ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

ព្រះតម្រាស់របស់ព្រះរាជាធ្វើឲ្យព្រះថេរៈភីងភាំងស្រឡាំងកាំងភ្លាម 

"សេចក្តីស្រឡាញ់ដែលញោមមានចំពោះបុត្រ" ព្រះរាជាត្រាស់តទៅ "វាធ្វើឲ្យញោមយល់ដឹងពិតជាលើកដំបូង​ថា ព្រះរាជជនករបស់ញោមប្រហែលជាទ្រង់ស្រឡាញ់ញោមដូចយ៉ាងញោមស្រឡាញ់បុត្រនៅពេលនេះដែរ សេចក្តីស្រឡាញ់របស់ព្រះអង្គមុខជាបរិសុទ្ធនិងខ្ពង់ខ្ពស់ដូចយ៉ាងសេចក្តីស្រឡាញ់របស់ញោម សេចក្តីស្រឡាញ់​​បែបនេះគួរតែទទួលបានសេចក្តីគោរពបូជាលើកតម្កើងច្រើនជាងត្រូវប្រហារជីវិត ប៉ុន្តែព្រោះ​តែ​សេចក្តីល្ងង់ខ្លៅ សេចក្តីវង្វេងនិងសេចក្តីលោភធ្វើឲ្យខ្វាក់ភ្នែកហើយសម្រេចទោសព្រះរាជជនករបស់ខ្លួន ព្រោះហេតុនេះ ញោមទើបរងទុក្ខទោម្នេញ ដល់ថ្នាក់សោយមិនបានផ្ទំមិនលក់ សោយអារម្មណ៍ហាក់នឹងថា​កំពុងតែស្ថិតនៅកណ្តាលភ្នក់ភ្លើងគ្រប់ពេលវេលា រាល់ពេលដែលបានឃើញមុខកូន ឬ បានឮសម្លេងកូន ញោម​ស្រៀវបេះដូងខ្ញាកហាក់ដូចជាត្រូវលំពែងចាក់ទម្លុះ ជួនកាលញោមចង់នឹងគេចវេះទៅឲ្យឆ្ងាយ ដើម្បី​កុំឲ្យឃើញមុខកូនឬបានឮសម្លេងកូន ប៉ុន្តែញោមក៏មិនអាចធ្វើបែបនោះបាន ព្រោះសេចក្តីស្រឡាញ់កូន សូម​ព្រះគុណម្ចាស់ជួយប្រោសញោមផង" 

ព្រះថេរៈជញ្ជឹងគិតយូរបង្គួរហើយក៏ថ្វាយព្រះពរតបថា "មហាបពិត្រ ! រឿងរ៉ាវរបស់ព្រះអង្គពិតជាគួរឲ្យអាណិត​យល់ចិត្តណាស់ ទោះជារឿងពិបាកនឹងដោះស្រាយក៏ដោយ ប៉ុន្តែសម្រាប់អាត្មាភាព​មិនមែនជារឿងហួស​វិស័យ​ទេ ព្រោះ​អាត្មាភាព​ក៏ធ្លាប់ជួបប្រទះសេចក្តីទុក្ខបែបនេះមកហើយ នៅពេលដំបូង អាត្មាភាពក៏ទទួលរង​សេចក្តី​ទុក្ខយ៉ាងខ្លាំងដែរ ប៉ុន្តែនៅពេលក្រោយមក លុះបាននាំខ្លួនមកឧបសម្បទាក្នុងព្រះពុទ្ធសាសនា បានស្តាប់​ព្រះ​ធម្មទេសនារបស់ព្រះបរមសាស្តាហើយក៏អាចបន្ធូរបន្ថយសេចក្តីទុក្ខបាន" 

បន្ទាប់ពីនោះ ព្រះថេរៈបានតំណាលរឿងរ៉ាវរបស់ខ្លួនកាលពីសម័យធ្វើជាចោរ ប្លន់សម្លាប់ប្រជាជនដែលគ្មាន​កំហុសក្នុងព្រៃភាគខាងជើងនៃដែនកោសលថ្វាយឲ្យព្រះបាទអជាតសត្រូវស្តាប់យ៉ាងលម្អិតហើយថ្វាយព្រះពរថា "មហាបពិត្រ ! បាបកម្មដែលអាត្មាភាពបានធ្វើនៅគ្រានោះ ចាំលងបន្លាចចិត្តវិញ្ញាណរបស់អាត្មាភាព​ជានិច្ច រាល់ពេលដែលចិត្តឈានចូលកាន់សេចក្តីស្ងប់ រូបភាពសាហាវឃោរឃៅផ្សេង ៗក៏ប្រាកដឡើងមក​ក្នុងលំនឹក ជួនកាល ខណៈដែលកំពុងសិងលក់ ក៏យល់សប្តិឃើញប្រជាជនគ្រប់ភេទគ្រប់វ័យជាច្រើនដែល​អាត្មាភាពធ្លាប់កាប់ប្រហារដោយដៃរបស់ខ្លួនឯងកាន់ដាវលំពែងរត់ដេញតាមកាប់ប្រហារអាត្មាភាព ធ្វើឲ្យភ្ញាក់​ព្រើតឡើងដោយញ័រចំប្រប់ និងជោកជាំដោយញើស បន្ទាប់ពីនោះ ក៏សិងមិនលក់ទៀតទេ ទោះបីបើក្នុងរយៈ​កាលដំបូងដែលនាំខ្លួនមកកាន់ម្លប់ដ៏ត្រជាក់របស់ព្រះធម្មវិន័យក៏ដោយ សេចក្តីទុក្ខ​ទោម្នេញនោះក៏នៅជាប់តាមយាយីជារឿយ ៗ លុះបានស្តាប់ព្រះពុទ្ធោវាទដែលព្រះភទ្ទិយត្ថេរៈជាព្រះ​ឧបសម្បទាចារ្យរៀបរាប់ឲ្យស្តាប់ហើយទើបចាប់បន្ធូរបន្ថយកាត់រំលស់បាន" 

"សូមព្រះគុណម្ចាស់មេត្តាបង្ហាត់បង្ហាញពុទ្ធោវាទនោះដល់ញោមផងចុះ ជួនកាលអាចធ្វើឲ្យញោម​កាត់បន្ថយសេចក្តីទុក្ខសន្ធំនៅពេលនេះបានខ្លះ" 

"មហាបពិត្រ ! នៅរាត្រីថ្ងៃមួយ ខណៈដែលអាត្មាភាពកំពុងសិងល្មើបន្លឺសម្លេងដោយយល់សប្តិអាក្រក់នោះ ព្រះភទ្ទិយត្ថេរាចារ្យគាប់ជួនបានឮសម្លេងនោះហើយបានហៅអាត្មាភាពទៅសាកសួរ អាត្មាភាពក៏បាន​តំណាល​រឿងយល់សប្តិអាក្រក់នោះយ៉ាងល្អិតប្រគេនព្រះឧបសម្បទាចារ្យ លោកគ្រូស្តាប់ចប់ហើយក៏មាន​ថេរដីកាឡើងថា លោកកំពុងតែសោយវិបាកទុក្ខ ឬ ទុក្ខដែលកើតមកពីផលនៃបាបកម្មរបស់ខ្លួនឯង និយាយ​ម្យ៉ាងទៀតថា ពេលនេះ លោកកំពុងតែធ្លាក់នរក ព្រោះចិត្តរបស់លោកកំពុងត្រូវភ្លើងទុក្ខឆាបឆេះរោលរាល ប្រសិនបើលោកមិនគិតរិះរកផ្លូវដោះស្រាយទេ នឹងនាំឲ្យកើតអន្តរាយដល់ព្រហ្មចារ្យ ហើយលោកគ្រូក៏ណែ​នាំវិធីដោះស្រាយថា ការដែលលោកធ្វើខុសហើយស្មារលាទោសទទួលស្គាល់កំហុសនិងបានសោយ​សេចក្តីទុក្ខផ្លូវចិត្តនេះចាត់ជាជំហានដំបូងក្នុងការរម្ងាប់សេចក្តីទុក្ខ ពីព្រោះមនុស្សដែលធ្វើខុសហើយ​សារភាពកំហុសគឺជាមនុស្សដែលកំពុងបិទទ្វារនៃកំហុសទុកនៅខាងក្រោយ ហើយឈានដើរទៅ​កាន់ផ្លូវ​ត្រឹមត្រូវតទៅ ជឿថា លោកនឹងមិនធ្វើខុសទៀតទាំងនឹងមិនត្រូវរងទុក្ខបន្តទៀតដែរ ចំណែកឯមនុស្សដែលធ្វើខុសហើយមិនព្រមទទួលកំហុស គឺជាមនុស្សដែលមិនទាន់បិទទ្វារនៃកំហុស នៅចំហទ្វារទទួលកំហុសដដែល និងឈានដើរទៅតាមផ្លូវខុសតទៅ មានវាសនាបានទទួល​សេចក្តីទុក្​ខទោម្នេញព្រោះកំហុសរបស់ខ្លួនតទៅទៀតដោយមិនចេះចប់ ហេតុនោះ គួរមានមោទនកភាពថា លោក​បានឈានដើរមកតាមផ្លូវដែលត្រឹមត្រូវហើយ លំនឹកនេះនឹងធ្វើឲ្យលោកសប្បាយចិត្តឡើង​ជា​លើកដំបូង" ។

Views: 112

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service