ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

២២.ស្រឡាញ់ខ្លួនឲ្យត្រូវគន្លង(3)

ហេតុផលរបស់ព្រះថេរៈធ្វើឲ្យចោរទាំង ៤ នាក់អង្គុយស្ងៀមស្រតឹក សម្លឹងមើលមុខគ្នាឡិងឡង់ដោយអាការ​ភីងភាំង ព្រោះថាជាហេតុផលដ៏ត្រឹមត្រូវដោយគ្មានផ្លូវប្រកែកតវ៉ាណា ៗបានទាំងអស់ មួយស្របក់ធំកន្លងទៅ ចោរជាប្រមុខបាននិយាយឡើងដោយសម្លេងសុភាពរាបទាបខុសពីពេលមុនថា 

"លោកសមណៈនិយាយត្រឹមត្រូវណាស់ ពួកយើងមិនស្រឡាញ់ខ្លួនពិតទេទើបធ្វើឲ្យខ្លួនឯង​ទទួលរង​សេចក្តី​ទុក្ខ​​លំបាកត្រាកត្រាំដល់ថ្នាក់នេះ"

កាលបើសង្កេតឃើញថា ពួកចោរបានស្មាលាទោសដោយល្អហើយ ព្រះថេរៈទើបមានថេរដីកាឡើងថា 

"ម្នាលឧបាសក ! ឥឡូវនេះពួកលោកបានដឹងច្បាស់ហើយថា ពួកលោកស្រឡាញ់ខ្លួនឯង ប្រាថ្នាត្រូវការ​សេចក្តី​សុខ​ដល់ខ្លួនឯង ប៉ុន្តែព្រោះតែសេចក្តីមិនយង់យល់ដឹងហេតុការណ៍ទើបបដិបត្តិដល់ខ្លួនឯងក្នុងផ្លូវខុស ពួកលោក​វង្វេង​ដើរខុសផ្លូវមក​យ៉ាងយូរអង្វែងដោយមិនដឹងខ្លួន ឥឡូវនេះពួកលោកដឹងហើយថាខ្លួនឯងដើរផ្លូវ​ខុសអាចនាំខ្លួនឯងទៅកាន់សេចក្តីទុក្ខលំបាកបាន តើពួកលោកនឹងដើរតាមផ្លូវខុសនេះតទៅទៀតឬត្រឡប់ទៅ​ចាប់ផ្តើមដើរ​តាមផ្លូវត្រូវវិញ?" 

ពួកចោរនៅតែអង្គុយឈ្ងោកមុខគិតគន់យ៉ាងខ្លាំង មួយស្របក់ធំកន្លងទៅ មេចោរទើបដកដង្ហើមធំយ៉ាងកណ្តក់ ហើយនិយាយឡើងយ៉ាងអួលណែនថា 

"លោកសមណៈ ! ខ្ញុំសូមលះបង់ផ្លូវខុស សូមចាប់ផ្តើមដើរតាមផ្លូវត្រូវវិញ" 

"នែលោកនាយ ! " ចោរម្នាក់ស្រែកឡើងដោយសម្លេងឮ "លោកនាយកុំអាលប្រញាប់សម្រេចចិត្តពេក លោក​គិត​គូរ​មើលល្អហើយឬ កុំអាលភ្លេចថាខ្លួនឯងជាកំពូលចោរ ពាក់ព័ន្ធនឹងអំពើអាក្រក់គ្រប់ពេលវេលា ខ្លួនរបស់​លោកប្រឡាក់ប្រឡូកដោយមន្ទិលសៅហ្មងតាំងពីក្បាលដល់ចុងជើង លោកត្រូវមហាជនស្អប់ខ្ពើម និងជាទី​ប្រាថ្នា​ចង់​បានរបស់អាជ្ញាធរដែនដី ប្រសិនបើលោកបញ្ចប់អាជីពចោរ តើលោកនឹងទៅទីណា? នឹងធ្វើការ​របរ​អ្វីចិញ្ចឹមជីវិត?"

មេចោរអង្គុយគិតគូរមួយស្របក់ហើយក៏និយាយឡើងយ៉ាងដាច់ខាតថា

"អញសម្រេចចិត្តដាច់ខាតហើយថា នឹងចាប់ផ្តើមដើរតាមផ្លូវត្រូវ ហេតុការណ៍ខាងមុខ ទោះនឹងកើតអ្វីឡើង​ក៏ដោយ ក៏អញមិនខ្លាចញញើតដែរ បើអញស្លាប់ សូមឲ្យស្លាប់ក្នុងផ្លូវត្រូវ សូមកុំឲ្យស្លាប់ក្នុងផ្លូវខុសយ៉ាង​នេះ ផែនដីជម្ពូទ្វីបទាំងមូលនៅធំទូលំទូលាយណាស់ មិនមែនរួញតូចប៉ុនស្លឹកពុទ្រានោះទេ"

និយាយហើយគេក៏ដោះដាវព្រមទាំងស្រោមចេញពីចង្កេះ ហើយក៏បោះចោលទៅក្នុងព្រៃ កូនចោរទាំង ៣ សម្លឹងមើលគេដោយអាការមិងមាំងដូចត្រូវមន្តសណ្តំ មួយស្របក់ធំកន្លងទៅ កូនចោរម្នាក់បានដោះស្រោម​ដាវចេញហើយក៏បោះចោលទៅតាមចៅហ្វាយរបស់ខ្លួនដែរ

"លោកនាយ ! " ចោរដដែលនិយាយឡើងដោយសម្លេងញ័រចំប្រប់ "ខ្ញុំបានដើរតាមផ្លូវនេះរហូតដល់អាយុ ៤០ ឆ្នាំហើយ ទោះបីដឹងថា ផ្លូវនេះខុសក៏ដោយ ខ្ញុំសូមស៊ូទ្រាំដើរតាមផ្លូវនេះតទៅទៀត វាហួសពេលទៅហើយ​ដែលនឹងប្រែក្រឡាស់ទៅដើរតាមផ្លូវថ្មី ខ្ញុំសូមស្លាប់ក្នុងផ្លូវខុសនេះតទៅយ៉ាងកំពូលមហាចោរ ! "

  

Views: 141

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

There are no birthdays today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service