ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

សីហៈសើចលាន់ឮកងរំពងព្រៃ ហើយនិយាយឡើងយ៉ាងបានចង្វាក់ថា 

"សេដ្ឋៈអើយ ! ឥឡូវនេះ ឯងមិនមែនជាប្រមុខរបស់អញទៀតទេ ពាក្យបញ្ជារបស់ឯងគ្មានន័យសម្រាប់អញឡើយ អញនេះឯងគឺជាប្រមុខរបស់ឯង ចាប់ពីពេលនេះតទៅ ឯងត្រូវតែស្តាប់ពាក្យបញ្ជារបស់អញ ឯង​សាកប្រាប់មកមើលថា​ ឯងសម្រេចចិត្តដើរផ្លូវត្រូវឬនៅដើរផ្លូវខុសតទៅទៀត បើឯងនៅតែរឹងទទឹងដើរតាមផ្លូវត្រូវ យើងក្លាយជាសត្រូវនឹងគ្នា ព្រោះថាកាលបើឯងក្លាយទៅជាមនុស្សល្អហើយ ឯងមុខជានឹងទៅប្រគល់ខ្លួនដល់រាជបុរស ហើយក៏ធ្វើអំពើគួរគាប់ដោយនាំរាជបុរសមកចាប់យើង ក្រែងលោឯងនឹងបានទទួលព្រះរាជទានអភ័យទោស ប៉ុន្តែបើឯងដើរតាមផ្លូវខុសជាមួយយើងតទៅ អញនឹងទុកជីវិតឯង កាលបើឯងឲ្យសត្យាក្រឹត្យយ៉ាង​ចោរចំពោះអញថា​ នឹងមិនប្រកាន់ទោសអូសដំណើរចំពោះអញ អញក៏សុខចិត្តធ្វើជាបរិវាររបស់ឯងតទៅទៀត " ។

ការដែលសីហៈបង្គាប់ឲ្យសេដ្ឋៈផ្តល់សច្ចការបែបនេះក៏ព្រោះតែគេដឹងច្បាស់ថា ពួកចោរនោះទោះបីអាក្រក់សោកៀយ៉ាងណា ក៏នៅតែប្រកាន់ខ្ជាប់ពាក្យសត្យជានិច្ចស្មើដោយជីវិត ប្រសិនបើបានផ្តល់សត្យសន្យាយ៉ាង​ណានីមួយ​ហើយ នឹងរក្សាពាក្យសត្យនោះសូម្បីដោយជីវិត ។

ខណៈដែលហេតុការណ៍ដ៏ស្រៀវខ្ញាកកំពុងតែប្រព្រឹត្តទៅនុះឯង ហេតុការណ៍ដែលមិននឹកស្មានដល់មួយក៏កើតឡើង ពោលគឺ បានមានស្នូរកង់រទេះលើផ្ទៃដីលាន់ឮល្វើយមកតាមផ្លូវកាត់ដងព្រៃដែលនៅឆ្ងាយចេញ​ទៅបន្តិច សូរសម្លេងនេះសម្តែងឲ្យឃើញថា មានដង្ខៅរទេះខ្លះកំពុងតែដឹកទំនិញឆ្លងកាត់ព្រៃមក ដោយមិនដឹងថា មានចោរចាំពួនស្ទាក់ក្នុងព្រៃទេ គ្រាន់តែបានឮស្នូរសម្លេងរទេះប៉ុណ្ណោះ សីហៈនិងបាលកៈដែលស្រេក​ឃ្លានមកជាច្រើនថ្ងៃ ក៏មានចិត្តត្រេកអរសាទរយ៉ាងខ្លាំងនឹងបានប្លន់ដើម្បីយកអាហារមកបរិភោគ គេបានភ្លេចហេតុការណ៍ចំពោះមុខទាំងអស់ គេរួសរាន់ដោះដៃចេញពីសេដ្ឋៈ លើកដាវឡើងលើក្បាល ហើយក៏រត់ទៅតាមផ្លូវ ប្រុងចូលប្លន់ដង្ខៅរទេះភ្លាម បាលកៈជាមិត្ររបស់គេក៏រត់ទៅតាមដែរ សេដ្ឋៈនិងបិង្គលៈស្ទុះក្រោកឡើង លោតទៅស្រវាចាប់ដាវដែលខ្លួនបោះចោលទៅហើយយកមកកាន់វិញ ហើយក៏រត់ចេញទៅតាមសីហៈនិងបាលកៈយ៉ាងលឿន ។

ព្រះថេរៈប្រញាប់ក្រោកឡើងឈរសម្លឹងមើលតាមក្រោយចោរទាំង ៤ ទៅដោយសេចក្តីភីងភាំងអាំងឡាំង ព្រោះមិនដឹងថា​ នឹងមានអ្វីកើតឡើងទេ ប៉ុន្តែប្រការដែលព្រះថេរៈព្រួយបារម្ភបំផុត គឺ ខ្លាចក្រែងសម្លេងរទេះរបស់ឈ្មួញនឹងធ្វើឲ្យសេដ្ឋៈនិងបិង្គលៈដែលស្រេកឃ្លានដែរប្តូរចិត្តចូលទៅខាងសីហៈនិងបាលកៈ ហើយជួយគ្នាប្លន់ដង្ខៅរទេះដូចដែលធ្លាប់ធ្វើកន្លងមក ដើម្បីមើលឲ្យឃើញច្បាស់ថា​ អ្វីនឹងកើតឡើង ព្រះថេរៈប្រញាប់ដើរកាត់ព្រៃបន្លាចេញមកផ្លូវ នៅពេលមកដល់ទីវាលក្បែរផ្លូវ ជួសនឹងឃើញចោរទាំង ៤ កំពុងតែប្លន់កាប់សម្លាប់ដង្ខៅរទេះតាមដែលស្មានទុក ព្រះថេរៈត្រឡប់ជាបានឃើញចោរទាំង ៤ តស៊ូប្រយុទ្ធគ្នាដោយដាវជា ២ គូ គឺ សីហៈគូនឹងសេដ្ឋៈ បាលកៈគូនឹងបិង្គលៈ ទាំង ២ គូតស៊ូប្រយុទ្ធគ្នាដោយក្បាច់គុនដាវយ៉ាងស្ទាត់ដៃ ស្នូរដាវប៉ះទង្គិចគ្នាលាន់ឮឆើងឆាំងពេញព្រៃ បែកផ្កាភ្លើងព្រីកព្រាកមិនដាច់រយៈ  ចំណែកខាងពួកឈ្មួញរទេះវិញក៏គង់ចម្លែកចិត្តមិនស្ទើរដែរ ព្រោះនៅសុខ ៗ ក៏កើតមានពួកចោរមកច្បាំងតស៊ូគ្នាឲ្យមើលបែបនោះ ជួសនឹងចូលទៅប្លន់ពួកខ្លួន ម្នាក់ ៗបានត្រឹមតែហូតដាវមកត្រៀមកាន់ក្នុងដៃ ហើយឈរមើលការតស៊ូប្រយុទ្ធរបស់ពួកចោរដោយចំណាប់អារម្មណ៍ពន់ពេក ។   

 

Views: 151

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

There are no birthdays today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service