបងប្អូនខ្មែរយើងគ្រប់ប្រាណ
បណ្តុះឲ្យបានធម៌ខ្ពង់ខ្ពស់ ។
គុណធម៌គឺជាសេចក្តីល្អ សម្រាប់ជួយកសាងចិត្តមនុស្ស
ពីទាបឡើងទៅកាន់ទីខ្ពស់
សមជាមនុស្សពិតប្រាកដ ។
ប្រែពីបៀតបៀនមកមេត្តា
និង ករុណា ខន្តីអត់
តែងជួយសង្គ្រោះអ្នកក្រខ្សត់
កុំឲ្យគ្នាអត់ឃ្លានទៀតឡើយ ។
ទោះមិនសម្បូរល្មមធន់បាន
ទុក្ខគ្នាស្រាកស្រាន្តបានស្រាលស្បើយ
ធូរទ្រូងរីកមុខសុខល្ហែល្ហើយ
គុណធម៌នេះហើយសាងក្តីសុខ ។
គុណធម៌សាងជាតិឲ្យចម្រើន
លូតលាស់កើតកើនលឿនទៅមុខ
សម្បូរសប្បាយគ្រប់ភូមិស្រុក
មានតែក្តីសុខគ្រប់ៗគ្នា ។
គុណធម៌នេះភ្លឺស្វាងអស្ចារ្យ
ក្នុងព្រះសាសនានៃភគវា
នាំសត្វឲ្យបានសុខសួគ៌ា
ចេញចរយាត្រាដល់និព្វាន ។
ហេតុនេះសូមបងប្អូនទាំងឡាយ
ខិតខំខ្វល់ខ្វាយគ្រប់ៗប្រាណ
លះក្តីអាក្រក់កុំបីខាន
បណ្តុះឲ្យបាននូវគុណធម៌ ។
ជាតិ សាសនាយើងថ្កើងឡើងវិញ
ញាតិមិត្តពោរពេញមូលកុះករ
យើងរស់រួមគ្នាដោយស្មោះសរ
ថ្លៃថ្លាបវរអង្វែងទៅ ៕

«អត្ថបទកំណាព្យ វត្តធម្មិការាម ម៉ុងរ៉េអាល់»

Views: 20

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service