ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

២៣.ដំណោះស្រាយដោយអាវុធ(1)

ពាក្យប្រកាសយ៉ាងដាច់ខាតរបស់បរិវារចោរម្នាក់នោះធ្វើឲ្យព្រះថេរៈនិងចោរក្រឡាស់ចិត្តទាំងពីរនាក់សម្លឹងមើល គេដោយអាការចម្លែក នៅខណៈដែលម្នាក់ ៗ កំពុងតែភីងភាំងស្រឡាំងកាំងនោះ ចោរម្នាក់ចុងក្រោយក៏​ប្រកាស​ឡើង​ថា "បពិត្រប្រមុខ ! ខ្ញុំសូមដើរតាមផ្លូវខុសទៅជាមួយនឹងសីហៈដែរ ព្រោះខ្ញុំបានពិចារណាហើយ​ពិចារណា​ទៀត​មើលឃើញថា ការវិលត្រឡប់ទៅដើរតាមផ្លូវត្រូវវិញនឹងធ្វើឲ្យខ្ញុំជួបហាយនភាពយ៉ាងឆាប់រហ័ស ប៉ុន្តែបើ​ដើរ​តាមផ្លូវខុស​តទៅទៀត យើងអាចនឹងមានសុវត្ថិភាពជាងដរាបណាយើងមិនត្រូវបានរាជបុរសចាប់បាន" 

បានសេចក្តីថា ឥឡូវនេះ ចោរទាំង ៤ នាក់ បានបាក់បែកចែកជា ២ ក្រុម គឺ មេចោរ និង កូនចោរម្នាក់ទៀតដែល​បានក្រឡាស់ចិត្តបោះបង់អាជីពចោរទៅដើរតាមផ្លូវត្រូវ ប៉ុន្តែចោរ ឈ្មោះ សីហៈ និង មិត្រម្នាក់ទៀតមិនព្រម​ក្រឡាស់ចិត្តទេ ហេតុការណ៍បែកបាក់លើកនេះធ្វើឲ្យបរិយាកាសកាន់តែតានតឹងឡើង ចោរទាំង ២ ក្រុម ប្រឈម​មុខដាក់គ្នា សម្លឹងមើលមុខគ្នាដោយកាយវិការដែលមិនអាចអធិប្បាយបាន ។

"ឯងសម្រេចចិត្តល្អហើយឬ?" មេចោរសួរឡើងដោយសម្លេងរាបទាបជាធម្មតា

"សម្រេចចិត្តល្អហើយ" សីហៈឆ្លើយដោយសម្លេងតឹងក

"ចុះបាលកៈ?" ប្រមុខចោរងាកទៅសួរចោរម្នាក់ទៀត

"សេចក្តីសម្រេចចិត្តរបស់ខ្ញុំមិនប្រែប្រួលទេ" បាលកៈឆ្លើយ

"ណ្ហើយចុះ ! "ប្រមុខចោរនិយាយឡើងទាំងដកដង្ហើមធំ "ចាត់ជាលើកដំបូងដែលយើងត្រូវបែកគ្នា បន្ទាប់ពី​យើងធ្វើការជាមួយគ្នាអស់ពេលជាងដប់ឆ្នាំ អញសោកស្តាយចំពោះហេតុការណ៍ដ៏ក្រៀមក្រំនេះ ប៉ុន្តែវាជា​សេចក្តីចាំបាច់ សូមឲ្យឯងទាំងពីរដើរទៅតាមផ្លូវរបស់ឯងចុះ ចំណែកអញនិងបិង្គលៈក៏ដើរទៅតាមផ្លូវរបស់​យើងតទៅ សូមឲ្យយើងបែកផ្លូវគ្នាចាប់ពីពេលនេះតទៅ"

គ្រាន់តែប្រមុខចោរដែលក្រឡាស់ចិត្តនិយាយចប់ភ្លាម ហេតុការណ៍ដែលនឹកស្មានមិនដល់ក៏កើតឡើង​ក្នុងមួយ​ពព្រិចភ្នែក សីហៈបានស្ទុះឡើងឈរហូតដាវចេញពីស្រោមយ៉ាងរហ័ស យកចុងដាវភ្ជង់ក​របស់​ប្រមុខ​ចោរ នៅពេលដំណាលគ្នានោះ បាលកៈក៏ហូតដាវរបស់ខ្លួនភ្ជង់គល់ករបស់បិង្គលៈដែរ

"លោកប្រមុខ ! " សីហៈខាំធ្មេញនិយាយបែបគំរាម "យើងមិនអាចបែកផ្លូវគ្នាបានទេ ហើយយើងក៏គ្មាន​ថ្ងៃ​ណាញែកផ្លូវគ្នាជាដាច់ខាត បើញែកផ្លូវគ្នា មានន័យថា បើមិនអញឬឯងត្រូវតែស្លាប់ ! "

ព្រះថេរៈសម្លឹងមើលហេតុការណ៍ចំពោះមុខដោយអាការស្លុតរន្ធត់ ព្រោះមិននឹកស្មានថា ហេតុការណ៍ផ្លាស់ប្តូរ​ទៅក្នុងស្ថានភាពបែបនេះទេ ប្រមុខចោរអង្គុយស្ងៀមស្រតឹក សម្លឹងមើលបរិវារទុយ៌សរបស់ខ្លួនដោយ​កែវ​ភ្នែក​ក្រឡែតក្រឡង់គួរឲ្យខ្លាចរន្ធត់​ ធ្វើមាត់ខ្ជិបខ្ជឹបរហូតដល់ពុកចង្កាបក់ផាត់មួយស្របក់ ហើយទើប​និយាយឡើងថា "កុំលេងផ្តេសផ្តាស់បែបនេះណៈសីហៈ ក្នុងឋានៈជាប្រមុខ អញបញ្ជាឲ្យឯងស៊កដាវ​ចូល​ក្នុង​ស្រោមវិញឥឡូវនេះភ្លាម"

Views: 132

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service