ព្រះពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

បណ្តាញសង្គម ព្រះពុទ្ធសាសនាខ្មែរ សូមស្វាគមន៍ ! សូមនិមន្តនិងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងទស្សនៈនានាផ្នែកព្រះពុទ្ធសាសនា ដោយ ចុះឈ្មោះចូលកាន់គណនី ។ សូមអរគុណចំពោះការនិមន្តនិងអញ្ជើញចូលមកកាន់គេហទំព័រនេះ ! យើងរួមគ្នាជួយព្រះពុទ្ធសាសនាខ្មែរដោយខ្មែរដើម្បីខ្មែរ !

មុនពេលត្រឡប់ទៅក្រុងពារាណសី មេត្តិយសេដ្ឋីនិងនាងគ្រហបតានីបានធ្វើកិច្ចសន្យាជាមួយគ្នាក្នុងចំណុច​រាយរងជាច្រើនទៀត ដូចជា នៅពេលលីលាវតីនៅក្នុងទីកន្លែងមួយគ្រប់ ៦ ខែហើយ ត្រូវឲ្យភាគីមួយ​ទៀតជា​អ្នកចាត់ចែងនាំលីលាវតីទៅឲ្យភាគីមួយទៀត និងនៅពេលនាងចម្រើនវ័យវឌ្ឍនាការសមគួរនឹងមានគូគ្រង​ហើយ ភាគីណាមួយនឹងចាត់ចែងក្នុងរឿងគូគ្រងតែម្នាក់ឯងមិនបានទេ តោងតែទទួលបានសេចក្តីយល់ស្រប​ពីភាគីមួយទៀតសិន ជាដើម ។

បានសេចក្តីថា ក្នុង ៦ ខែដំបូង លីលាវតីតូចបានប្រើជីវិតរស់នៅក្នុងបន្ទុករបស់នាងគ្រហបតានីជាម្តាយ​អតីតជាតិរបស់នាងដោយសេចក្តីសុខស្រណុកស្រណានក្រៃលែង នាងគ្រហបតានីបានថ្នាក់ថ្នមបីបមយកចិត្ត នាងគ្រប់យ៉ាង ទោះនាងចង់ធ្វើអ្វី ចង់បានអ្វី ឬចង់ទៅទីណា នាងគ្រហបតានីអនុលោមតាមទាំងអស់ មានរឿង​មួយ​ប៉ុណ្ណោះដែលនាងមិនអាចអនុលោមតាមបាន នុះគឺ បំណងប្រាថ្នារបស់កុមារីតូចចង់ធ្វើដំណើរ​ទៅក្រុង​រាជគ្រឹះ នាងគ្រហបតានីព្យាយាមគ្រប់យ៉ាងដើម្បីឲ្យធីតាតូចរបស់ខ្លួនបំភ្លេចអតីតជាតិដ៏ជូរចត់កម្សត់នោះ​ចោល ដូចជា ព្យាយាមឲ្យកូន ៗរបស់ពួកញាតិដែលមានវ័យស្មើគ្នាមកប្រឡែងលេងជាមួយ ប៉ុន្តែមិនសូវបាន​លទ្ធផលទេ ព្រោះលីលាវតីតូចពុំសូវចាប់អារម្មណ៍លេងជាមួយនឹងក្មេង ៗស្របាក់ស្របាលគ្នាឡើយ ផ្ទុយទៅ​វិញ នាងចូលចិត្តលេង និង ជជែកជាមួយនឹងមនុស្សធំ នៅលាយឡំនឹងមនុស្សធំច្រើនជាងនៅជាមួយនឹងក្មេង ៗ លីលាវតីតូចសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភិក្ខុសង្ឃ រាល់លើកដែលសង្កេតឃើញភិក្ខុសង្ឃនិមន្ត​ដើរកាត់មុខទៅ នាងសង្កេតពិនិត្យមើលដោយចំណាប់អារម្មណ៍ និងឧទានឡើងជានិច្ច ថា

"មើលទៅស្រដៀងនឹងរេវត្តៈណាស់ហ្ន ! " រហូតដល់នាងគ្រហបតានីហាមប្រាមមិនឲ្យមនុស្សក្នុងផ្ទះនិយាយ​ដល់រេវត្តៈនិងក្រុងរាជគ្រឹះទៀត ។

 "ក្រុងរាជគ្រឹះនៅឆ្ងាយណាស់ កូនអើយ ! " នាងគ្រហបតានីប្រាប់ធីតាតូចរាល់លើកដែលនាងស្នើសុំឲ្យនាំ​ទៅក្រុងរាជគ្រឹះ "ម៉ាក់ដឹងថា ក្រុងរាជគ្រឹះនៅឆ្ងាយដាច់ស្រយាលចេញទៅទិសខាងកើត មានរយៈចម្ងាយ​រាប់រយយោជន៍ ផ្លូវពោរពេញទៅដោយភយន្តរាយនានា អ្នកដំណើរដើរផ្លូវត្រូវធ្វើដំណើរទៅជាហ្វូងជាហ្វាយ​ចំនួនរាប់រយនិងមានអាវុធគ្រប់ដៃទើបមានជីវិតរួចរស់ទៅដល់ក្រុងរាជគ្រឹះបាន សូមឲ្យកូន​អត់ធ្មត់​រង់​ចាំ​សិន​ទៅ ទម្រាំនឹងកូនធំឡើងជាមនុស្សពេញវ័យហើយ សឹមម៉ាក់ចាត់ការឲ្យគេនាំទៅ" 

បន្ទាប់ពីនៅក្រុងសាវត្ថីគ្រប់ ៦ ខែហើយ នាងគ្រហបតានីក៏ចាត់ក្បួនរទេះអ្នកការពារជាច្រើន ព្រមទាំង​បណ្ណាការមានតម្លៃផ្សេង ៗឲ្យនាំលីលាវតីទៅប្រគល់ឲ្យដល់មេត្តិយសេដ្ឋីឯក្រុងពារាណសីតាមកិច្ចសន្យា នៅពេលឃើញធីតាទោលតែម្នាក់គត់ត្រឡប់មកដល់ នាងមេត្តិយារត់ត្រង់តម្រង់ទៅឱបរឹតធីតាតូច ទ្រហោ​យំដោយបីតិប្រាមោទ្យអស់ពេលជាយូរ ទើបសាកសួរដំណើរដំណឹងផ្សេង ៗរហូតដល់ធីតាតូចឆ្លើយតប​សឹងមិនទាន់ ការដែលធីតាតូចចាកចោលទៅនៅជាមួយនឹងអ្នកដទៃអស់រយៈពេល ៦ ខែ មើលទៅហាក់​នឹង​ថាធ្វើឲ្យមេត្តិយសេដ្ឋីនិងភរិយាស្រឡាញ់និងយកចិត្តធីតាតូចទ្វេឡើង លីលាវតីតូចទើបប្រើជីវិតរស់​នៅក្នុងក្រុងពារាណសីដោយសេចក្តីសុខក្សេមក្សាន្តរូហានបាននឹងម្ចាស់ក្សត្រី​ ទោះបីធីតាតូចត្រូវការអ្វី មាតាបិតាត្រូវប្រញាប់រកមកឲ្យដោយមិនបាច់ប្រាប់លើកទី ២ ទេ ប៉ុន្តែក៏ដូចគ្នានឹងគ្រាដែលនៅក្រុងសាវត្ថី លីលាវតីតូចអន្ទោកអន្ទោលបិតាឲ្យនាំទៅក្រុងរាជគ្រឹះសឹងតែមិនលោះថ្ងៃ លោកសេដ្ឋីក៏ប្រើវិធីបណ្តោះ​បណ្តៃ​ដោយ​អាងហេតុផលផ្សេង ៗដូចយ៉ាងនាងគ្រហបតានីដែរ ។

 

ឆ្លាក: លីលាវតី(3)

Views: 68

ឆ្លើយតបទៅប្រធានបទនេះ

គតិបណ្ឌិតសម្រាប់ខ្មែរ

ភ្ជាប់តំបន់បណ្តាញ

វត្តពោធិការាម ទូរទស្សន៍TempleNews ព្រះបណ្ឌិតហុកសាវណ្ណ ព្រះធម៌សម្រាប់ខ្មែរ
*********************

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

អ្នកកំពុងអាន 7/9/2012

  Betsson

សួស្តីថ្ងៃខួបកំណើត!

ថ្ងៃនេះគ្មានអ្នកគ្រប់ខួបកំណើតទេ

ដំណឹងពិធីបុណ្យនានា

© 2013   Created by ភិក្ខុធម្មានន្ទ.

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  Terms of Service