ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"ប្រការទីពីរ ព្រោះសំណល់ផលកម្មដែលដេញតាមមកព្រមទាំងទំនាក់ទំនងរវាងអតីតៈនិងបច្ចុប្បន្ន អតីតៈនិងបច្ចុប្បន្នទោះបីទីទៃពីគ្នាក៏ដោយ ប៉ុន្តែក៏ជាហេតុនិងផលប្រតោងប្រទាក់គ្នាយ៉ាងស្អិតរមួតបីដូចជា ឪពុកជាប់ក្រសែលោហិតជាមួយនឹងកូន ហើយកូនក៏ជាប់ក្រសែលោហិតជាមួយនឹងចៅទាក់ទងដន្លងដងស្នឹង​នឹងគ្នាយ៉ាង​ជិតស្និទ្ធ ឪពុកនិងកូនទោះបីជាហេតុនិងផលរបស់គ្នានិងគ្នាក៏ដោយ ក៏ជាមនុស្សផ្សេងគ្នា បើឪពុក​ធ្វើអាក្រក់ កូនក៏អាចបរិសុទ្ធបាន ប៉ុន្តែកូនអាចនឹងបានទទួលរងសេចក្តីទុក្ខដែលកើត​ចេញពីការធ្វើ​អាក្រក់​របស់​​ឪពុកបាន ដូចជា ឪពុកប្រព្រឹត្តបទឧក្រិដ្ឋក្បត់ជាតិ ត្រូវបានចាប់ឃុំឃាំង ឯកូនវិញមិនមាន​ទោសទាំង​មិន​ត្រូវបានចាប់​ឃុំ​ឃាំង​នោះ​ទេ ព្រោះកូននៅជាមនុស្សបរិសុទ្ធ ប៉ុន្តែទង្វើរបស់ឪពុកអាចជះឥទ្ធិពល គឺ សេចក្តីទុក្ខ​ដល់កូនបាន ដូចជា អាចសោកសៅក្រៀមក្រំព្រោះព្រាត់ប្រាស់ចាកគ្នា អាចខ្វះខាតទ្រព្យ ព្រោះខ្វះកម្លាំង​សំខាន់​របស់​គ្រួសារ អាចត្រូវគេជេរស្តីព្រោះឪពុកជាមនុស្សអាក្រក់ជាដើម"

"បពិត្រព្រះគុណម្ចាស់ ! "ព្រះបាទអជាតសត្រូវត្រាស់ទាំងមានព្រះភក្រ្តស្រស់បស់ឡើង "ក្រោយពីបានស្តាប់​ព្រះគុណម្ចាស់អធិប្បាយរួចហើយ ញោមធូរស្បើយចិត្តច្រើនណាស់ ព្រោះញោមចាប់ផ្តើមមើលឃើញហើយថា អជាតសត្រូវដែលសម្រេចទោសព្រះរាជជនកនិងអជាតសត្រូវដែលអង្គុយស្តាប់ទេសនានៅពេលនេះ ជា​មនុស្ស​ផ្សេងគ្នា អជាតសត្រូវអង្គនេះជាមនុស្សបរិសុទ្ធ ប៉ុន្តែក៏ត្រូវទទួលរងសេចក្តីទុក្ខដែលកើតមកពីបាបកម្ម​ដែលអជាតសត្រូវអង្គមុនបានធ្វើទុក ព្រោះជាប់ចំណងក្រសែលោហិតយ៉ាងស្អិតរមួត ញោមនឹងព្យាយាមរិះ​គិតឲ្យយល់ឃើញពិតត្រង់ចំណុចនេះ បពិត្រព្រះគុណម្ចាស់ ! ប៉ុន្តែសម្រាប់ញោម នៅពេលយល់ដឹងច្បាស់ត្រង់​សេចក្តីពិតនេះហើយ អាចមានសេចក្តីសុខបាន ប៉ុន្តែសម្រាប់អ្នកផ្សេងវិញ តើឲ្យញោមធ្វើយ៉ាងណា​ទើបឲ្យគេ​ឈប់ស្អប់ញោមបាន ព្រោះពេលនេះ ញោមដឹងខ្លួនច្បាស់ថា ទោះបីមនុស្សទូទៅនៅគោរពបូជាក្រាបសំពះ​ក៏ដោយ ប៉ុន្តែគេក៏បង្ខំចិត្តធ្វើព្រោះសេចក្តីខ្លាចក្រែង ឬធ្វើទៅតាមតួនាទីប៉ុណ្ណោះ មិនបានធ្វើដោយ​សេចក្តី​ស្រឡាញ់​​រាប់អានយ៉ាងសុទ្ធចិត្តដូចដែលគេធ្វើចំពោះព្រះរាជជនកទេ ញោមមានលំនឹកហាក់ដូចជាកំពុង​រស់​នៅត្រង់កណ្តាលហ្វូងសត្រូវឡោមព័ទ្ធដែលកំពុងតែសម្លឹងមើលមកញោមដោយក្រសែភ្នែកចងអាឃាត​ព្យាបាទ ចំណុចនេះធ្វើឲ្យញោមមិនមានសេចក្តីសុខទេ តើព្រះគុណម្ចាស់នឹងជួយប្រោសញោមបាន​យ៉ាងដូច​ម្តេច?"

"មហាបពិត្រ ! ការដែលគេស្អប់ព្រះអង្គ ក៏ព្រោះតែសេចក្តីយល់ឃើញខុសរបស់គេនុះឯង គេយល់ថា ព្រះ​បាទ​អជាតសត្រូវអង្គនេះជាអង្គតែមួយនឹងព្រះបាទអជាតសត្រូវដែលសម្រេចទោសព្រះរាជជនក ប្រសិន​បើ​គេ​យល់​ឃើញជាថ្មីថាជាអង្គផ្សេងគ្នា គេនឹងលែងស្អប់ព្រះអង្គតទៅទៀត ព្រោះហេតុនោះ អាត្មាភាព​យល់​ឃើញថា វិធីដែលធ្វើឲ្យគេយល់ថាជាអង្គផ្សេងគ្នា ព្រះអង្គត្រូវបដិបត្តិឲ្យគេមើលឃើញថា ព្រះអង្គជា​អង្គផ្សេងគ្នានឹងព្រះបាទអជាតសត្រូវអង្គមុន កាលបើព្រះបាទអជាតសត្រូវអង្គមុនមានព្រះទ័យ​សាហាវ​ឃោរឃៅ សម្លាប់ព្រះរាជបិតារបស់ខ្លួនបាន ព្រះអង្គត្រូវបដិបត្តិឲ្យគេមើលឃើញថា ព្រះបាទ​អជាតសត្រូវ​អង្គនេះស្មារលាទោសបានហើយ មានទឹកព្រះទ័យប្រកបដោយមេត្តាករុណា សូម្បីតែសត្វតិរច្ឆានក៏ទ្រង់មិន​អាច​សំឡេះសម្លាប់បានទេ ព្រះអង្គត្រូវបំពេញកងការកុសលផ្សេង ៗដើម្បីឲ្យប្រជាជនមើលឃើញថា ព្រះអង្គជាមនុស្សផ្សេងហើយ ប្រសិនបើព្រះអង្គធ្វើបានយ៉ាងនេះ អាត្មាភាពជឿថា ប្រជាជននឹងឲ្យអភ័យ​ទោស បែរមកគោរពស្រឡាញ់ព្រះអង្គវិញដោយសុទ្ធចិត្ត" ។

"សាធុ ! ព្រះគុណម្ចាស់ជាទីគោរព ! " ព្រះរាជាត្រាស់បណ្តើរឱនព្រះវរកាយក្រាបសំពះព្រះថេរៈបណ្តើរ​ដោយ​​សេចក្តីគោរព "ញោមសូមអរព្រះគុណយ៉ាងខ្ពង់ខ្ពស់ដែលបានផ្តល់ពន្លឺភ្លឺស្វាងខាងផ្លូវធម៌ដល់ញោម រហូតដល់ញោមអាចបន្ទោបង់សេចក្តីទុក្ខបាន ស្មើនឹងព្រះគុណម្ចាស់បានប្រោសជីវិតញោមឲ្យរស់ឡើងវិញ ញោមសូមដល់ព្រះគុណម្ចាស់ ព្រះធម៌ និងព្រះសង្ឃជាទីពឹងរហូតមួយជីវិត និងសូមបវារណាព្រះគុណ​ម្ចាស់ដោយបច្ច័យ ៤ រហូតមួយជីវិត ចាប់តាំងពីពេលនេះតទៅ ញោមសូមប្តេជ្ញាជាអជាតសត្រូវអង្គថ្មី"

"អាត្មាភាពសូមអនុមោទនា ! " ព្រះថេរៈមានថេរដីកា ហើយព្រះរាជាធិបតីនៃមគធរដ្ឋក៏ទ្រង់លា​ព្រះថេរៈវិល​ត្រឡប់ទៅព្រះនគរវិញ ។  

Views: 132

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service