ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

លុះឃើញសុរមេធនៅអង្គុយរិះគិតដោយអាការស្ងប់ស្ងៀម ព្រះថេរៈទើបមានថេរដីកាតទៅទៀតថា 

"ម្នាលសុរមេធ ! តណ្ហាធ្វើឲ្យមនុស្សមិនស្កប់ចិត្តក្នុងអ្វីដែលខ្លួនមាន កាលបើគ្មានសម្កប់ចិត្ត ក៏គ្មានសន្តិសុខ អ្នកសូមទានអង្គុយនៅផ្លូវត្រឡែងកែង មានសម្លៀកបំពាក់ត្រដេចត្រដាច មានត្រឡោកមួយជាសម្បត្តិ គេសូម​ទានទាំងគិតស្រមើស្រមៃថា បើថ្ងៃណាមួយ យើងមានគោមួយនឹម មានស្រែមួយអម្ពក យើងប្រាកដជានឹងមាន​សេចក្តីសុខ​​ណាស់ ចំណេរកាលតមក គេបានប្រមែប្រមូលរួបរួមលុយកាក់ដែលបានមកពីការសូមទាន យក​ទៅទិញស្រែបានមួយអម្ពក គោបានមួយនឹមសមដូចបំណង គេគិតស្រមើស្រមៃទៀតថា ប្រសិនបើយើង​មាន​ស្រែ​ច្រើន​ជាងនេះបីដង មានគោមួយរយក្បាល យើងមុខជានឹងមានសេចក្តីសុខណាស់ នៅពេលក្រោយមក ដោយបម្រឹងប្រឹងប្រែងប្រដិតប្រជី គេក៏អាចមានស្រែកើនឡើងបីដង មានគោមួយរយក្បាល មានកម្មករជួយ​ធ្វើស្រែប្រាំនាក់ នៅខណៈដែលដើរពិនិត្យមើលស្រែ គេក៏ស្រមើស្រមៃទៀតថា បើមានស្រែកើនឡើងដប់ដង មានគោប្រាំរយក្បាល មានកម្មករបរិវារមួយរយនាក់ មានគេហដ្ឋានខ្នងធំជាលំនៅអាស្រ័យ យើងមុខជានឹង​មាន​សេចក្តីសុខណាស់ ចំណេរកាលតមក គេក៏អាចមានអ្វី ៗគ្រប់យ៉ាងតាមដែលប៉ងប្រាថ្នា ប៉ុន្តែជួសនឹងមាន​សេចក្តីសុខ គេត្រឡប់ជាគិតថា ប្រសិនបើយើងបានជាមហាសេដ្ឋី មានទ្រព្យប៉ែតសិបកោដិ មានកម្មករបរិវារ​រាប់ពាន់ មានប្រាសាទបីខ្នងសម្រាប់រស់នៅក្នុងរដូវទាំងបី គឺ ហេមន្តរដូវ គិម្ហរដូវ និង វស្សានរដូវ យើងប្រាកដ​ជា​នឹងមានសេចក្តីសុខ ប្រសិនបើគេមិនស្លាប់មុនទេនិងអាចជាមហាសេដ្ឋី មានទ្រព្យសម្បត្តិគ្រប់យ៉ាង​តាម​ដែល​​ប៉ងប្រាថ្នាមែន គេក៏គ្មានសេចក្តីសុខដែរ នៅពេលបានជាព្រះរាជាគ្រប់គ្រងផែនដីហើយ ក៏នៅតែ​ស្រមើស្រមៃតទៅ ត្រដរស្វះស្វែងដើម្បីបានជាមហារាជាគ្រប់គ្រងដែនដីដទៃទៀត កាលបើបានជាមហារាជា​ហើយ ក៏ប៉ងប្រាថ្នាជាព្រះចៅចក្រពត្តិគ្រប់គ្រងមហាប្រឋពីតទៅទៀតរកទីបំផុតគ្មាន ធម្មជាតិរបស់មនុស្ស​ដែលធ្លាក់ខ្លួនជាអាយ៉ងរបស់តណ្ហា តែងមានសភាពបែបនេះឯង មនុស្សទាំងពួងរស់នៅក្នុងលក្ខណៈគ្រវែង​ចោលសេចក្តីសុខហោះទៅខាងមុខ ហើយក៏រត់ដេញតាមពីក្រោយ គ្រាន់តែតាមទៅដល់ ជួសនឹងចាប់យក​សេចក្តីសុខនោះ ហើយឈប់​រត់ដេញតាមសេចក្តីសុខ ត្រឡប់ជាគ្រវែងចោលសេចក្តីសុខ​ហោះទៅខាងមុខ​ហើយក៏រត់ដេញតាមទៀត រត់ដេញតាមទៅជារឿយ ៗដោយលំអាននេះ លុះត្រាតែដល់វារៈចុងក្រោយនៃជីវិត នៅទីបំផុត ក៏មិនបានជួបប្រទះសេចក្តីសុខពិតដែលប៉ងប្រាថ្នា" 

"បពិត្រទានម្ចាស់ ! " សុរមេធនិយាយជ្រែកឡើង "ខ្ញុំកណាយល់ស្របនឹងទានម្ចាស់ថា ចំណង់ធ្វើឲ្យ​មនុស្ស​ត្រដរ​តស៊ូប្រឹងប្រែង និងទទួលរងសេចក្តីទុក្ខយ៉ាងណា ខ្ញុំកណាគិតថា តណ្ហាប្រការដំបូង គឺ ចំណង់ក្នុងកាម ឬ ចង់ឲ្យអ្វី ៗគ្រប់យ៉ាងមកជារបស់ខ្លួននោះ ខ្ញុំកណាល្មមយល់បានហើយ ខ្ញុំកណាចង់ស្តាប់តណ្ហាប្រការទីពីរ គឺ ភវតណ្ហា ដែលទានម្ចាស់ប្រាប់ថា ចង់ឲ្យនៅនោះតទៅ "

"ម្នាលឧបាសក ! ធម្មតា មនុស្សនៅពេលបានរបស់ណា មានរបស់ណាហើយ តែងមានសេចក្តីស្រឡាញ់ សេចក្តីប្រកួចប្រកាន់ សេចក្តីសង្ឃឹម និងសេចក្តីហួងហែងក្នុងរបស់នោះ ចង់ឲ្យរបស់នោះនៅជាមួយ​នឹង​ខ្លួន​រហូតទៅ ឬចង់ឲ្យខ្លួននៅជាមួយនឹងរបស់នោះរហូតទៅ មិនចង់ឲ្យមានការបាត់បង់ ព្រាត់ប្រាស់ទេ ព្រោះ​ហេតុនោះបានជាអាត្មានិយាយថា ភវតណ្ហា គឺ ចំណង់ចង់ឲ្យនៅ" 

Views: 163

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service