ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"ប្រការទីពីរ សូមឲ្យលោកគិតថា ខណៈនេះ លោកកំពុងតែធ្លាក់នរក កំពុងសងបំណុលកម្មចាស់របស់លោក ប្រៀបដូចជាបុរសចំពាក់បំណុលគេមួយពាន់កហាបណៈ និងកំពុងបង់ប្រដោះសងបំណុលគេមួយថ្ងៃដប់​កហាបណៈ ក្នុងកំលុងដែលកំពុងសងបំណុលនោះ បុរសម្នាក់នោះអាចទទួលរងទុក្ខក្តៅក្រហាយ ព្រោះការ​ស្វែង​រកលុយ​ទៅសងបំណុលគេ ប៉ុន្តែនៅពេលជាមួយគ្នានោះ គេក៏ធូរស្បើយក្នុងចិត្តថា គេកំពុងប្រដោះ​សង​បំណុល និងកំពុងប្រដោះទុក្ខរបស់គេរាល់ ៗខណៈ គេជឿជាក់ថា ប្រសិនបើប្រដោះសងបំណុលត​ទៅដោយ​វិធីនេះ នៅថ្ងៃណាមួយ គេនឹងរួចផុតចាកបំណុលនិងមានសេចក្តីសុខ ផ្ទុយទៅវិញ ប្រសិនបើគេមិនបាន​សង​បំណុលទេ គេអាចស្រណុកកាយដែលមិនបាច់ធ្វើការរកលុយសងបំណុល ប៉ុន្តែចិត្តរបស់គេនៅរងទុក្ខ​សន្ធំរងំជានិច្ច ក្រវល់ក្រវាយចិត្តដែលដឹងថា​នៅចំពាក់បំណុលគេ នៅមិនទាន់រួចផុតចាកបំណុល នៅត្រូវ​រក​លុយ​សងបំណុលតទៅ ហេតុនោះ នៅខណៈដែលយើងកំពុងតែទទួលរងសេចក្តីទុក្ខព្រោះផលកម្ម​របស់​ខ្លួនយើងនេះ សូមឲ្យសប្បាយចិត្តគិតថា​ យើងកំពុងតែបង់ត្រដោះសងបំណុលកម្មចាស់ សូមឲ្យសប្បាយចិត្ត​ដែលយើងអាចមានឱកាសសងបំណុលកម្មចាស់បាន  ប្រសិនបើយល់ដឹងតាមសេចក្តីពិតយ៉ាងនេះ លោក​នឹង​ធូរ​ស្បើយក្នុងចិត្ត និងមានកម្លាំងចិត្តក្នុងការតស៊ូអត់ធ្មត់ចំពោះសេចក្តីទុក្ខនោះតទៅលុះត្រាតែនឹងរួចផុតចាក​សេចក្តីទុក្ខនោះបាន ។

ប្រការទីបី លោកត្រូវដឹងសេចក្តីពិតថា សុខឬទុក្ខខ្លះកើតមកពីការប្រកាន់ខ្ជាប់ដោយសេចក្តីយល់ខុស ឬដោយសេចក្តីចេះដឹងមិនដល់របស់ខ្លួនយើង ឧទាហរណ៍ដូចជា មនុស្សយល់ច្រឡំនិងគិតថា ខ្លួនយើងកាលពី ២០ ឆ្នាំមុន ជាមនុស្សតែមួយនឹងខ្លួនយើងក្នុងកាលឥឡូវនេះ ហេតុនោះ នៅពេលខ្លួនយើង​កាលពី ២០ ឆ្នាំមុនបានធ្វើកម្មអ្វីទុកទោះល្អ ឬអាក្រក់ក៏ដោយ ក៏នៅតែយល់ថា ខ្លួនយើងឥឡូវនេះជាអ្នកធ្វើ កាលបើយល់ឃើញយ៉ាងនេះ ក៏កើតសេចក្តីទុក្ខចំបែងចិត្តនៅពេលភ្នកនឹកដល់បាបកម្មរបស់ខ្លួនក្នុងអតីតកាល តាមសភាពពិតនោះ ខ្លួនយើងកាលពី ២០ ឆ្នាំមុនមិនមែនជាមនុស្សតែមួយនឹងខ្លួនយើងក្នុងកាលឥឡូវនេះទេ កុំថាឡើយតែ ២០ ឆ្នាំមុន តួខ្លួនយើងកាលពីឆ្នាំទៅមិញនេះក្តី កាលពីខែមុននេះក្តី កាលពីម្សិលមិញនេះក្តី កាល​ពីព្រឹកមិញនេះក្តី ដោយហោចទៅ សូម្បីតែខណៈដែលទើបតែកន្លងហួសទៅអម្បាញ់មិញនេះក្តី ក៏មិន​មែន​​ជា​មនុស្សតែមួយនឹងខ្លួនយើងក្នុងកាលឥឡូវនេះទេ ព្រោះហេតុអ្វីបានជានិយាយបែបនោះ ក៏ព្រោះថា ខ្លួនយើង​ជា​សភាវធម៌ដែលអាស្រ័យហេតុបច្ច័យកើតឡើង ប្រដិតប្រជីតភ្ជាប់គ្នាជាលំដាប់លំដោយតទៅជារឿយ ៗដូច​យ៉ាងអណ្តាតភ្លើងដូច្នោះ អណ្តាតភ្លើង​ខណៈ​នេះ​និងអណ្តាតភ្លើងអម្បាញ់មិញនេះមិនមែនជា​អណ្តាតភ្លើងតែមួយទេ ព្រោះថា អណ្តាតភ្លើងតែងអាស្រ័យ​ចំហេះភ្លើង គឺ ប្រេង អាស្រ័យប្រឆេះ អាស្រ័យអាកាស និងកម្តៅដែលហូរចូលទៅគ្រប់ពេលវេលា​ទើបតាំង​នៅបាន ប្រសិនបើខ្វះបច្ច័យណាមួយ អណ្តាតភ្លើងនោះមិនអាចតាំងនៅបានទេ ព្រោះហេតុនោះ អណ្តាត​ភ្លើងដែល​យើងមើលឃើញជាអណ្តាតភ្លើងជាប់គ្នាតែមួយនោះ មិនមែនជាអណ្តាតភ្លើង​តែមួយគ្រប់ពេល​វេលានោះទេ ប៉ុន្តែត្រូវប្រកបដោយអណ្តាតភ្លើងច្រើនរាប់ពុំអស់ ដែលកើតរលត់ ៗបន្តវេនគ្នាយ៉ាងឆាប់​រហ័ស​រហូតដល់យើងមិនអាចមើលឃើញច្រឡោះប្រហោងដែលវាដាច់រយៈបាន អណ្តាតភ្លើង​នៃជីវិត​ក៏ដូច​គ្នា ត្រូវអាស្រ័យបច្ច័យផ្សេង ៗជាច្រើនយ៉ាង ដូចជា​ អាហារ អាកាស កម្តៅ អារម្មណ៍ខាងក្រៅជាដើមហូរ​ចូលទៅប្រយឹតប្រយោង ទើបទ្រទ្រង់គង់ជីវិតស្ថិតនៅបានយ៉ាងប្រដិតប្រជីទៅដោយមិនដាច់រយៈ​យ៉ាង​ឆាប់​រហ័ស រហូតដល់យើងមើលមិនឃើញចង្វាក់ដាច់រយៈទេ យើងមើលឃើញជាមនុស្សតែមួយ​តាំងពីកើតដល់​ស្លាប់ តាមសភាពពិត មិនមែនជាមនុស្សតែមួយទេ ប៉ុន្តែខ្លួនយើងរស់នៅបានរហូតមកដល់ឥឡូវនេះក៏ត្រូវ​ប្រកប​ដោយ​មនុស្សច្រើនរាប់ពុំអស់"

"ឃើញថា ធម៌នេះជ្រាលជ្រៅល្អិតល្អន់ណាស់ ពិបាកយល់ណាស់ "ព្រះបាទអជាតសត្រូវត្រាស់ប្រារព្ធឡើង

"ពិតប្រាកដណាស់ មហាបពិត្រ ! ជាធម៌ល្អិតជ្រាលជ្រៅណាស់ទាំងជាការបំបាក់ជំនឿដើមរបស់​មនុស្ស​ទៀត​ផង ព្រោះមនុស្សរាល់យុគរាល់សម័យយល់ថា មនុស្សយើងជាមនុស្សតែមួយតាំងពីកើតដល់ស្លាប់​ទាំង​រាង​កាយ​ទាំងចិត្តវិញ្ញាណ នាំគ្នាប្រកាន់ជឿមកយ៉ាងនោះដោយសេចក្តីយល់ខុស អស់រយៈពេលរាប់​ពាន់ឆ្នាំមក​ហើយ ការដែលនឹងប្រាប់ឲ្យជឿក្នុងគន្លងផ្សេងទើើបជាការពិបាកធ្វើណាស់​ ព្រោះជាចរន្ត​បដិវត្ត​ផ្នត់​គំនិតថ្មីនិងទៅប្រច្រាស់ទិស" ។

"បពិត្រព្រះគុណម្ចាស់ ! "ព្រះរាជាត្រាស់ឡើង "ទោះបីបើជារឿងពិបាកធ្វើក៏ដោយ ប៉ុន្តែញោមនឹងព្យាយាម​ពិចារណារិះគិតឲ្យបានយល់ ប្រសិនបើវាជួយបន្ទោបង់សេចក្តីទុក្ខរបស់ញោមបាន" ។ 

Views: 136

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service