ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"បពិត្រទានម្ចាស់ ! "សុរមេធនិយាយឡើង "ចំណង់ចង់បាន ចំណង់ចង់មាន ចំណង់ចង់ជាអ្វី ៗផ្សេង ៗនេះ ចាត់ជារឿងធម្មតាសម្រាប់មនុស្សទូទៅ មិនមែនឬ? ខ្ញុំកណានៅមើលមិនឃើញថា ចំណង់ក្នុងអ្វីផ្សេង ៗនោះ ជាហេតុប្រកើតទុក្ខដូចម្តេចទេ" 

"ម្នាលឧបាសក ! មុននឹងឆ្លើយសំណួររបស់លោក អាត្មាចង់សួរលោកសិនថា លោកធ្លាប់ប្រទះហេតុការណ៍​ដែលស្រេកទឹកខ្លាំងឬឃ្លានអាហារខ្លាំង ឬទេ?" 

"ធ្លាប់ ទានម្ចាស់ ! " សុរមេធឆ្លើយទទួល

"នៅខណៈដែលកំពុងតែស្រេកឃ្លាននោះ តើលោកសប្បាយកាយសប្បាយចិត្តជាសុខ ឬ ខ្វល់ខ្វាយជាទុក្ខ? "

"ខ្ញុំកណាខ្វល់ខ្វាយជាទុក្ខ ទានម្ចាស់ ! " 

"ម្នាលឧបាសក ! កាលបើលោកស្រេកឃ្លានតាមផ្លូវកាយ លោកក៏ខ្វល់ខ្វាយជាទុក្ខ យ៉ាងណា កាលបើចិត្ត​របស់លោក​ស្រេកឃ្លានព្រោះអំណាចនៃចំណង់ លោកក៏ខ្វល់ខ្វាយជាទុក្ខយ៉ាងនោះដែរដោយសារសម្រេកនិង​គម្លានតាមផ្លូវចិត្តនុះឯង សម្រេកគម្លានតាមផ្លូវកាយនៅប្រសើរជាងសម្រេកគម្លានតាមផ្លូវចិត្ត ព្រោះកាលបើ​លោក​ឃ្លានតាមផ្លូវកាយ លោកក៏បរិភោគអាហារ គម្លានក៏បាត់ទៅ លោកក៏សោយអារម្មណ៍ជាសុខសប្បាយ ប៉ុន្តែបើលោកឃ្លានតាមផ្លូវចិត្តវិញ ចាត់ជាគម្លានកម្រិតធ្ងន់បំផុត ស្រេកឃ្លានចង់បានអ្វី ៗជាច្រើន កាលបើ​បុគ្គលស្រេកឃ្លានតាមផ្លូវចិត្ត ចង់បានរបស់នេះចង់បានរបស់នោះច្រើនរាប់មិនអស់បែបនេះ សូមលោក​គិត​ទៅមើលថា ចិត្តរបស់គេខ្វល់ខ្វាយជាទុក្ខប៉ុនណា" 

"ิបពិត្រទានម្ចាស់ ! ខ្ញុំកណាយល់ស្របនឹងទានម្ចាស់ថា ចិត្តដែលស្រេកឃ្លានព្រោះតណ្ហា ជាចិត្តសម្បូរទៅ​ដោយសេចក្តីទុក្ខ ប៉ុន្តែនៅពេលបុគ្គលបានទទួលអ្វីដែលខ្លួនប៉ងប្រាថ្នានិងតបស្នងចំណង់របស់ខ្លួនរួចហើយ ចំណង់ក៏បាត់ទៅ បុគ្គលនោះក៏សោយអារម្មណ៍ជាសុខសប្បាយ មិនមែនឬ?" 

"ម្នាលឧបាសក ! ប្រសិនបើបុគ្គលប៉ងប្រាថ្នារបស់ណា អង្កាលណាទទួលបានរបស់នោះ អង្កាលនោះក៏បាន​សម​​បំណងដែលប៉ងប្រាថ្នា គេក៏អាចមានសេចក្តីសុខសប្បាយខ្លះ ប៉ុន្តែតាមសភាពពិត ការដែលបុគ្គល​សម​បំណងដែលប៉ងប្រាថ្នាគ្រប់យ៉ាងនោះមិនមែនជាឋានៈដែលគប្បីទទួលបានដោយងាយ ៗនោះទេ ឧទាហរណ៍​ដូចជា លោកត្រូវការជាសេដ្ឋីមានប្រាក់ ៨០ កោដិ មិនមែនលោកអង្គុយបិទភ្នែកប៉ង​ប្រាថ្នាមួយ​ស្របក់ហើយ ទ្រព្យ ៨០ កោដិនោះអណ្តែតលឿនលយមកគរនៅចំពោះមុខលោកនោះទេ លោកត្រូវប្រកប​ការងារដោយឧស្សាហភាព នឿយហត់លំបាក ត្រដក់ត្រសុំសន្សំសំចៃយ៉ាងក្រៃលែងអស់ពេលរាប់សិបឆ្នាំ ទើបអាចរកទ្រព្យចំណួននោះបាន ឧបមាថា លោកត្រុវការចំណេះវិជ្ជា មិនមែនលោកអង្គុយបិទភ្នែកគិតមួយ​ស្របក់ លោកក៏មានចំណេះវិជ្ជាស្ទាត់ជំនាញជាញជាក់ក្នុងសិល្បសាស្រ្ត ១៨ នោះទេ លោកត្រូវធ្វើដំណើរ​ទៅ​កាន់ក្រុងតក្កសិលា ប្រគល់ខ្លួនជាសិស្សដល់អាចារ្យទិសាបាមោក្ខ តាំងចិត្តទន្ទេញស្វាធ្យាយ សិក្សា​ដោយ​​ឧយ្យាមភាព បដិបត្តិទំនុកបម្រុងអាចារ្យដោយអស់អញលំគេញអាត្មាអស់ពេលជាច្រើនឆ្នាំ ទើបបាន​ចំណេះវិជ្ជាមក ព្រោះហេតុនេះបានជាអាត្មានិយាយថា គ្មាននរណាក្នុងលោកបាន​ទទួលអ្វីដែល​ខ្លួនចង់​បាន​តាមពេលវេលាដែលខ្លួនត្រូវការនោះទេ ទោះមានទ្រព្យច្រើន មានអំណាចច្រើន មានចំណេះវិជ្ជាច្រើន មាន​បរិវារច្រើនប៉ុនណាក៏ដោយ ម្នាក់ ៗត្រូវបោះទុនប្រឹងប្រែង សំភីព្យាយាម ត្រូវរង់ចាំដោយកង្វល់​ខ្វល់​ខ្វាយ​ទាំង​អស់ ទុកជាម្លឹងក៏នៅមិនទទួលបានអ្វីដែលប៉ងប្រាថ្នាជាដរាបនោះទេ អ្វីដែលខ្លួនចង់ឲ្យមក ត្រឡប់ជាមិនមក អ្វីដែលខ្លួនមិនចង់ឲ្យមកត្រឡប់ជាមក ហេតុនោះ ម្នាក់ ៗដែលនៅមានចំណង់ ជឿជាក់ថា ប្រាកដជាខកបំណងរងទុក្ខមិនខាន" ។ 

Views: 117

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service