ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

មុនពេលដែលវីរសីហៈសួរសន្ធាប់ម្តងទៀតជាវិធីផ្ទញ់ផ្ទាល់ ព្រះថេរៈក៏ជែងមានថេរដីកាបានមុនថា

"លោកវីរសីហៈ ! ជាដំបូង លោកត្រូវយល់គោលធម៌របស់យើងសិន ទង្វើដែលប្រកបដោយចេតនា យើងចាត់ថាកម្មដែលមានផលក្នុងរយៈយូរ កម្មខ្លះឲ្យផលឆ្លងភពឆ្លងជាតិ ប៉ុន្តែកម្មខ្លះឲ្យផលទាន់ហន់ក្នុងបច្ចុប្បន្ន ហើយក៏អស់កម្លាំងទៅក្នុងបច្ចុប្បន្ន ស្រេចតែកម្មធ្ងន់ឬស្រាល ស្រេចតែចេតនារបស់អ្នកធ្វើ ទង្វើដែលមិនប្រកបដោយចេតនា យើងមិនហៅថាកម្មទេ ប៉ុន្តែហៅថា កិរិយា កិរិយាក៏មានផលដែរ ផលរបស់កិរិយា ហៅថា បដិកិរិយា កិរិយាគ្រប់យ៉ាងតែងមានបដិកិរិយាជាដរាប បដិកិរិយាខ្លាំងឬខ្សោយស្រេចតែកម្លាំងរបស់កិរិយា ប្រៀបដូចជាបុរសវាយស្គរ បើវាយខ្លាំង សម្លេងស្គរក៏ឮខ្លាំង បើវាយខ្សោយ សម្លេងស្គរក៏ឮខ្សោយ ការដើរទៅ ជាន់សត្វស្លាប់ដោយអចេតនាចាត់ត្រឹមតែជាកិរិយា មិនចាត់ជាកម្មទេ អាការដែលសត្វស្លាប់ចាត់ជាបដិកិរិយា អាការដែលបុគ្គលអ្នកជាន់សត្វឲ្យស្លាប់ហើយកើតវិប្បដិសារអាណិតនិងសោកស្តាយ ចាត់ជាបដិកិរិយាបណ្តោះអាសន្នប៉ុណ្ណោះ ទោះបីអជីវវត្ថុក៏អាចធ្វើកិរិយានិងមានបដិកិរិយាបានដែរ ដូចជា ដើមឈើរលំសង្កត់មនុស្ស ចាត់ជាកិរិយា មនុស្សស្លាប់ចាត់ជាបដិកិរិយា ភ្លើងឆេះចាត់ជាកិរិយា អាការដែលផ្ទះត្រូវភ្លើងឆេះខ្ទេចខ្ទីអស់ចាត់ជាបដិកិរិយា ប៉ុន្តែទង្វើរបស់ដើមឈើនិងភ្លើងមិនមែនកម្មទេ បើការដែលភ្លើងឆេះចាត់ជាកម្ម ភ្លើងមុខជានឹងទទួលផលកម្ម ធ្លាក់នរក ឬត្រូវទទួលផលឆ្លងភពឆ្លងជាតិតទៅ ចំណុចនេះមិនអាចប្រព្រឹត្តទៅបានទេ សូមឲ្យលោកយល់ទៅតាមនេះផង"

នៅពេលបានស្តាប់ពាក្យអធិប្បាយរបស់ព្រះថេរៈចប់ហើយ វីរសីហៈក៏ញញឹមយ៉ាងមានចង្វាក់ល្មមនឹងយកឈ្នះព្រះថេរៈបានហើយសួរឡើងថា

"លោករេវត្តៈ !  ខ្ញុំកូរណាចង់សួរលោកថា កិរិយា ប្រែថាដូចម្តេច? "

"តាមរូបសព្ទប្រែថា ការធ្វើ"ព្រះថេរៈឆ្លើយ

"ចុះកម្ម ប្រែថាដូចម្តេចដែរ?" វីរសីហៈសួរយ៉ាងឆាប់រហ័ស

"ប្រែថា ការធ្វើ "

"បើអញ្ចឹង កិរិយាកម្ម គឺ ការធ្វើដូចគ្នាហ្នឹងឯង កាលបើកិរិយានិងកម្មជាសទិសសព្ទ បដិកិរិយាវិបាកកម្ម  ក៏ជាសទិសន័យហ្នឹងឯង មែនទេ?" វីរសីហៈនិយាយសង្កត់ប្រយោគចុងក្រោយយ៉ាងសំណំសំនួន ធ្វើឲ្យនិគ្រន្ថបរិស័ទមើលទៅមានអាការស្រស់ស្រាយឡើង ។

"ដោយព្យញ្ជនៈ កិរិយានិងកម្មជាសព្ទមានន័យដូចគ្នា បដិកិរិយា និង វិបាកកម្មក៏ដូចគ្នាដែរ ប៉ុន្តែដោយអត្ថ កិរិយានិងកម្មផ្សេងគ្នា កម្ម សំដៅដល់ ការធ្វើរបស់បុគ្គលអ្នកមានសតិគ្រប់គ្រាន់ប្រកបដោយចេតនា ឬ សេចក្តីតាំងចិត្ត ចំណែកឯ កិរិយា សំដៅដល់ អាការចលនារបស់មនុស្ស សត្វ ឬសូម្បីអជីវវត្ថុ បដិកិរិយា គឺជាផលសងឡងបណ្តោះអាសន្នដែលកើតចេញពីកិរិយានោះ ៗ ចំណែកខាងវិបាកឬផលកម្ម គឺជាផលសងដែលអ្នកធ្វើកម្មនឹងបានទទួលយូរឬឆាប់ស្រេចតែកម្លាំងរបស់កម្ម"

"លោករេវត្តៈ ! "វីរសីហៈនិយាយដោយចង្វាក់សម្លេងឡកឡឺយ "ទោះបីលោកខំអធិប្បាយវិលវល់ទៅមក យ៉ាងណា ក៏មិនអាចធ្វើឲ្យខ្ញុំកូរណានិងប្រជាជនអ្នកស្តាប់យល់ឃ្វាងទៅបានជាដាច់ខាត ទោះបីលោកប្រើសព្ទសំនួនយ៉ាងណា ខ្ញុំកូរណានៅតែយល់ថា កម្មនិងកិរិយាជារឿងតែមួយនិងមានផលដូចគ្នាហ្នឹងឯង សេចក្តីឧបមារឿងស្គររបស់លោកហ្នឹងឯងជួយគាំទ្រអំណះអំណាងរបស់ខ្ញុំកូរណា ព្រោះថាតាមសភាពពិតនោះ ធម្មតា ស្គរតែងឮនៅពេលមានមនុស្សវាយ ទោះមានចេតនាឬគ្មានចេតនាក៏ដោយ ស្គរក៏ឮដែរ កាលបើដូច្នេះ តើលោកនិយាយបានយ៉ាងដូចម្តេចថា កិរិយា ឬ ការធ្វើដែលគ្មានចេតនាឥតផល?"

"ខ្ញុំកូរណាមិនបាននិយាយថា កិរិយាឥតផលទេ" ព្រះរេវត្តត្ថេរនិយាយជ្រែកឡើងភ្លាមដោយសម្លេងរាងដូចជាឮ "មានដែរ ប៉ុន្តែជាផលបណ្តោះអាសន្ន មិនបានអន្ទោលជាប់តាមទៅឲ្យផលឆ្លងភពឆ្លងជាតិដូចយ៉ាងផលកម្មទេ"

វីរសីហៈញញឹមយ៉ាងពេញចិត្តដែលអាចធ្វើឲ្យគូតស៊ូកើតទោសៈឡើងបាន គេដឹងច្បាស់ថា ក្នុងការតស៊ូគ្រប់យ៉ា់ង ជាពិសេស ការតស៊ូផ្នែកហេតុផលនិងសម្តីថ្វីមាត់ អ្នកដែលត្រូវទោសៈគ្របសង្កត់ហើយ តែងបាត់បង់ហេតុផលទៅនិងមានផ្លូវនឹងចាលចាញ់គូតស៊ូបានដោយងាយ 

"ណ្ហើយចុះ លោករេវត្តៈអ្នកមានអាយុ ! "វីរសីហៈនិយាយយ៉ាងត្រជាក់ចិត្ត "សរុបសេចក្តីថា លោកព្រមទទួលស្គាល់ថា កម្មនិងកិរិយាមានផលដូចគ្នា ទោះបីយើងជជែកគ្នាយ៉ាងវែងអន្លាយយ៉ាងណា ទីបំផុតក៏បញ្ចប់ទៅតាមអំណះអំណាងដើមរបស់ខ្ញុំកូរណាហ្នឹងឯង គឺ ការធ្វើគ្រប់យ៉ាងទោះមានចេតនាឬគ្មានចេតនាក៏ដោយ ក៏ចាត់ជាកម្មនិងត្រូវមានផលទាំងអស់ តើលោកមានអ្វីអះអាងបន្ថែមទៀតទេ? បើមិនមានទេ ខ្ញុំកូរណាចាត់ទុកថា លោកមិនអាចឆ្លើយដោះស្រាយសំណួរចោទសួររបស់ខ្ញុំកូរណាបាន ហើយខ្ញុំកូរណានឹងសូមពិន្ទុពីលោកជាប្រធាន" វីរសីហៈនិយាយហើយក៏បែរទៅញញឹមពព្រាយដាក់បក្សពួករបស់ខ្លួនដោយមោទនភាព ។

 

Views: 673

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

There are no birthdays today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service