ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

គ្រាន់តែព្រះថេរៈមានថេរដីកាចប់ប៉ុណ្ណោះ ម្នាក់ ៗក៏ស្រែកឧទានឡើងដោយអាការឆ្នែកចម្លែកចិត្តព្រមគ្នា ទេវមិត្រផ្ងក់ក្បាលយ៉ាងយឺត ៗនិងញញឹមស្ញូញ ៗ មានប្រសាសន៍ថា

"រឿងស្រួលប៉ុណ្ណេះសោះម៉េចក៏ខ្ញុំកណានឹកមិនឃើញនៅពេលនោះ?"

"ប្រហែលជាបណ្តាលមកពីត្រូវទោសៈគ្របសង្កត់ទេដឹង "ឧបាសកជរាដដែលមានប្រសាសន៍ឡើងជាការជន្លលេង ធ្វើឲ្យទេវមិត្រអៀនប្រៀននិងខឹងខ្លួនឯងដែលភ្លាត់ស្នៀតចាញ់គូតស៊ូដោយប្រស្នាងាយស្រួលបែបនោះ ។

"ណ្ហើយចុះ ! " ព្រះថេរៈប្រកាសឡើងបន្ទាប់ពីការជជែកគ្នារកចម្លើយប្រស្នានោះមួយស្របក់ "រឿងនេះកន្លងហួសទៅហើយ សូមឲ្យចប់ទៅចុះ ការងារខាងមុខរបស់យើងនៅមានទៀត ឥឡូវនេះអាត្មាក៏ធូរស្បើយច្រើនហើយ គិតថា មួយថ្ងៃឬពីរថ្ងៃទៀត ក៏ល្មមនឹងទៅតស៊ូសម្តីជាមួយនឹងពួកនិគ្រន្ថបាន ថ្ងៃស្អែកនេះ សូមឲ្យអ្នកណាម្នាក់ក្នុងចំណោមពួកយើងទៅប្រាប់ដល់ពួកនិគ្រន្ថថា នៅថ្ងៃទី ៣ រាប់ចាប់ពីថ្ងៃស្អែកនេះទៅ អាត្មានឹងទៅ តស៊ូសម្តីដើម្បីយកចាញ់ឈ្នះឲ្យដាច់ខាតជាលើកចុងក្រោយ សូមឲ្យញាតិញោមទាំងឡាយជួយប្រកាសទូទាំង ក្រុងរាជគ្រឹះផងថា ព្រះរេវត្តត្ថេរៈអ្នកតំណាងពុទ្ធបរិស័ទនឹងទៅតស៊ូសម្តីជាមួយនឹងតិត្ថបាលអ្នកតំណាងពួកនិគ្រន្ថឯអារាមរបស់ពួកនិគ្រន្ថត្រង់ជើងភ្នំឧទ័យក្នុងថ្ងៃទី ៣ រាប់តាំងពីថ្ងៃស្អែកនេះទៅ ហើយសូមឲ្យប្រកាសផងថា ការតស៊ូសម្តីនៅថ្ងៃនោះជាយុទ្ធវាទទឹកផ្តាច់ព្រាត់ ដើម្បីយកចាញ់ឈ្នះគ្នាឲ្យដាច់ខាត"

លុះដល់ថ្ងៃព្រឹកឡើង ឧបាសក ឈ្មោះ ចិត្តកៈត្រូវបានបញ្ជូនទៅសម្នាក់របស់ពួកនិគ្រន្ថដើម្បីចរចាការតស៊ូសម្តី លើកចុងក្រោយតាមពាក្យបញ្ជារបស់ព្រះថេរៈ ពួកនិគ្រន្ថបានយល់ព្រមទទួលសម្នើរបស់ភាគីពុទ្ធបរិស័ទដោយមោទកភាព ព្រោះជឿថា តិត្ថបាលមុខជានឹងទទួលជ័យជម្នះមិនខាន នៅថ្ងៃនោះឯង ក៏មានការប្រកូកប្រកាសទៅតាមវិថីផ្សេង ៗនៃក្រុងរាជគ្រឹះថា នឹងមានការតស៊ូសម្តីគ្រាប្រវត្តិសាស្រ្តរវាងអ្នកតំណាងរបស់ពុទ្ធបរិស័ទ គឺ ព្រះរេវត្តត្ថេរៈនិងអ្នកតំណាងរបស់និគ្រន្ថបរិស័ទ គឺ តិត្ថបាលជាក្មួយប្រុសរបស់សាស្តាមហាវីរៈ ។ 

  លុះដល់ថ្ងៃណាត់ជួប អារាមដ៏ធំល្វឹងល្វើយរបស់ពួកនិគ្រន្ថក៏ណែនណាន់ខ្នាន់ខ្នាប់ដោយប្រជាជនគ្រប់ភេទគ្រប់វ័យដែលអន្ទះសាចង់ស្តាប់ការតស៊ូសម្តីគ្រាប្រវត្តិសាស្រ្តនោះ និង បាក់ភ្លូកទៅនាវយកកន្លែងអង្គុយ ក្បែរ ៗ ធម្មាសនៈរបស់គូតស៊ូតាំងពីព្រឹកព្រលឹម លុះដល់ពេលវេលាហើយ តិត្ថបាលបានឈានឡើងកាន់ធម្មាសនៈដោយកិរិយាការញញឹមប្រិមប្រិយ ដោយជំនឿជឿជាក់ក្នុងជ័យជម្នះរបស់ខ្លួនយ៉ាងខ្លាំង រីឯព្រះរេវត្តត្ថេរៈក៏ឡើងអង្គុយលើធម្មាសនៈរបស់ខ្លួនដោយអាការប្រក្រតី ប៉ុន្តែម្នាក់ ៗសង្កេតឃើញបានយ៉ាងច្បាស់ថា ទឹកមុខរបស់ព្រះថេរៈមើលទៅរាងដូចជាស្លេកស្លាំងបន្តិច ព្រោះថាអាពាធទើបតែស្រន់អន់ទៅប៉ុណ្ណោះ  កិរិយាអាការផ្សេងគ្នាដែលមើលឃើញច្បាស់រវាងព្រះថេរៈនិងគូតស៊ូនេះធ្វើឲ្យពុទ្ធបរិស័ទ និង ប្រជាជនដែលគាំទ្រពុទ្ធបរិស័ទមិនសប្បាយចិត្តយ៉ាងខ្លាំង ។

    "លោករេវត្តៈអ្នកមានអាយុ ! " តិត្ថបាលប្រកាសឡើងដោយសម្លេងឮនៅពេលនិគ្រន្ថជាប្រធានប្រកាសណែនាំគូតស៊ូសម្តីនិងណែនាំកតិកាផ្សេង ៗចប់ហើយ "ខ្ញុំកូរណាដឹងដំណឹងនៃការអាពាធរបស់លោកដោយសមានចិត្តអាណិតអាសូរពន់ពេក នៅពេលឃើញលោកឧស្សាហ៍ជជ្រុលមមុលមកទាំងសង្ខារទ្រុឌទ្រោមព្រោះជម្ងឺឈឺថ្កាត់មកតស៊ូសម្តីថ្វីមាត់ជាមួយនឹងខ្ញុំកូរណានៅថ្ងៃនេះ រឹតតែមើលទៅគួរឲ្យអាណិតអាសូរខ្លាំងឡើង គ្រាន់តែឮដំណឹងថា លោកនឹងមកតស៊ូសម្តីជាមួយនឹងខ្ញុំកូរណានៅថ្ងៃនេះ ខ្ញុំកូរណាសឹងតែមិនព្រមមកតស៊ូជាមួយនឹងលោកទេ ព្រោះយល់ឃើញថា នាពេលដែលលោកតស៊ូជាមួយនឹងលោកវីរសីហៈ លោកដល់ថ្នាក់ធ្លាក់ខ្លួនឈឺប៉ផ្តឺតប៉ផ្តក់ទៅហើយ ចុះទម្រាំនឹងហ៊ានមកតស៊ូជាមួយនឹងខ្ញុំកូរណាទៀត លោកប្រហែលជាដល់មរណកម្មទេដឹង ! " ។ 

ឆ្លាក: លីលាវតី(3)

Views: 42

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service