ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

មេត្តិយសេដ្ឋីដែលសម្លឹងមើលពីរនាក់ម្តាយកូនដោយកែវភ្នែកស្រពាប់ស្រពោនរហូតមក បាននិយាយឡើងថា 

"កូនភ្លេចប៉ាហើយឬ?" 

"កូនមិនភ្លេចទេ" កុមារីតូចឆ្លើយទាំងសម្លឹងមើលបិតាដោយកែវភ្នែកស្រពាប់ស្រពោនដែរ "កូននៅចាំជានិច្ច"

"បើកូននៅមិនភ្លេចប៉ា នៅស្រឡាញ់ប៉ា មករកប៉ាបន្តិចមើល៍" 

ភ្លាមនោះ លីលាវតីតូចបានស្ទុះក្រោកឡើងដើរទៅអង្គុយលើភ្លៅរបស់បិតាភ្លាម នាងគ្រហបតានីបានលើកដៃ​ទាំងពីរឡើង​ប្រទាក់ប្រតោងតាមប៉ុន្តែមិនបានចាប់រឹតទុកទេ 

"កូននឹកដល់ម៉ាក់ឯក្រុងពារាណសីទេ?" លោកសេដ្ឋីសួរម្តងទៀត 

"នឹកដល់" កុមារីតូចឆ្លើយយ៉ាងខ្លីសម្លឹងមើលនាងគ្រហបតានីដោយអាការឆ្ងែឆ្ងល់ 

"បើអញ្ចឹង យើងត្រឡប់ទៅក្រុងពារាណសីជាមួយគ្នាទេ?"

"ត្រឡប់" កុមារីតូចឆ្លើយតបតាមនិស្ស័យត្រង់ទៅត្រង់មកម្តងទៀត

"ឃើញទេ? ភគិនី ! " មេត្តិយសេដ្ឋីនិយាយឡើងយ៉ាងរំភើបត្រេកអរម្តងវិញ "រត្តបាណីនឹងទៅជាមួយនឹងខ្ញុំ តើអ្នកបា​នឮទេ?" 

រំពេចនោះឯង សេចក្តីច្រណែនឫស្សាបូកផ្សំនឹងសំណោកសោកស្តាយក៏កើតឡើងក្នុងចិត្តរបស់នាង​គ្រហបតានីយ៉ាងលើសលន់ នាងភ្លេចហេតុផលណា ៗទាំងអស់ ក្រោកត្រេហេទៅចាប់កន្រ្តាក់ដៃលីលាវតីតូច ហើយព្យាយាមទាញចេញពីរង្វង់ដើមទ្រូងរបស់មេត្តិយសេដ្ឋី ចំណែកខាងបិតាក៏ព្យាយាមឱបរឹតធីតាតូច​យ៉ាង​ណែន ហេតុការណ៍ចលាចលច្រួលច្របល់ក៏កើតឡើង សម្លេងស្រែកយំយ៉ៃរបស់លីលាវតីតូចបានជួយ​ហៅ​កណ្ណិកានិងមនុស្សក្នុងផ្ទះទាំងអស់ចេញមកមើលហេតុការណ៍ ម្នាក់ ៗដល់ថ្នាក់ភីងភាំងស្រឡាំងកាំង ហាមាត់ចង្រ្គុងដែលបានឃើញហេតុការណ៍ដ៏ចម្លែកនោះ នៅពេលបានសតិស្មារតីហើយ ម្នាក់ ៗក៏ស្ទុះរត់ទៅ​ជួយទាញញែកបំបែកអ្នកទាំងបីចេញពីគ្នា គ្រាន់តែបានឥស្សរភាពហើយ  លីលាវតីតូច​ក៏រត់​ទៅនៅ​ក្នុងអំណោបរបស់បងស្រីអតីតជាតិ ឈរញ័រខ្លួនដោយសេចក្តីស្លន់ប្រមា ។

ការប្រកែកជជែកដណ្តើមកម្មសិទ្ធិលីលាវតីក៏កើតឡើងម្តងទៀត ពេលនេះ មេត្តិយសេដ្ឋីក្លាយជាអ្នក​ចាញ់​ប្រៀបព្រោះខ្លួនម្នាក់ឯងត្រូវជជែកតវ៉ាជាមួយនឹងមនុស្សជាច្រើននាក់​ព្រមគ្នា ប៉ុន្តែទុកជាដូច្នោះក៏ដោយ មេត្តិយសេដ្ឋីនៅតែតស៊ូយ៉ាងស្វិតស្វាញមិនមានសញ្ញាថានឹងចុះចាញ់គូតស៊ូបន្តិចឡើយ កាលបើមិនអាច​យល់ព្រមគ្នាដោយវិធីណា ៗ  ភាគីទាំងពីរក៏យល់ព្រមគ្នានាំយករឿងនេះឡើងសាលាក្តីនៃ​ក្រុង​សាវត្ថី​ដើម្បីឲ្យ​គណៈវិនិច្ឆ័យកាត់សេចក្តី ។

គណៈវិនិច្ឆ័យបានឲ្យគូក្តីទាំងសងខាងតំណាលរឿងរ៉ាវឲ្យស្តាប់យ៉ាងល្អិតល្អន់តាំងពីដើមដល់ចប់ ហើយបានសាកសួរសម្តីរបស់កុមារីតូចដែលជាអ្នកដើមហេតុប្រកបផង បន្ទាប់ពីនោះក៏បានចូលទៅក្នុង​បន្ទប់ពិភាក្សាសម្រេច ប្រឹក្សាយោបល់គ្នាក្នុងបន្ទប់ពិសេសយ៉ាងយូរ ព្រោះរឿងក្តីនេះជារឿងក្តីពិសេស​ដែលមាន​បញ្ហាត្រឡប់ត្រឡិនស្មុគស្មាញនិងមានអាថ៌កំបាំងហួសព្រំដែនមាត្រាច្បាប់ដែលមានចែង នៅទីបំផុត ប្រធានគណៈវិនិច្ឆ័យបានចេញមកប្រកាសសាលក្រមថា ដើម្បីឲ្យយុត្តិធម៌ដល់ភាគីទាំង​សងខាង  និងដើម្បីឲ្យសេចក្តីសុខសេចក្តីពេញចិត្តដល់កុមារីតូច សូមឲ្យភាគីទាំងសងខាងជាម្ចាស់របស់​កុមារីតូចស្មើ ៗគ្នា  ឲ្យជួយគ្នាចិញ្ចឹមបីបាច់ និងជាម្ចាស់សម្រាប់មួយភាគី ៦ ខែ គឺ ឲ្យនៅក្នុងក្រុងសាវត្ថី ៦ ខែសិន ហើយសឹមឲ្យទៅនៅក្រុងពារាណសី ៦ ខែ ឆ្លាស់គ្នាទៅមកយ៉ាងនេះលុះត្រាតែកុមារីតូចចម្រើនវ័យ ធំឡើងមានគ្រួសាររបស់ខ្លួន គូវិវាទទាំងសងខាងក៏សុខចិត្តទទួលយកសាលក្រមរបស់គណៈវិនិច្ឆ័យ នៅទីបំផុត មេត្តិយសេដ្ឋីក៏បរក្បួនរទេះត្រឡប់ទៅក្រុងពារាណសីវិញដោយគ្មានធីតាតូចជាប់តាមជាមួយ ។      

ឆ្លាក: លីលាវតី(3)

Views: 65

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service