ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

"មហាបពិត្រ ! នរណាយល់យ៉ាងណា សេចក្តីពិតតាមធម្មជាតិក៏មាននៅយ៉ាងនោះ សេចក្តីយល់ឃើញថា ខ្លួនយើងក្នុងអតីតៈនិងខ្លួនយើងក្នុងបច្ចុប្បន្នមិនមែនជាមនុស្សតែមួយនេះអាចជួយបន្ទោបង់សេចក្តីទុក្ខបាន ព្រះឧបសម្បទាចារ្យរបស់អាត្មាភាពបង្រៀនថា បើខ្លួនយើងក្នុងអតីតៈនិងខ្លួនយើងក្នុងបច្ចុប្បន្នមិនមែនជាមនុស្ស​តែមួយ បាបកម្មដែលបានធ្វើក្នុងអតីតៈក៏មិនមែនជាខ្លួនយើងក្នុងខណៈនេះទេ ជាកម្មដែលអតីតៈ​របស់យើង​ធ្លាប់បានធ្វើ ពេលនេះយើងជាមនុស្សថ្មីហើយទាំងផ្លូវកាយនិងផ្លូវចិត្ត  ជាពិសេស ចិត្តរបស់យើងក្នុងខណៈនេះ​ជាចិត្តដួងថ្មី ប្រកបដោយសេចក្តីយល់ដឹងពិត ប្រកបដោយហិរិឱត្តប្បៈ មិនមែនជាចិត្តងងឹតឃោរឃៅដូច​ចិត្ត​អតីតៈ​កន្លងទៅហើយនោះទេ កាលបើយល់ដឹងតាមសភាពពិតយ៉ាងនេះ នៅពេលចិត្តទទួលធម្មារម្មណ៍ចាស់ ៗដែលគួរឲ្យសោកសង្រេងកើតឡើង ទុក្ខវេទនាក៏មិនកើត ទោះបីកើតឡើងក៏មិនខ្លាំងក្លា បើទុក្ខវេទនា​មិនកើត  វិភវតណ្ហា គឺ ចំណង់ចង់គេចទៅឲ្យផុតចាកអនិដ្ឋារម្មណ៍នោះ ក៏នឹងមិនកើតឡើង ទោះបីកើតឡើង ក៏មាន​កម្លាំង​ខ្សោយ មិនធ្វើឲ្យកើតសេចក្តីទុក្ខច្រើនពេកទេ នៅពេលបានស្តាប់ពាក្យប្ររៀនរបស់ព្រះ​ឧបសម្បទាចារ្យយ៉ាងនេះហើយ អាត្មាភាពក៏ព្យាយាមពិចារណារហូតយល់ឃើញពិតតាមលោក កាលបើ​ឃើញ​ពិតតាមលោកគ្រូហើយ ក៏លែងប្រកាន់ខ្ជាប់អតីតៈ ឈប់កង្វល់ខ្វល់ព្រួយដល់អនាគត ព្យាយាមរក្សា​សេចក្តីស្ងប់សុខក្នុងបច្ចុប្បន្នប៉ុណ្ណោះ ធ្វើឲ្យមានសេចក្តីសុខសាន្តជារៀងរហូតមក" ។

ព្រះបាទអជាតសត្រូវទ្រង់ស្ងៀមស្រមឹមអស់ពេលជាយូរ ហើយបានត្រាស់ឡើងនៅទីបំផុតថា

"ញោមគិតថា សេចក្តីពិតប្រការទីបីដែលថា ខ្លួនយើងក្នុងអតីតៈនិងបច្ចុប្បន្នមិនមែនជាមនុស្សតែមួយនេះ ចាត់ជាគោលការណ៍សំខាន់បំផុតសម្រាប់រំដោះសេចក្តីទុក្ខ ព្រោះបើនៅតែយល់ថា ខ្លួនយើងកាលពីមុន​និង​ឥឡូវនេះជាមនុស្សតែមួយ ក៏ធ្វើឲ្យយល់ថា កំហុសដែលខ្លួនយើងក្នុងអតីតៈបានធ្វើក៏ក្លាយជាកំហុសដែលខ្លួន​យើងក្នុងបច្ចុប្បន្នធ្វើទៀត បើយល់យ៉ាងនេះ ខ្លួនយើងក្នុងបច្ចុប្បន្នក៏នៅតែមានកំហុសដដែល នៅមិនទាន់ជា​មនុស្សបរិសុទ្ធទេទាំងនឹងគ្មានផ្លូវណាក្លាយជាមនុស្សបរិសុទ្ធបានទេ ដរាបណានៅជាមនុស្សដដែល ញោម​យល់​ឃើញយ៉ាងនេះមិនដឹងថា ត្រឹមត្រូវឬអត់ទេ"

"ត្រឹមត្រូវហើយ មហាបពិត្រ ! តាមសេចក្តីពិត ទោះបីក្នុងអតីតៈ ខ្លួនយើងធ្លាប់ធ្វើបាបកម្មទុកច្រើនប៉ុន​ណាក៏​ដោយ ខ្លួនយើងក្នុងខណៈនេះមិនបានមានចំណែកខុសឆ្គងទៅជាមួយទេ ប្រសិនបើខ្លួនយើងក្នុងខណៈនេះ​ទទួលស្គាល់កំហុសហើយបិទទ្វារនៃកំហុសនោះចោល ក្រឡាស់ចិត្តជាថ្មីបាន យើងក៏ក្លាយជា​មនុស្សថ្មី​ទាំង​ស្រុង " 

"ញោមយល់ស្របជាមួយនឹងព្រះគុណម្ចាស់ ប៉ុន្តែនៅតែមានសេចក្តីសង្ស័យថា បើខ្លួនយើងខណៈ​នេះ​បរិសុទ្ធហើយ ចុះហេតុអ្វីក៏យើងនៅតែទទួលរងសេចក្តីទុក្ខទោម្នេញ? " 

"ព្រោះហេតុ ២ ប្រការ មហាបពិត្រ ! ប្រការទីមួយ ព្រោះព្រះអង្គនៅប្រដកជំនឿជឿកាន់ដើមមិនទាន់បាន នៅតែយល់ថា ខ្លួនយើងក្នុងអតីតៈនិងខ្លួនយើងក្នុងខណៈនេះជាមនុស្សតែមួយ ប្រសិនបើមហាបពិត្រដក​ឧបាទាននេះបានមែន ក៏អាចហាមឃាត់សេចក្តីទុក្ខបានទាំងស្រុងដូចយ៉ាងព្រះអរហន្តខីណាស្រព​ទាំង​ឡាយ"  ។

 

Views: 117

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

There are no birthdays today

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service