ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"ត្រង់ប្រការនេះខ្ញុំកណាយល់បាន" សុរមេធនិយាយឡើង "ប៉ុន្តែនៅមិនទាន់យល់ត្រង់ប្រការថា ចំណង់ចង់ឲ្យ​នៅនេះប្រកប្រកើតបានទុក្ខដូចម្តេច"

"យើងចង់ឲ្យរបស់ណាមក ប៉ុន្តែរបស់នោះមិនមក យើងក៏ខកបំណងរងទុក្ខ យ៉ាងណា យើងចង់ឲ្យរបស់ណា​នៅ ប៉ុន្តែរបស់នោះមិននៅជាមួយយើង យើងក៏ខកបំណងរងទុក្ខ យ៉ាងនោះឯង ចំណង់ចង់ឲ្យនៅបង្កបង្កើតទុក្ខក៏ ព្រោះថារបស់ទាំងឡាយមិនអាចនៅជាមួយយើងបានរហូតទេ ព្រោះថារបស់ទាំងពួងកើតឡើងហើយតែង​រលត់ទៅវិញតាមសភាពរបស់វា មកហើយត្រូវតែទៅវិញ ទ្រព្យសម្បត្តិដែលយើងមាន ទោះបីយើងហួងហែង ប្រុងប្រយ័ត្នយ៉ាងណា ក៏ត្រូវតែបាត់បង់លង់កញ្ជើទៅទាល់តែបាន ព្រោះវិបត្តិភ័យផ្សេង ៗ ដូចជា អគ្គីភ័យ ឧទកភ័យ រាជភ័យ ចោរភ័យជាដើម បុគ្គលដែលយើងស្រឡាញ់ក៏ចាកចោលយើងទៅ ឬ រត់ចោលយើងទៅ ដោយហោចទៅ សូម្បីតែសម្បត្តិដែលជិតស្និទ្ធនឹងយើង គឺ កាយសង្ខាររបស់យើងនេះ ក៏នៅត្រូវព្រាត់ប្រាស់​និរាសចាក​ចោល​យើងទៅ ដូចជា យុវវ័យបាត់បង់ទៅ ជរាវ័យក៏ចូលមកជំនួស សក់ខ្មៅក្រិបបាត់បង់ទៅ សក់ស​ស្កូវចូលមកជំនួស ស្បែកដែលតឹងហាប់ប៉ផេរបាត់បង់ទៅ ស្បែកយុរយារស៊ើមគម្រើមក៏ចូលមកជំនួស ក្រសែ​ភ្នែកដែលភ្លឺច្បាស់ស្រឡះបាត់បង់ទៅ ក្រសែភ្នែកស្រវាំងស្រពិលក៏ចូលមកជំនួស ធ្មេញរដករដោះ​រង្គោះ​រង្គើ​ម្តង​មួយ ៗលុះត្រាតែអស់រលីងពីមាត់ជាដើម របស់ទាំងពួងទោះជាវត្ថុ ឬ នាមធម៌ តែងមានកិរិយា​រលស់​រលាយ​​ទៅជាធម្មតា បុគ្គលណាប្រកាន់ខ្ជាប់ដោយឧបាទាន និងចង់ឲ្យនៅដោយភវតណ្ហា បុគ្គល​នោះ​តែង​ប្រថុយ​​ប្រថាននឹង​ការខកបំណងរងទុក្ខ តើលោកល្មមយល់ហើយឬនៅ?"

"យល់ហើយ ទានម្ចាស់ !​ ទានម្ចាស់អធិប្បាយរំគាយសេចក្តីបានច្បាស់លាស់ ប្រកបដោយសេចក្តីឧបមា​ឧបមេយ្យគួរឲ្យចង់ស្តាប់ណាស់ ខ្ញុំកណាចង់ដឹងអត្ថន័យរបស់វិភវតណ្ហា ឬ ចំណង់ចង់ឲ្យទៅតទៅទៀត សូម​និមន្ត​ទានម្ចាស់អធិប្បាយរំគាយសេចក្តីឲ្យខ្ញុំកណាស្តាប់ផង"

"សុរមេធ ! ប្រសិនបើលោកយល់តណ្ហា ២ ប្រការដំបូងច្បាស់ហើយ ក៏ងាយនឹងយល់តណ្ហាប្រការចុង​ក្រោយ​ណាស់ សេចក្តីទុក្ខប្រការដំបូងកើតចេញពីយើងចង់ឲ្យមក ប៉ុន្តែវាមិនមក សេចក្តីទុក្ខប្រការទីពីរកើតចេញពី​យើងចង់ឲ្យនៅ ប៉ុន្តែវាមិននៅ សេចក្តីទុក្ខប្រការទីបីកើតចេញពីយើងចង់ឲ្យទៅ ប៉ុន្តែវាមិនព្រមទៅ ក្នុងជីវិត​របស់​មនុស្សទាំងពួងតែងមានពេលខ្លះត្រូវស៊ូទ្រាំរស់នៅជាមួយនឹងវត្ថុ បុគ្គល ឬ ភាវៈណានីមួយដែល​មិនគួរ​ជាទីប្រាថ្នា មិនគួរឲ្យពេញចិត្ត ប៉ុន្តែនឹងគេចវេះទៅណាក៏មិនបាន ចាំបាច់ត្រូវបង្ខំចិត្តនៅដោយ​សេចក្តីទុក្ខ ទោម្នេញ សូម្បីតែលោកក៏ធ្លាប់រងសេចក្តីឈឺចាប់ពីរោគាព្យាធិប្រការខ្លះ និងចង់ឲ្យវាជាស្រឡះទៅ ប៉ុន្តែវា​ក៏មិនព្រមជា ត្រូវទ្រាំឈឺចាប់នៅជាមួយដោយសេចក្តីលំបាក នេះឯងហៅថា ទុក្ខកើតចេញពី​ចំណង់​ចង់​ឲ្យ​ទៅ"  

Views: 108

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service