ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

តាំងពីថ្ងៃនោះជាដើមមក អ្នកក្រុងរាជគ្រឹះតែងទទួលបានដំណឹងល្អពីព្រះរាជនិវេសន៍ ព្រះរាជាទ្រង់លះបង់​ព្រះរាជទ្រព្យផ្ទាល់ព្រះអង្គសាងរោងទានតាមទ្វារក្រុងនិងត្រង់កណ្តាលក្រុង ចែករំលែកអាហារនិងសម្លៀក​បំពាក់ដល់ស្មូមយាចកវណិពកនិងសមណៈព្រាហ្មណ៍ដែលត្រាច់ចរមកពីទិសានុទិស ទ្រង់ត្រាស់បញ្ជាឲ្យជួស​ជុលនិងកសាងវត្តអារាមផ្សេង ៗទាំងរបស់ព្រះពុទ្ធសាសនាទាំងរបស់លទ្ធិនិកាយនានាដែលមានក្នុងខេត្ត​ខណ្ឌសីមា និងទ្រង់ព្រះរាជទានអភ័យទោសដល់ទណ្ឌិតទាំងឡាយក្នុងពន្ធនាគារ ទ្រង់យកព្រះទ័យទុកដាក់​បំបាត់ទុក្ខបម្រុងសុខដល់អាណាប្រជារាស្ត្រយ៉ាងពិតប្រាកដ ធ្វើឲ្យប្រជារាស្រ្តរាល់គ្រាមនិគមជនបទមាន​សុខសន្តិភាពនិងកើតសេចក្តីស្រឡាញ់ចំពោះព្រះរាជាធិបតីរបស់ខ្លួនដោយមិនធ្លាប់មានពីមុនមក សម្លេងសូរ​សព្ទ​សាធុការសរសើរព្រះករុណាគុណរបស់យុវរាជអជាតសត្រូវលាន់ឮកងរំពងទូទៅ ។ 

នៅថ្ងៃមួយ ទេវមិត្រឧបាសកដែលជាឧបដ្ឋាកចាស់ទុំរបស់ព្រះថេរៈនិងនៅមានអាឃាតព្យាបាទចំពោះព្រះបាទ​អជាតសត្រូវតាំងពីសម័យបង្កសង្រ្គាមកងកងឈ្លប បានទៅជួបព្រះរេវត្តត្ថេរៈឯព្រះវេឡុវនារាម ហើយបាន​ប្រារព្ធចំពោះព្រះថេរៈថា 

"បពិត្រទានម្ចាស់ ! ខ្ញុំកណាមិនសប្បាយចិត្តសោះដែលបានដំណឹងថា ព្រះបាទអជាតសត្រូវបានប្រែត្រឡប់​មក​ជាព្រះ​បិយរាជរបស់ប្រជាជនដោយការធ្វើអំពើល្អផ្សេង ៗរបស់ព្រះអង្គ" 

ព្រះថេរៈគង់ស្ងៀមសម្លឹងមើលឧបាសកសំណព្វចិត្តមួយស្របក់ហើយក៏មាកនថេរដីកាថា 

"ម្នាលឧបាសក ! រាល់លើកដែលញោមមករកអាត្មា ញោមងូតទឹកជម្រះកាយឲ្យស្អាតបរិសុទ្ធជាមុនសិិន ប៉ុន្តែ​លើកនេះ ហេតុអ្វីបានជាញោមមករកអាត្មាព្រមទាំងខ្លួនកខ្វិកកខ្វក់យ៉ាងនេះ សូមអញ្ជើញត្រឡប់ទៅផ្ទះងូត​ទឹកជម្រះកាយឲ្យស្អាតសិនហើយសឹមត្រឡប់មករកអាត្មាម្តងទៀត" 

ពាក្យសម្តីដែលសម្តែងសេចក្តីប្រមាថកាតទានរបស់ព្រះថេរៈធ្វើឲ្យទេវមិត្រឧបាសកខឹងឆេវឡើងនៅក្នុងចិត្ត​ភ្លាម គាត់សម្លឹងមើលព្រះថេរៈដោយសេចក្តីមិនពេញចិត្តយ៉ាងខ្លាំង ប៉ុន្តែមិននិយាយអ្វីចេញមកទេ មួយស្របក់​ធំកន្លងទៅ គាត់ទើបក្រោកឡើងដោយអាការរញ៉ិងរញ៉ាំងប្រុងនឹងចាកចេញទៅ

 "ឈប់សិន ឧបាសក ! " ព្រះថេរៈឃាត់ដោយសម្លេងប្រក្រតី "ហេតុអ្វីក៏ញោមសុខចិត្តចុះចាញ់ងាយ ៗ​យ៉ាង​នេះ ញោមធ្លាប់ចុះចាញ់តិត្ថបាលជាក្មួយប្រុសរបស់ព្រះមហាវីរៈមកហើយ តើញោមត្រូវស្ថិតនៅក្នុងស្ថាន​ភាព​ជាអ្នកចាញ់ជារៀងរហូតទៅឬ?"

ពាក្យប្រទាក់ប្រទាស់របស់ព្រះថេរៈបន្ទច់ទេវមិត្រឧបាសកឈប់ង៉ក់ភ្លាម គាត់ឈរគិតមួយស្របក់ហើយ​ក៏ត្រឡប់​មកអង្គុយ​ត្រង់​កន្លែងដើមវិញ ប៉ុន្តែទឹកមុខរបស់គាត់នៅជូរព្រហួញ

"ឧបាសក ! " ព្រះថេរៈមានថេរដីកាឡើងយ៉ាងសុភាពរាបទាប "អាត្មាធ្លាប់ទេសនាណែនាំញោមយ៉ាងត្រង់​ទៅ​ត្រង់​មកច្រើនដងមកហើយ ប៉ុន្តែញោមនៅតែមិនយល់សាសនធម៌របស់ព្រះបរមសាស្តាដដែល ទើប​សម្រេចចិត្តប្រើ​វិធីប្រឆិតប្រឆៀងមើលខ្លះ សូមឲ្យញោមសាកគិតទៅមើលថា ការដែលអាត្មាប្រាប់ថា ញោមនៅមិនទាន់ងូតទឹក មានអត្ថន័យដូចម្តេច?"

ទេវមិត្រឧបាសកអង្គុយគិតយ៉ាងលែនលនព្រោះសេចក្តីស្រឡាញ់គោរពចំពោះព្រះថេរៈមកយូរអង្វែង គាត់ព្យាយាមគិតវាយសេចក្តីដោះប្រស្នាធម៌អស់ពេលជាយូរដោយទឹកមុខតានតឹង ប៉ុន្តែរួចហើយទឹកមុខ​របស់គាត់ក៏ស្រស់បស់ឡើងបន្ថិចម្តង ៗ រហូតដល់ញញឹមនិងមានប្រសាសន៍ឡើងនៅទីបំផុតថា

"ខ្ញុំកណាយល់អត្ថន័យប្រស្នារបស់ទានម្ចាស់ហើយ"

"ឧបាសក ! តើយល់ថាដូចម្តេច?" ព្រះថេរៈសួរដោយចំណាប់អារម្មណ៍

"ការដែលទានម្ចាស់ប្រាប់ថា​ខ្ញុំកណាមករកទានម្ចាស់ដោយខ្លួនគគ្រិចនោះ មានន័យថា ខ្ញុំកណាមកមួយ​អន្លើ​ដោយចិត្តចងអាឃាតព្យាបាទចំពោះព្រះបាទអជាតសត្រូវ"

"ត្រឹមត្រូវហើយ ឧបាសក ! ដរាបណានៅមានព្យាបាទក្នុងចិត្តរបស់ញោម ចិត្តរបស់ញោមក៏នៅគគ្រក់និង​ក្តៅក្រហាយ​ជាទុក្ខហ្នឹងឯង ហេតុនោះ ញោមគួរលាងសម្អាតវាចោល ជាការសមគួរទេដែលបុរស​ឈ្លាសវៃ​គប្បីលីសែងកងទុក្ខក្រសោបឱបភ្នក់ភ្លើងដុតកម្លោចចិត្តខ្លួនឯង ពេលនេះ ព្រះបាទអជាតសត្រូវបាន​ប្រែ​ក្លាយ​ជាព្រះរាជាអង្គថ្មីហើយ សមគរឬដែលញោមនៅតែជាទេវមិត្រឧបាសកដដែលនោះ? ព្រះបាទ​អជាតសត្រូវទ្រង់មានសេចក្តីសុខហើយ ចុះញោមនៅលីសែងកងទុក្ខតទៅទៀតឬ?"

ទេសនាវិធីដ៏ប៉ិនប្រសប់របស់ព្រះថេរៈបានធ្វើឲ្យទេវមិត្រឧបាសកប្រែក្លាយជាមនុស្សថ្មីម្នាក់ទៀត ។  

Views: 136

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

There are no birthdays today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service