ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ចង់ចេះឲ្យសម្លាប់អាចារ្យ​ចង់បានផ្លែផ្កាយកភ្លើងដុតគល់​!​តែអាចារ្យនៅទីនេះគឺមិនស្លាប់ងាយឡើយ​ថែមទាំងធ្វើឲ្យអ្នកចង់សម្លាប់រកកលបះសក់ទៀតផង​ណក!​ហា​ហា​!​លោកតាហោមានបំណងចង់ស៊ីផុយណាលោកក្មួយ​!!!​។ត្រូវប្រយ័ត្នព្រះកាយផង​!!!

ខ្ញុំព្រះករុណាសូមខមាទោស​!​ចំពោះការពោលពាក្យរោយរាយ​ដែលគ្រាន់តែចង់ឲ្យព្រះអង្គបានធូរព្រះទ័យប្រាសចាកភាពហត់នឿយតែប៉ុណ្ណោះ។ពាក្យពិតរែងស្លែង​ពាក្យពិតគ្រោតគ្រាតបន្តិច​ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីតថភាពសង្គម​នេះហើយគឺជាវឌ្ឍនធម៌​និងជាមូលដ្ឋានវប្បធម៌ប្រាកដនិយម។ពាក្យពិតជាពាក្យមិនស្លាប់​ពាក្យមិនពិតជាពាក្យស្លាប់​ព្រះបាទជ័យវរ្ម័នទី៧ជាក្សត្រទ្រង់ធម៌ជាព្រះមហាវីរះក្សត្រខ្មែរ​និងជាក្សត្រចំបាំងដ៏ល្បីល្បាញ​ព្រះអង្គចង់ព្រះសណ្តាប់តែការទិតៀនរិះគន់ពីរាស្ត្ររបស់ព្រះអង្គទៅលើរាជកិច្ចតែប៉ុណ្ណោះ​ទ្រង់មិនចង់លឺពាក្យបញ្ចើចបញ្ចើរឡើយ។ហេតុអ្វីរូបចម្លាក់នាគខ្មែរមានក្បាលច្រើនម៉្លេះ?ក្បាល៧​ក្បាល៩​?​ឯនាគចិនយួនវិញមានក្បាលតែមួយ​តែមានជើងប្រកបដោយក្រញ៉ាំទៅវិញ?​ហេតុអ្វីទេវតាចិនយួនជិះសេះកាន់ដើមឬស្សី?ឯទេវតាខ្មែរបែរជាហោះបាចផ្កាទៅវិញ​?។នាគក្បាលច្រើនគឺតំណាងគំនិតប្រាជ្ញាស្មារតី​តំណាងសង្គមប្រជាធិបតេយ្យដឹកនាំប្រទេសដែលជាតួខ្លួននាគ​ក្បាលត្រូវតែជា៧​គឺពោជ្ឈង្គះ៧ផ្នែកដឹកនាំអាណាចក្រ​ក្បាលត្រូវតែជា៩​គឺតំណាងព្រះនព្វលោកុត្តរធម៌ផ្នែកដឹកនាំពុទ្ធចក្រដែលត្រូវដើរឲ្យបានដល់មគ្គ៤ផល៤និព្វាន្ត១។នាគចិនយួនក្បាលមានពុកមាត់និងបញ្ចេញចង្កូម​តំណាងអំណាច​ក្រញ៉ាំជើងតំណាងកំលាំងថាមពលវាតអំណាច​ទេវតាកាន់ដើមឬស្សីគឺបោះត្រង់ណាត្រូវតែចាក់ឬសបែកគុម្ពត្រង់នោះ​ឯទេវតាបាចផ្កាគឺផ្តល់តែសេចក្តីសុខនិងភាពចំរុងចំរើនឲ្យដល់កូនចៅ​មិនប្រាថ្នាបៀតបៀនដល់បុគ្គលណាម្នាក់ឡើយ។មិនខុសទេ​បើគេចង់ស្គាល់ខ្មែរគឺត្រូវតែស្គាល់ព្រះពុទ្ធសាសនា​ព្រោះព្រះពុទ្ធសាសនាគឺជាខ្មែរ​!។រវល់តែបូរបាច់ចាកប្រធានច្រើន​សូមលើកប្រធានបទតែម្តងចុះ

តាហោឆ្ងល់ថា​១ពេលលោកអានាថបិណ្ឌកសេដ្ឋីចូលព្រៃទាំងកណ្តាលអាធ្រាតឆ្ពោះទៅរកព្រះសម្មាសម្ពុទ្ធព្រោះគាត់កើតពន្លឺ​(ឪភាស)​ដល់ដឹងថាគឺកណ្តាលយប់ស្ងាត់ស្រាប់តែគាត់កើតការភ័យខ្លាច​ពន្លឺនោះក៏បាត់អស់ទៅ។សួរថា​ពន្លឺនោះកើតឡើងដូចម្តេច?កើតមកពីអ្វី?កើតនៅត្រង់ណា?ពន្លឺនោះជាធម្មជាតិកុសលឬអកុសល?។

២​សមុដ្ឋានរោគមានប៉ុន្មានយ៉ាងគឺអ្វីខ្លះ?​មានវិធីការពារដូចម្តេច​?​មានរោគសញ្ញាដូចម្តេច?មានវិធីព្យាបាលដូចម្តេច​?។

៣​តើលោកក្មួយដឹងទេ?​ពិតជាដឹងមែនឬ?​បើមិនដឹងព្រោះអ្វី​?​លោកក្មួយជាអ្នកណា​?​មកពីណា​ហើយទៅណា​?​។

៤​អ្នកណាដើរ​?​ដើរជាអ្នកណា​?​។

៥​ធម្មជាតិអ្វីដែលកំពុងកើត​កំពុងរលត់​?​វាមានលក្ខណះប៉ុន្មានយ៉ាង​?​មានអ្វីជាបរិវា​?​វាកើតឡើងម្តងបានចំនួនប៉ុន្មាន?​បុគ្គលណាដែលបង្កើតវាម្តងបាន២ក្នុងពេលតែមួយ​ហើយនៅពេលណា​?។

កូណាសូមលើកបញ្ហាកម្មនេះប្រគេនដល់គុណម្ចាស់ក្មួយ​ព្រះមហាភិរម្យ​!​ព្រមទាំងញាតិព្រះធម៌មានលោកប្អូន

រកសុខជាដើម​មេត្តាជួយបន្ទោរបង់សេចក្តីសង្ស័យអាចារ្យហោផង!!!​។នេះជាធម្មីកថាទេ​ជាធម្មសប្បាយ​នាំឲ្យកើតបញ្ញា​មិនមែនជាការប្រកួតយកឈ្នះចាញ់អ្វីនោះឡើយ!​កុំរវល់តែគិតថាជាសំណួរបៀតបៀនមិនបៀតបៀន​ពពាលមិនពពាលអីនោះឡើយ​!​។ស្រវឹងស្រាងាយកែ​ស្រវឹងទឹកតែកែមិនឡើងឡើយ​និយាយមក!​ឲ្យវាធូរចិត្ត​បងរស់រាល់ថ្ងៃបើកុំបានធម៌យោងមិនដឹងជាក្លាយទៅជាសត្វធាតុអីអស់ហើយទេ!​មិត្តភ័ក្ត្របងឲ្យសុទ្ធតែយាយតានៅវត្តគល់ទទឹង​វត្តនិរោធរង្សី​វត្តប្រជុំវង្ស​បងបានយករូបលោកក្មួយទៅដើរអួតប្រាប់គេឯង​គេសប្បាយចិត្តគ្រប់គ្នាក្នុងស្រុកយើង​ហើយនាំគ្នាគុំទុកចាំថ្ងៃណាបានជួបនឹងសាកសួរឲ្យអស់ចម្ងល់តែម្តង។សូមថ្វាយបង្គំលានិងគោរពលា!!!!!!!!!!​​

Views: 8

ឆ្លើយតបទៅប្រធានបទនេះ

ឆ្លើយតបទៅនឹងការពិភាក្សានេះ

ដោយសំណួរនេះនៅមានភាពស្ងប់ស្ងាត់នៅឡើយ​ខ្ញុំបាទសាកល្បងរាវរកចំឡើយទៅតាមអធ្យាស្រ័យដូចតទៅ
១​ពន្លឺនោះកើតឡើងដូចម្តេច?កើតមកពីអ្វី?កើតនៅត្រង់ណា?ពន្លឺនោះជាធម្មជាតិកុសលរឺអកុសល?។
ពាក្យថា​បីតិ​ប្រែថាសេចក្តីឆ្អែតថ្លានៃចិត្ត​សភាពភ្លឺថ្លាស្អាត(ឪភាស)ក្នុងចិត្ត​កើតឡើងដោយសេចក្តីជ្រះថ្លា(​បីតិមាន៥យ៉ាង​)​កម្មដ្ឋានដែលចំរើននាំឲ្យកើតបីតិគឺក្នុងអនុស្សតិ១០​មានពុទ្ធានុស្សតិ​ធម្មានុស្សតិ​សង្ឃានុស្សតិ​ជាដើម។ក្រោយពីបានយល់បានដឹងដោយបញ្ញា​នូវពុទ្ធគុណ​ធម្មគុណ​សង្ឃគុណ​ហើយក៏រឹងរឹតតែមានសេចក្តីរីករាយត្រេកអរជ្រះថ្លា​ដោយការពិចារណាដូច្នេះធ្វើឲ្យលោកសេដ្ឋីកើតពន្លឺក្នុងចិត្តភ្លឺទាំងក្នុងភ្នែកទៀត​នាំឲ្យច្រឡំស្មានតែមេឃភ្លឺហើយ។វេលាដែលសេចក្តីតក់ស្លុតកើតឡើង​គឺមានអកុសលធម៌កើតឡើងក្នុងចិត្តសភាពខ្មៅងងឹតរបស់ចិត្តកើតឡើងធ្វើឲ្យពន្លឺនោះរលត់អស់ទៅវិញទៅ។ពន្លឺនោះកើតក្នុងមនោទ្វារដែលជាមជ្ឈមណ្ឌលឬជាការិយាល័យរបស់ចិត្តធ្វើការ(​ក្លែបខាងមុខនៃខួរក្បាលពីក្រោយថ្ងាស​)។ពន្លឺនេះជាធម្មជាតិនៃកុសលមិនមែនអកុសលឡើយ​ហើយមនុស្សមិនមែនសុទ្ធតែអាចឃើញអាចយល់បាននោះទេ​ទាល់តែកុលបុត្រនោះបានបំពេញសេចក្តីព្យាយាមទាំងមានការសន្សំហេតុទុកមកយ៉ាងច្រើនទៀតផង(​ទំរាំហារមាត់ថាចង់សមាធិនោះគឺបានសន្សំមកយ៉ាងតិច២កប្បមកហើយ​)។តើពន្លឺនោះអាចជះចេញពីកាយបានទេ?​វ៉ុនប្រោនក្រោយពីបានរកឃើញម៉ូលេគុល​(​ព្រះលោកហៅថា​កលាបះរូប​ជាសំណុំរូបដ៏តូចល្អិតដែលមិនអាចបំបែកតទៅទៀតបាន​)គាត់ក៏បានស្រាវជ្រាវបន្តទៀតរកឃើញពន្លឺកាំរស្មីអ៊ិចនិងកាំរស្មីអាល់ហ្វា​ប៊ែតាដែលកើតពីប្រូតុងនិងណឺត្រុងនៃណ្វៃយ៉ូអាតូម។ហេតុនេះដោយសារតែរាងកាយមនុស្សជាគំនរអាតូម​វាត្រូវតែមានពន្លឺកើតឡើងក្នុងល័ក្ខខ័ណ្ឌណាមួយជាមិនខាន​ជាពិសេសគឺពេលចិត្តថ្លាបរិសុទ្ធស្អាតល្អផូរផង់នេះឯង។ក្នុងផ្លែពោត១តោនគេចំរាញ់បានធាតុមាស២៨ទៅ៥០ក្រាម​ពោតក៏ជាអាហាររបស់មនុស្ស​ទើបព្រះសិរីរិកធាតុមានសភាពដូចជាគ្រាប់រ៉ែមាស​គ្រាប់គុជ​ព្រោះកំលុងពេល៤៥ឆ្នាំគឺព្រះបរមគ្រូភាគច្រើនទ្រង់សោយតែផល្លានុផល។ពេលចិត្តស្អាតថ្លាល្អបរិសុទ្ធ​ធ្វើឲ្យមានពន្លឺចាំងចេញពីស្បែក​ហើយរស្មីព្រះវរកាយនៃព្រះសម្មាសម្ពុទ្ធគឺជះផ្សាយទៅដល់ជតាកាស​និងសែនកោដិចក្រវាឡ​នេះជាការពិត។
២​សមុដ្ឋាន(ហេតុ)រោគមាន៤យ៉ាង​គឺរោគកើតពីចិត្ត​ពីកម្ម​ពីអាហារ​និងឧតុ(រដូវកាលគឺបំរែបំរួលអាកាសធាតុក្តៅត្រជាក់)បើរាប់តាមវិជ្ជាពេទ្យរាប់បែកពពុះមាត់មិនអស់ផង។វិធីការពារគឺ​រក្សាចិត្តឲ្យរីករាយជ្រះថ្លាស្អាតល្អផូរផង់ប្រាសចាកមន្ទិលដោយសីលសមាធិវិបស្សនា​កុំប្រព្រឹត្តិបញ្ចវេរា​ស្គាល់ប្រមាណនិងប្រយោជន៍ក្នុងអាហារភោជន​ការផ្លាស់ប្តូររដូវកាលនាំឲ្យកើតភាពសាហាវរបស់មេរោគត្រូវរក្សាផោដ្ឋព្វះការគ្របដណ្តប់សរីរះកាយឲ្យបានល្អ។រោគសញ្ញា​រោគចិត្តលេចឡើងតាមបាតុភាពអារម្មណ៍​ព្យាបាលដោយការអប់រំចិត្តនិងឪសថខ្លះ​រោគកម្មលេចឡើងចំរុះដែលព្យាបាលមិនជាក្រៅពីការបន្សាបដោយសីលសមាធិបញ្ញា​ប្រើឪសថអាចត្រឹមតែសំរន់ឬលាប់ខ្លាំងផងក៏មាន​ជម្ងឺបណ្តាលពីអាហារនិងឧតុត្រូវព្យាបាលដោយឪសថនិងមធ្យោបាយផ្សេងៗទៀតជាដើម។
៣​តើដឹងទេ?​ការដឹងនេះអង្គធម៌បានដល់បញ្ញា​ការដឹងលឺរឿងរ៉ាវក្នុងលោកគឺដឹងមិនចេះចប់ឡើយ​ហើយជាការដឹងដែលមិននាំមកនូវប្រយោជន៍ទៀតផង​ពិតជាដឹងនោះគឺដឹងថាធម្មជាតិណាកើតឡើង​ធម្មជាតិនោះរមែងរលត់ទៅវិញជាធម្មតា​ដឹងនេះជាទុក្ខ​នេះជាហេតុនាំឲ្យកើតទុក្ខ​នេះជាការរលត់ទុក្ខ​នេះជាបដិបទារំលត់ទុក្ខ​ទើបជាការដឹងដ៏ឧត្តមដឹងជាសម្មាទិដ្ឋិ។មិនដឹងព្រោះតែអ្វីៗមិនទៀង​​ខ្ញុំគឺជានរណា?ជារូបធម៌នាមធម៌​។នរណាជាខ្ញុំ?ជាដី​ទឹក​ភ្លើង​ខ្យល់​មកពីធម្មជាតី​នឹងត្រឡប់ទៅជាធម្មជាតិវិញ(​ឬមកព្រោះកម្មទៅវិញព្រោះកម្ម​)។៤​អ្នកណាដើរ?​រូបធម៌នាមធម៌ប្រព្រឹត្តិទៅ​។ដើរជាអ្នកណា?ជាការផ្សាយទៅនៃវាយោធាតុព្រោះមានចិត្តជាសមុដ្ឋានមិនមានសត្វបុគ្គលតួខ្លួនអ្វីឡើយ​ត្រឹមតែជាការប្រព្រឹត្តទៅនៃឥរិយាបថទាំង៤។៥​ធម្មជាតិដែលកំពុងកើតរលត់បានដល់ចិត្ត​មានលក្ខណះ៤យ៉ាង​មានចេតសិកជាបរិវាមានអារម្មណ៍ជាគ្រឿងតោង​​កើតឡើងម្តងបានតែមួយដួង។ព្រះសម្មាសម្ពុទ្ធធ្វើពុទ្ធាធិដ្ឋានបានជាពុទ្ធនិមិត្ត​ក្នុងពេលតែ១មានព្រះពុទ្ធ២អង្គសំដែងធម៌ក្នុង២ឋាន​ពេលព្រះអង្គទ្រង់ត្រាសប្រកាសសំដែងព្រះអភិធម្ម។​សូមអនុមោទនាបុច្ឆា​វិសជ្ជនា​ខុសត្រូវម្តេចម្តាសូមមេត្តាខន្តីអភ័យទោសឲ្យខ្ញុំព្រះករុណាខ្ញុំបាទផង!​សូមអនុមោទនា!!!!!!!!!!!!​​​​

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ខួបកំណើតថ្ងៃនេះ

ដំណឹងពិធីបុណ្យនានា

សម្តេចជួន ណាត

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service