ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

វត្តនៅក្នុងខ្លួនយើង

ពុទ្ធសាសនិកជនជាច្រើន កំពុងរងទុក្ខវេទនានៅទីបេ-កម្ពុជា-ឡាវ-ភូមា-វៀតណាម ហើយនៅគ្រប់ទី កន្លែងទៀត ។ រឿងសំខាន់បំផុត យើងជាពុទ្ធសាសនិកត្រូវខិតខំបង្កើតឡើងទៀតនូវការរំដោះទឹកចិត្ត
មនុស្សជាតិគ្រប់ជាតិសាសន៍ ។ យើងប្រើកេរមរតកសាសនារបស់យើងឲ្យដូចជាវត្ថុមានតំលៃប្រចាំ
ជីវិត ។
តើព្រះពុទ្ធសាសនា អាចធ្វើឲ្យធូរស្បើយនូវមុខរបួសពិភពលោកបានដូចម្តេចខ្លះ? តើព្រះពុទ្ធ
ទ្រង់បង្រៀនអ្វីខ្លះ ដែលយើងអាចដកយកមកប្រើបា្រស់ដើម្បីឲ្យធូរស្បើយ និងប្រសើរឡើងថែមទៀត
ដល់មនុស្សជាតិ។
សកម្មភាពដ៏ក្លាហានបំផុតមួរបស់ព្រះពុទ្ធ គឺទ្រង់និមន្តយាងចូលទៅកាន់សមរភូមិដើម្បីបញ្ចប់
នូវជម្លោះ ។ ព្រះអង្គមិនគង់នៅក្នុងវត្តរង់ចាំសត្រូវទាំងឡាយចូលទៅរកឡើយ ។ ព្រះអង្គនិមន្តចូលទៅ
កាន់សមរភូមិដើម្បីដោះស្រាយជម្លោះនៅបច្ឆិមប្រទេស បានហៅបញ្ហានេះថា «ដំណោះស្រាយជម្លោះ» ។
តើយើងដោះស្រាយជម្លោះយ៉ាងដូចម្តេចទៅ? ដោយគ្រាប់កាំភ្លើង ឬការតស៊ូដោយកំលាំង
បាយ? តើការផ្សះផ្សារពិតប្រាកដមានន័យថាដូចម្តេច? មហាត្មះគន្ធីមានប្រសាសន៍ថា «សកម្មភាព
អហិង្សាមានសារៈសំខាន់បំផុតក្នុងការស្វែងរក និងដាក់ចុះនូវការបញ្ចប់បដិបក្ខភាព ។ គ្មានគូបដិបក្ខទេ
។ បញ្ហានេះមានសារៈសំខាន់ណាស់ ។ យើងគោរពបច្ចាមិត្ត ។ យើងទុកចិត្តទាំងស្រុងចំពោះ
មនុស្សត្វះរបស់អស់លោក-អ្នកនាងនិងយល់ច្បាស់នូវជម្ងឺចិត្ត ដែលកើតចេញពីមោហៈ ។ ប្រសើរបំ
ផុតត្រូវមានមេត្តាដល់គ្នានិងគ្នា ។ យើងទាំងពីរ «បុរស-ស្រ្តី» មានសុឆន្ទៈចំពោះសន្តិភាព ។ យើងទាំង
ពីត្រូវក្លាយជាអ្នកកសាងសន្តិភាព ។ គន្ធីបានហៅបញ្ហានេះថា «ជ័យជំនះ ឧភតោភាគី» ។
យើងជាពុទ្ធសាសនិក ត្រូវស្វែងរកសេចក្តីក្លាហានដោយចេញពីវត្តរបស់យើង ហើយចូលទៅ
កាន់វត្តពិសោធន៍មួយទៀតនៃមនុស្សជាតិ គឺវត្តពោរពេញទៅដោយសេចក្តីទុក្ខ ។ ប្រសិនបើយើងស្តាប់
ព្រះពុទ្ធ-ព្រះគ្រឹស្ត ឬគន្ធី យើងមិនអាចធ្វើអ្វីទៀតទេ ។ ជំរំជនភៀសខ្លួន-ជំរំភៀសសឹក-ពន្ធនាគារ-តំបន់
អ្នកទីទាល់ក្ររស់នៅ អញ្ចឹងសមរភូមិនឹងក្លាយទៅជាវត្តរបស់យើង ។ យើងមានការងារច្រើនណាស់
ដែលត្រូវធ្វើ ។
បញ្ហានេះនឹងផ្លាស់ប្តូរសន្សឹមៗ ចំពោះមនុស្សភាគច្រើនដែលរស់នៅតែក្នុងអាស៊ីអស់មួយជីវិត
ធ្លាប់បានរៀនសូត្រនិងពឹងផ្អែកទៅលើព្រះសង្ឃជាទំនៀមទម្លាប់ ។ ជនជាតិកម្ពុជាជាច្រើនបានបា្រប់
ខ្ញុំថា «សម្តេច! កម្មសិទ្ធិរបស់ព្រះសង្ឃគឺត្រូវគង់នៅក្នងវត្តទេតើ» ។
វាពិបាកណាស់សម្រាប់ពួកគេ ដើម្បីលៃលកសម្រុះសម្រួលឲ្យត្រូវចំពោះនាទីថ្មីនេះ ។ ប៉ុន្តែ
យើងជាព្រះសង្ឃត្រូវឆ្លើយថា ការស្រែកយំឬកាន់តែខ្លាំងឡើងព្រោះទុក្ខវេទនា ។ យើងត្រូវចងចាំថា
វត្តរបស់យើងនៅជាមួយជានិច្ច ។ វត្តនៅក្នុងខ្លួនយើង ។

សៀវភៅ «មួយជំហានម្តង» « Step by Step »
របស់ «សម្តេចព្រះមហា ឃោសានន្ទ»

Views: 23

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service