ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

វេបសាយព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

សុរមេធអង្គុយជ្រងោកមុខគិតមួយស្របក់ហើយក៏សួរឡើងថា "ចុះការដែលគេនិយាយថា អរិយសច្ចៈជាធម៌​ជ្រាលជ្រៅ យល់ដឹងបានដោយកម្រ សិក្សាបានដោយកម្រនុះ តើជាការពិតទេ? លោកម្ចាស់ ! " 

"រឿងនេះមិនពិតទេ" ព្រះថេរៈឆ្លើយតប "តាមការពិត អរិយសច្ចៈជាធម៌ដែលអ្នកផងអាចសិក្សាបានគ្រប់ពេល​វេលាដោយមិនបាច់ខ្នះខ្នែងអ្វីច្រើនទេ មិនបាច់ដើរផ្លូវទៅណា មិនបាច់មានឧបករណ៍ជាគ្រឿងជំនួយណា ៗ ក្រៅតែពីប្រើបញ្ញាធម្មតានេះឯង ព្រោះហេតុអ្វី? ព្រោះថា អរិយសច្ចៈស្ថិតនៅនឹងយើងគ្រប់គ្នា សេចក្តីទុក្ខក៏​ពេញ​ណែន​ណាន់នៅនឹងខ្លួនយើង សមុទ័យ គឺ ហេតុប្រកើតទុក្ខក៏អាត់ណែននៅនឹងខ្លួនយើង និរោធនិងមគ្គ ដែលយើងត្រូវអប់រំប្រកើតនៅនឹងខ្លួនយើងដោយខ្លួនយើងនិងរបស់យើង កាលបើអរិយសច្ចៈស្ថិតនៅនឹងខ្លួន​យើងទៅហើយបែបនេះ ហេតុនោះយើងអាចសិក្សាអរិយសច្ចៈបានគ្រប់ពេលវេលា គ្រប់ទិវារាត្រី ទាំងទី​បិទ​បាំង​ទាំង​ទីកណ្តាលវាល ទាំងខណៈឈរ ដើរ អង្គុយឬទាំងខណៈដេក" 

"លោកម្ចាស់ ! ខ្ញុំកណាទើបតែដឹងនៅថ្ងៃនេះឯងថា អរិយសច្ចៈជាធម៌ដែលអ្នកណា ៗក៏អាចសិក្សាបាន​សព្វកាល ខ្ញុំកណាជាប់ផុងលង់ក្នុងរណ្តៅនៃរំយល់ដឹងខុសមកយ៉ាងយូរអង្វែង ទើបចេះតែព្រងើយកន្តើយ​ចំពោះអរិយសច្ចៈ កាលពីខ្ញុំកណានៅក្នុងសម្នាក់របស់អាចារ្យសញ្ជ័យ លោកក៏ណែនាំបង្ហាត់បង្រៀនត្រឹមតែថា គ្មានការពិតណាដែលមនុស្សអាចដឹងបានទេ អ្វីដែលមនុស្សដឹងបានមិនមែនជាការពិតទេ ឥឡូវនេះ ខ្ញុំកណា​យល់ឃើញថា ចម្លើយបែបនោះបានមើលរំលងសេចក្តីសំខាន់របស់សម្មតិសច្ចៈ សូម្បីតែបរមត្ថសច្ចៈ ឬ សច្ចៈ​ណាក៏ដោយក៏មិនចាប់អារម្មណ៍ នៅទីបំផុត ក៏មិនដឹងសច្ចៈអ្វីទាំងអស់ ព្រោះយល់ថា សច្ចៈជាធម្មជាតដែល​មនុស្សមិនអាចដឹងបាន ចាត់ជាការប្រដាច់ខ្លួនចេញពីប្រយោជន៍ដែលគួរទទួលបានពីការយល់ដឹងសច្ចៈ ម៉េចក៏ខ្ញុំកណាទៅឈ្លក់វង្វែងនឹងលទ្ធិបែបនោះយូរម្លេះ?" 

"កុំស្រមុតចិត្តឡើយ ឧបាសក ! "ព្រះថេរៈលួងលោម "អតីតកាលដែលកន្លងផុត ចូរឲ្យកន្លងផុតទៅចុះ ទោះបី​ត្រេកអរឬស្តាយក្រោយយ៉ាងណា មិនអាចឧទ្ធរសើរើធ្វើថ្មីបានទេ កុំយកមកជាអារម្មណ៍ឡើយ រឿងដែល​សំខាន់បំផុត គឺ  ចាប់ផ្តើមថ្មីតាំងពីឥឡូវនេះទៅ មិនទាន់ហួសពេលទេ ញោមនៅក្មេងល្ហក់នៅឡើយ នៅមាន​ពេល​សម្រាប់សិក្សានិងបដិបត្តិច្រើនទៀត"

"បពិត្រទានម្ចាស់ ! "សុរមេធស្រដីឡើង "ទានម្ចាស់មានថេរដីកាត្រឹមត្រូវណាស់ ខ្ញុំកណានឹងចាប់ផ្តើមសិក្សា​និង​បដិបត្តិអរិយសច្ចៈតាំងពិពេលនេះតទៅ ប៉ុន្តែនៅពេលភ្នកនឹកដល់សម្តីរបស់ទានម្ចាស់ថា អរិយសច្ចៈ​ជាធម្មជាតដែលមនុស្សអាចយល់ដឹងបានដោយមិនពិបាក ហើយក៏គិតប្រៀបធៀបនឹងចំនួនព្រះ​អរិយបុគ្គល ទៅ ឃើញថា មិនសូវសមសមាមាត្រទេ ពោលគឺ ប្រសិនបើអរិយសច្ចៈយល់ដឹងបានដោយងាយ ចុះហេតុអ្វី​បាន​ជាមនុស្សនៅតែមិនដឹងអរិយសច្ចៈនិងក្លាយជាព្រះអរិយបុគ្គលទាំងអស់ទៅ?"  

សំណួររបស់សុរមេធធ្វើឲ្យព្រះថេរៈដឹងភ្លាមថា គេជាមនុស្សឆ្លៀវឆ្លាស ប្រសប់គិតសួរដេញដោល​រឿងដែល​គួរគិត​និងគួរសួរដេញដោលយ៉ាងពិតប្រាកដ សាកសមនឹងការទទួលបានការលើកតម្កើងឲ្យជាសាវ័ក​សំខាន់របស់មេលទ្ធិសញ្ជ័យវេលដ្ឋបុត្រ ។ 

"ម្នាលឧបាសក ! "ព្រះថេរៈមានថេរដីកា "មូលហេតុដែលមនុស្សមិនសូវយល់ដឹង​អរិយសច្ចៈមិនមែន​ព្រោះ​អរិយសច្ចៈជាធម៌ដែលពិបាកយល់ដឹងនោះទេ ប៉ុន្តែព្រោះមនុស្ស​ភាគច្រើនមិនសូវចាប់អារម្មណ៍សិក្សា ហេតុដែលមិនចាប់អារម្មណ៍សិក្សា ក៏ព្រោះតែអរិយសច្ចៈចាប់ផ្តើមឡើងដោយទុក្ខ មនុស្សភាគច្រើនស្អប់និង​ក្រលាចទុក្ខ មិនចង់ពើបប្រទះទុក្ខ អ្នកខ្លះសូម្បីតែពាក្យថា ទុក្ខ ក៏មិនចង់ឮ គ្រាន់តែឮពាក្យថា កើត ចាស់ ឈឺ ស្លាប់ ក៏ផ្កើតសេចក្តីមិនសប្បាយចិត្តទៅហើយ ព្រោះហេតុនោះ ទើបគ្មានអ្នកណាចង់សិក្សារឿងទុក្ខ មិន​ហ៊ាន​ប្រឈមមុខនឹងទុក្ខ ព្យាយាមគេចវេះចាកទុក្ខ មិនទទួលស្គាល់ថា ខ្លួនកំពុងតែមានសេចក្តីទុក្ខ កាលបើ​ដូច្នេះ ទើបមិនអាចយល់ដឹងអរិយសច្ចៈបាន និងគ្មានផ្លូវណានឹងរួចផុតចាកទុក្ខបានទេ ប្រៀប​ដូច​ជាអ្នកជម្ងឺ​ដែលមិនព្រមទទួលស្គាល់ថា ខ្លួនកើតជម្ងឺ គង់គ្មានផ្លូវណានឹងជាសះស្បើយចាកជម្ងឺបានឡើយ"

Views: 109

Reply to This

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

Badge

Loading…

អ្នកកំពុងអាន 7/9/2012

  Betsson

Birthdays

Birthdays Today

Birthdays Tomorrow

Events

សម្តេចជួន ណាត

ព្រះពុទ្ធសាសនាសង្គម

អំពីស្ត្រីខ្មែរ

វិចារនានាក្នុងព.ស.ខ

© 2017   Created by ភិក្ខុធម្មានន្ទ.   Powered by

Badges  |  Report an Issue  |  Terms of Service